ស្គាល់ទីលានបាល់ទាត់សំខាន់ៗ៣ ត្រៀមស្វាគមន៍ស៊ីហ្គេមឆ្នាំនេះ
- 2017-07-14 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្គាល់ទីលានបាល់ទាត់សំខាន់ៗ៣ ត្រៀមស្វាគមន៍ស៊ីហ្គេមឆ្នាំនេះ
ចន្លោះមិនឃើញ
វិញ្ញាសាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលរៀបចំនៅប្រទេសម៉ាឡេស៊ីនឹងចាប់ផ្ដើមប្រកួតចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៧ ពោលលេងមុនគ្រប់វិញ្ញាសាទាំងអស់។
ក្នុងវិញ្ញាសានេះមានប្រទេស១១ចូលរួម ដោយបែកចែកជា២ពូល ខណៈកម្ពុជាស្ថិតនៅពូល Bជាមួយម្ចាស់មេដាយមាសឆ្នាំមុនថៃ និងម្ចាស់មេដាយសំរឹទ្ធវៀតណាម។ ម្ចាស់ផ្ទះម៉ាឡេស៊ីបានត្រៀមកីឡាដ្ឋាន៣សម្រាប់ទទួលស្វាគមន៍។ តោះ! ឥឡូវទៅស្គាល់កីឡាដ្ឋានទាំង៣នោះមានអ្វីពិសេស?
១. កីឡាដ្ឋាន Bukit Jalil National Stadium
កីឡាដ្ឋាននេះមានទីតាំងនៅតំបន់ Bukit Jalil ជាយក្រុងទីក្រុងកូឡាឡាំពួរ។ វាអាចផ្ទុកអ្នកទស្សនាបាន៨៧ ៤១១នាក់ ហើយក៏ជាកីឡាដ្ឋានជាតិសម្រាប់បាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីផងដែរ។ វាត្រូវបានសាងសង់នៅថ្ងៃទី ១ ខែ មករា ឆ្នាំ ១៩៩៥ និងបញ្ចប់រួចរាល់នៅថ្ងៃទី ១ ខែ មករា ឆ្នាំ ១៩៩៨។
២. កីឡាដ្ឋាន Shah Alam Stadium
សម្ពោធន៍នៅថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ១៩៩៤ វាបានចំណាយទឹកប្រាក់សាងសង់អស់៤៨០លានរីងហ្គីត(ប្រមាណ១១១លានដុល្លារ)។ កីឡាដ្ឋានដែលមានមូលដ្ឋាននៅរដ្ឋ Selangor នេះអាចផ្ទុកអ្នកទស្សនាបាន៨០ ៣៧១នាក់។
៣. កីឡាដ្ឋាន MP Selayang Stadium
ឈ្មោះពេញ Majlis Perbandaran Selayang Stadium មានទីតាំងនៅទីក្រុង Selayang នៃរដ្ឋSelangor។ កីឡាដ្ឋាននេះមិនសូវជាធំប៉ុន្មានទេ ផ្ទុកអ្នកទស្សនាបានតែ១៦ ០០០នាក់ប៉ុណ្ណោះ និងចំណាយប្រាក់សាងសង់អស់២៥លានរីងហ្គីត(ប្រហែលជិត៦លានដុល្លារ)៕