សុនខ​ ៣ ក្បាល​មាន​អំណាច​បំផុត​ក្នុង​វិស័យ​បច្ចេកវិទ្យា​

  • 2017-07-04 02:46:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​គេ​ឃើញ​មាន​បុគ្គល​ល្បីៗ​ជា​ច្រើន​ជា​អ្នក​ចិញ្ចឹម​សុនខ​ដែល​មាន​អត្តចរិត​គួរ​ឲ្យ​ស្រឡាញ់។ ក្នុង​នោះ​មាន​តាំង​ពី​​ស្ថាបនិក​ Facebook, សហ​ស្ថាបនិក​ Snapchat និង នាយក​ប្រតិបត្តិ​ Google ជា​ដើម។

@ សុនខ​ឈ្មោះ​ Beast របស់​លោក Mark Zuckerberg

Max loves Beast. Her first word: dog.

A post shared by Mark Zuckerberg (@zuck) on

ស្ថាបនិក​ Facebook រូប​នេះ​រួម​ជា​មួយ​នឹង​ភរិយា​របស់​ខ្លួន​បាន​យក​ Beast មក​ចិញ្ចឹម​នៅ​ក្នុង​ឆ្នាំ ២០១០។ កូន​ស្រី​របស់​ពួក​គេ​ដែល​មាន​ឈ្មោះ​ថា​ Max បាន​កើត​នៅ​ឆ្នាំ ២០១៥ ហើយ​នាង​ហាក់​ដូច​មាន​សម្ពន្ធភាព​យ៉ាង​ល្អ​ជា​មួយ Beast។

@ នេះ​គឺ Teddy សុនខ​ចុង​របស់​​លោក Evan Spiegel

នៅ​ពេល​សហ​ស្ថាបនិក​ Snapchat ​រូប​នេះ​រៀប​ការ​ជា​មួយ​តារា​ម៉ូដែល Miranda Kerr គេ​នឹង​ក្លាយ​ជា​ឪពុក​ចុង​របស់​ Teddy ព្រោះ​ ​​​​Miranda ចាត់​ទុក​សុនខ​របស់​ខ្លួន​ដូច​ជា​កូន។ គេ​កម្រ​ឃើញ​ Evan ​នៅ​ជា​មួយ​ Teddy នៅ​ទី​សាធារណៈ​ណាស់។

@ សុនខ​របស់​នាយក​ប្រតិបត្តិ​ Google

លោក​ Sundar Pichai បាន​ចែក​រំលែក​ពី​សុនខ​របស់​ខ្លួន​ជា​មួយ​នឹង​ពិភពលោក​កាល​ពី​ខែ​មីនា ដែល​មាន​ឈ្មោះ​ថា​ Jeffree ហើយ​វា​ហាក់​ដូច​នៅ​តូច​ណាស់៕​​​

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី