ត្រៀម​ចិត្ត​ទៅ​អ្នកគាំទ្រ Apple កំពុង​ពិចារណា​ឈប់ផលិត​​ iPhone​ ​តម្លៃ​ក្រោម​ ​៨០០​ ​ដុល្លារ

  • 2017-07-07 03:37:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ដ៏​កក្រើក​មួយ​ចេញ​ផ្សាយ​ពេញ​បណ្ដាញ​អ៊ីនធឺណិត​ដែល​បង្ហាញ​ថា​ ​Apple​ ​នឹង​ផលិត​តែ​ ​iPhone​ ​ប្រើ​អេក្រង់​ ​OLED​ ​ដែល​មាន​តម្លៃ​ចាប់​ពី​ ​៨៥០​ ​ដុល្លារ​ ​ដល់​ ​១​ ​ពាន់​ដុល្លារ​ ​ឬ​លើស​ពី​នេះ​ចាប់​ពី​ឆ្នាំ​ ​២០១៨។

រូបតំណាង iPhone 8

សម្រាប់​ចុង​ឆ្នាំ​ ​២០១៧​ ​Apple​ ​ត្រូវ​ប្រភព​ព័ត៌មាន​ជា​ច្រើន​ទម្លាយ​ថា​នឹង​បញ្ចេញ​ ​iPhone​ ​សម្រាប់​ខួប​ ​១០​ ​ឆ្នាំ​ដែល​គេ​ហៅ​ថា​ ​iPhone 8​ ​មាន​បំពាក់​អេក្រង់​ ​OLED​ ​ហើយ​តម្លៃ​ក៏​ផ្ដើម​ពី​ ​៨៥០​ ​ដុល្លារ​ ​ដល់​ ​១​ ​ពាន់​ដុល្លារ​អាស្រ័យ​លើ​ប្រភេទ​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ។

ដោយ​ឡែក​ ​iPhone 8​ ​ដែល​ជា​ផលិតផល​ដែល​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក​ទន្ទឹង​ចាំ​មើល​នោះ​ ​មាន​ផលិត​ប្រមាណ​ ​៣​ ​ទៅ​ ​៤​ ​លាន​គ្រឿង​ប៉ុណ្ណោះ​ ​ខណៈ​អេក្រង់​ ​OLED​ ​ដែល​ ​Apple​ ​នឹង​ប្រើ​សម្រាប់​ ​iPhone​ ​ជំនាន់​ក្រោយ​ៗ​ ​គឺ​ផ្គត់ផ្គង់​ដោយ​ ​Samsung៕

ចុចអានបន្ត ៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រដ្ឋ