អាល់ប៊ុម​ចម្រៀង​ថ្មី​របស់ Kesha មាន​ឥទ្ធិពល​ពី​ Aliens?

  • 2017-07-10 08:56:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Kesha និយាយ​ថា​អាល់ប៊ុម​ថ្មី​របស់​នាង​​មាន​ចំណង​ជើង​ថា​​ "Rainbow” ទទួល​បាន​ការ​ជះ​ឥទ្ធិពល​ខ្លះ​ៗ​​ពី​ការ​ប្រទះ​ឃើញ​​ Aliens របស់​នាង​។

តារា​ចម្រៀង​ Kesha

តារា​វ័យ​៣០​ឆ្នាំ​រូប​នេះ​បាន​ដាក់​បញ្ចូល​នូវ​បទ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា "Spaceship" ​ទៅ​ក្នុង​​អាល់ប៊ុម​ "Rainnow” ដោយ​បញ្ជាក់​ថា​នាង​ធ្លាប់​ឃើញ​​យាន​នោះ។

តាម​រយៈ​កម្មវិធី​មួយ​មាន​ឈ្មោះ​ថា "Zach Sang Show” នាង​បាន​និយាយ​ថា​ នាង​ពិត​ជា​ឃើញ​យាន​អវកាស​ពិត​ប្រាកដ​មែន។ នាង​បន្ត​ទៀត​ថា​ មនុស្ស​ភាគ​ច្រើន​ប្រាកដ​ជា​គិត​ថា​នាង​ស្រវឹង​ឫ​ក៏​ប្រើ​ប្រាស់​គ្រឿង​ញៀន​ហើយ​ទើប​រវើរវាយ​បែប​នេះ ប៉ុន្តែ​នាង​មិន​បាន​ញ៉ាំ​ស្រា​ឫ​ប្រើ​ប្រាស់​អ្វី​ទាំង​អស់​គឺ​សតិ​ធម្មតា​១០០ភាគរយ។​

Kesha បន្ត​ថា​ដូច្នេះ​ថា “ខ្ញុំ​​សុខ​ចិត្ត​ស្បថ​ចំពោះ​ព្រះ វា​មាន​ដល់​ទៅ​៥​ទៅ​៧​ឯណោះ​ ហើយ​ខ្ញុំ​ក៏​ឆ្ងល់​​ខ្លួន​ឯង​ដែរ​ ហេតុ​អ្វី​ក៏​ខ្ញុំ​មិន​ស្រវា​រក​កាមេរ៉ា​ដើម្បី​ថត? ព្រោះ​ខ្ញុំ​គ្រាន់​តែ​មើល​វា​ពេល​អង្គុយ​​លើ​ថ្ម​ហើយ​ក៏​គិត​ក្នុង​ចិត្ត​ថា​ តើ​វា​ជា​ស្អី​ទៅ? ពេល​ខ្ញុំ​កំពុង​តែ​គិត​ ពួក​គេ​ក៏​ទៅ​បាត់​ហើយ​ក៏​ត្រលប់​មកវិញ។ ពេល​​ពួក​វា​ត្រលប់​មក​វិញ​គឺ​មើល​ទៅ​វា​ផ្លាស់​ប្ដូរ​ជួរ​ខុស​ពី​មុន​ ហើយ​ខ្ញុំ​ក៏​ដឹង​ក្នុង​ចិត្ត​ថា​ នោះ​ហើយ​ជា​ពពួក​ Aliens ហើយ​ទាំង​នោះ​គឺ​ជា​យាន​របស់​ពួក​គេ។"

ហេតុ​ការណ៍​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​ Kesha ចាប់​អារម្មណ៍​ខ្លាំង​រហូត​ដល់​ថ្នាក់​សរសេរ​បទ​ចម្រៀង​មួយ​មាន​ចំណង​ជើង​​ "Spaceship" បញ្ចូល​ទៅ​ក្នុង​អាល់​ប៊ុម​ថ្មី "Rainbow" របស់​នាង​ដែល​នឹង​បញ្ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១១​ខែ​សីហា៕

នេះ​ជា​វីដេអូ​ដែល​នាង​បាន​បរិយាយ​ពីការ​ជួប​ Aliens ​របស់​នាង​៖

ចុច​អានអត្ថបទ៖

ប្រភព៖ nme   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី