Vertu បិទទ្វារ ព្រោះជំពាក់បំណុល​គេវ័ណ្ឌ​ក

  • 2017-07-14 01:58:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Vertu ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​តម្លៃ​ថ្លៃៗ​ផុត​លេខ​របស់​ចក្រភព​អង់គ្លេស​នឹង​ត្រូវ​បិទ​ដំណើរ​ការ​ដោយ​សារ​ផែនការ​សង្គ្រោះ​របស់​ម្ចាស់​ក្រុមហ៊ុន​នេះ​បាន​បរាជ័យ។

Murat Hakan Uzan អ្នក​ជំនួញ​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ខាង​លើ​បាន​បណ្ដាក់​ទុន​ទឹក​ប្រាក់​ ២,៤ លាន​ដុល្លារ​ដើម្បី​ស្រោច​ស្រង់​ក្រុមហ៊ុន​ពី​​ការ​ដួល​រលំ ប៉ុន្តែ​ការ​បណ្ដាក់​ទុន​នេះ​​គ្មាន​ផល​នោះ​ទេ ព្រោះ​​បំណុល​សរុប​របស់​ Vertu មាន​ដល់​ ១៦៥,៥ លាន​ដុល្លារ​ឯណោះ។ បំណុល​ដ៏​ច្រើន​លើស​លប់​នេះ​មាន​គិត​បញ្ចូល​ទាំង​វិក្កយបត្រ​មិន​ទាន់​ទូទាត់ និង ប្រាក់​ខែ​ដែល​មិន​ទាន់​បើក​ឲ្យ​បុគ្គលិក។ ជា​លទ្ធផល​ការ​​ដែល​​មិន​អាច​សង្គ្រោះ​ក្រុមហ៊ុន​​បាន​នេះ បណ្ដាល​ឲ្យ​បុគ្គលិក​ជំនាញ​​ប្រហែល ២០០ នាក់​បាត់​បង់​ការងារ។

​ត្បិត​ថា​ក្រុមហ៊ុន​បាន​បិទ​ដំណើរ​ការ​មែន​ប៉ុន្តែ ​Hakan Uzan នឹង​រក្សា​ទុក​នូវ​ម៉ាក​សញ្ញា, បច្ចេកវិទ្យា និង អាជ្ញាប័ណ្ណ ដោយ​មាន​គម្រោង​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​រស់រាន​មាន​ជីវិត​វិញ​នា​ពេល​ខាង​មុខ។ គួរ​ដឹង​ថា​ Vertu បាន​ចាប់​កំណត់​នៅ​ឆ្នាំ ១៩៩៨ ដោយ​ដើម​ឡើង​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​យក្ស​ Nokia។ នៅ​ឆ្នាំ ២០១២ Vertu ត្រូវ​បាន​លក់​ទៅ​ឲ្យ​​ក្រុមហ៊ុន​ឯកជន​ EQT បន្ទាប់​មក​នៅ​ឆ្នាំ ២០១៥ លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​ Godin Holdings។ នៅ​ឆ្នាំ ២០១៦ Hazan ក៏​បាន​សម្រេច​ទិញ​យក​ Vertu ក្នុង​តម្លៃ​ ៦១ លាន​ដុល្លារ ហើយ​ជា​លើក​ចុង​ក្រោយ​ដែល​ Vertu ប្ដូរ​ម្ចាស់៕​​​​

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង