ពេជ្រ ថាណា ផ្ទុះប្រតិកម្មរឿងលែងលះប្រពន្ធអ្នកក្រមកតោងស្រីអ្នកមាន
- 2017-07-03 01:55:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ ថាណា ផ្ទុះប្រតិកម្មរឿងលែងលះប្រពន្ធអ្នកក្រមកតោងស្រីអ្នកមាន
ចន្លោះមិនឃើញ
ថ្មីៗនេះព័ត៌មានខ្សឹបខ្សៀវរឿងរ៉ាវអាស្រូវមួយចំនួនរបស់ពេជ្រ ថាណា ត្រូវបានជនមិនស្គាល់មុខទម្លាយថាលោកធ្លាប់មានប្រពន្ធកូនម្ដងរួចទៅហើយមុនពេលឈានជើងចូលសិល្បៈ។ តែក្រោយមកជីវិតរស់នៅជាមួយប្រពន្ធទី១ត្រូវបានបញ្ចប់ បន្ទាប់ពីតារាចម្រៀងរូបនេះមើលឃើញស្រីអ្នកមានល្អជាងប្រពន្ធខ្លួន។
ជុំវិញព័ត៌មានអាស្រូវខាងលើនេះ ពេជ្រ ថាណា បានប្រាប់ Sabay ថា រឿងទាំងអស់នេះមិនមែនជាការពិតទេ ព្រោះកន្លងមកខ្លួនមិនធ្លាប់មានប្រពន្ធ២ ឬ៣ រៀបការ១ ដង ឬជា២ ដងឡើយ។ អ្នកដែលបញ្ចេញព័ត៌មានបែបនេះគឺក្នុងគោលបំណងចង់បង្ខូចកេរ្តិ៍ឈ្មោះ បន្ទាប់ពីឃើញលោកមានឈ្មោះបោះសំឡេងក្នុងសិល្បៈ។
“ ខ្ញុំពិតជាចង់ឃើញមុខ មនុស្សមួយចំនួនដែលនិយាយបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំថាមានប្រពន្ធដើម ប្រពន្ធ ចុងហ្នឹងណាស់ នេះប្រហែលពួកគាត់ច្រណែនខ្ញុំហើយមើលទៅ រកអ្វីមកបង្ខូចកេរ្តិ៍ឈ្មោះ ខ្ញុំមិនបានមកប្រឌិតរឿងថា ខ្ញុំលែងលះប្រពន្ធទី១ មកយកប្រពន្ធទី២ ដែលជាស្រីអ្នកមាន យ៉ាប់ណាស់បង មនុស្សសម័យនេះបង" ។ ពេជ្រ ថាណា ថ្លែង។
តារាចម្រៀងផលិតកម្មថោនរូបនេះបន្ថែមថា ក្នុងរយៈពេលនេះបើស្រីកំណាន់ចិត្តលោកមានមែន តែបើនិយាយពីរឿងរៀបការមានប្រពន្ធកូនមិនទាន់មាននៅឡើយទេ។ បើថ្ងៃណាមួយរៀបការមានប្រពន្ធកូនដូចការលើកឡើងខាងលើនេះលោក នឹងប្រកាសប្រាប់មហាជនឲ្យបានដឹង៕
ចុចអាន៖រឿងរ៉ាវពាក់ព័ន្ធ ពេជ្រ ថាណា
ចុចអាន៖ពិតអត់? តារាចម្រៀងហង្សមាស៥គូនេះកំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា
ចុចអាន៖ដួង ម៉ានិច ដំឡើងថ្លៃខ្លួនឡើងខ្លាំងជាងមុន