Wimbledon៖ Federer និង Djokovic ដឹក​ដៃ​គ្នា​ឡើង​ជុំ​ទី​៤​

  • 2017-07-09 02:44:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Roger Federer និង​ Novak Djokovic បាន​ផ្ដួល​គូ​ប្រកួត​រៀងៗ​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិលមិញ​ដើម្បី​ឡើង​ទៅ​ជុំ​ទី​៤​កម្មវិធី​វាយ​កូន​បាល់​ដ៏​ធំ Wimbledon នៅ​ប្រទេស​អង់គ្លេស។

Federer

ជើង​ឯក​៧​សម័យ​កាល​ ដែល​កំពុង​កាន់​ចំណាត់ថ្នាក់​លេខ​៥​ពិភពលោក​ Federer បាន​យក​ឈ្នះ​ Mischa Zverev កាន់​ចំណាត់ថ្នាក់​លេខ​២៧​ ពិភពលោក​ ៣​សិត​ទល់​នឹង​ ០ ដោយ​លទ្ធផល ៧-៦(៧-៣) ៦-៤ និង​ ៦-៤ នៅ​ការ​ប្រកួត​ជុំ​ទី​៣។

ដោយឡែក​ជើង​ខ្លាំង​ជនជាតិ​ស៊ែប​ Djokovic វិញ​បាន​ផ្ដួល​ Ernests Gulbis មក​ពី​ឡាតវី​ ក្នុង​លទ្ធផល​ ៦-៤ ៦-១ និង​ ៧-៦(៧-២)។ នៅ​ជុំ​ទី​៤​ ឬ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ Federer នឹង​ប៉ះ Dimitrov ជនជាតិ​ប៊ុលហ្គារី​ ហើយ​ Djokovic នឹង​ប៉ះ Mannarino ជនជាតិ​បារាំង៕

Djokovic

ចុចអាន៖

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម