ក្ដារចុច​លក្ខណៈ​ខ្មែរ ចេញ​កំណែ​​ពិសេសថ្មី ១.១.0 សម្រាប់ iPhone និង iPad

  • 2017-07-17 03:19:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្ដារចុច​លក្ខណៈ​ខ្មែរ(Khmerism keyboard) ជា​ក្ដារចុច​​ប្លែក​ជាង​គេ​ក្នុង​ចំណោម​ក្ដារ​ចុច​សម្រាប់​វាយ​អក្សរ​ខ្មែរ​ បាន​ចេញ​កំណែ​​ពិសេសថ្មី​មួយ​គឺ​ ជំនាន់ ១.១.0 សម្រាប់ iPhone និង iPad។

កំណែថ្មី ១.១.០ ​នេះ​បាន​ធ្វើ​ការបន្ថែម​ មុខងារ​​បើក​​បិទ​​ពណ៌​​បាន​ និង​​ដំណើរការ​ល្អ​ជាង​មុន​ និងទីតាំង​ដែល​​មាន​ព្យញ្ជនៈ និងស្រៈ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​ត្រូវ​បាន​រក្សា​ទុក​នៅ​ដដែល​ ​ដើម្បី​ឲ្យ​ប្រើ​ប្រាស់​ស្រួល​វាយ ស្រួល​ចំណាំ។

តាម​ការ​ឲ្យ​ដឹង​ពី​លោក ភួយ លីហេង អ្នក​បង្កើត​កម្មវិធី​ក្ដារចុច​លក្ខណៈខ្មែរ​ បាន​បញ្ជាក់​​​ថា ក្ដារចុច​ដែល​លោក​ខិត​ខំ​ស្រាវជ្រាវ​​ឲ្យ​ចេញ​ជា​រូប​រាង​នេះ​សម្រាប់ប្រព័ន្ធ iOS ដែល​រចនា​ឡើង​ដោយ​ផ្អែក​លើ​កត្តា ៤៖

  • ១. កាត់បន្ថយការចុចឆ្លាស់
  • ២. ទំហំគ្រាប់ចុចធំល្មម
  • ៣. មានសណ្ដាប់ធ្នាប់ល្អ
  • ៤. ស្របតាមបទដ្ឋានអន្តរជាតិ។

ចុច​ដោនឡូត​នៅ​ទីនេះ App Store | Play Store

#កុំ​ភ្លេច​គាំទ្រ​និង​ចុច​ Like Page Sabay News Technology...ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗពី​បច្ចេកវិទ្យា។

អាន​បន្ត​៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម