ពាន AFC U-23​ ឆ្នាំ​២០១៨​​នៅ​ចិន​​នោះ​ បើ​កម្ពុជា​ជាប់​លេខ​៣​បាន​ឡើង​ទៅ​ទេ?

  • 2017-07-17 23:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី​ប្រកួត​វគ្គ​ជម្រុះ​ 2018 AFC U-23 Championship ក្នុង​ពូល J ​ដែល​​កម្ពុជា​ធ្វើ​​ជា​ម្ចាស់​ផ្ទះ​គ្រោង​ធ្វើ​ឡើង​ចន្លោះ​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៧ ​ខាង​មុខ​​នេះ​​។ ក្នុង​​ពូល​នេះ​បើ​កម្ពុជា​ស្ថិត​នៅ​លេខ ៣​តើ​មាន​សិទ្ធិ​បាន​ឡើង​ទៅ​​ដំណាក់​កាល​ចុង​ក្រោយ​ដែល​គ្រោង​ធ្វើ​ឡើង​​នៅ​ប្រទេស​ចិន​​ដែរ​ឬទេ។

​ក្នុង​ពូល J មាន​​ក្រុម​ខ្លាំង​ៗ​​ដូច​ជា U23 ចិន, U23 ជប៉ុន និង U23 ហ្វីលីពីន ព្រម​ទាំង​ម្ចាស់​ផ្ទះ​កម្ពុជា។ កម្មវិធី​ប្រកួត​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​នា​ឆ្នាំ​២០១៨ នៃ​ពាន​រង្វាន់ AFC U-23 Championship នេះ​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន​។ ជា​មួយ​គ្នា​នោះ​ចិន​គឺ​ស្ថិត​នៅ​ពូល​ជា​មួយ​កម្ពុជា ហើយ​ក្រុម​ចិន​នេះ​ដែរ​​​គឺ​​​មាន​សិទ្ធិ​​​ឡើង​ទៅ​លេង​​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​ដោយ​ស្វ័យ​ប្រវត្តិ​រួច​ទៅ​ហើយ។

​ដោយ​ឡែក​លក្ខខណ្ឌ​​ដែល​អាច​បាន​ឡើង​ទៅ​លេង​​ដំណាក់​កាល​ផ្ដាច់​​ព្រ័ត្រ​​គឺ AFC កំណត់​យក ១៦​ក្រុម​។ ​​ខណៈ​ប្រទេស​ចូល​រួម​វគ្គ​ជម្រុះ​​មាន​ចំនួន ៤០​ត្រូវ​បាន​បែង​ចែក​ជា ១០​ពូល​ ដោយ​ក្នុង​មួយ​ពូល​​យក​លេខ១​​​នៅ​តាម​ពូល​នីមួយ​ៗ​ និង​លេខ២​ល្អ​បំផុត​ចំនួន៥​ក្រុម ​ទៅ​​​បង្គ្រប់​ ១៦​ក្រុម​​រួម​​ទាំង​ចិន។

​ប៉ុន្តែ​​ចិន​ចូល​រួម​វគ្គ​ជម្រុះ​នេះ ពី​ព្រោះ​ចង់​ដកស្រង់​បទពិសោធ​តែ​ប៉ុណ្ណោះ។ ចំណែក​​លក្ខខណ្ឌ​​ក្នុង​ការ​ឡើង​ទៅ​លេង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​មួយ​នេះ​ AFC បាន​កំណត់​ថា បើ​សិន​ចិន​​ជាប់​លេខ​១​ក្នុង​ពូល​ដូច្នេះ​លេខ២​ល្អ​បំផុត​៦​ក្រុម​បាន​ឡើង​ទៅ។​ ដោយ​ឡែក​​បើ​សិន​ចិន​ជាប់​លេខ​២ ​ដូច​នេះ​​​ក្រុម​ជាប់​លេខ​២​ល្អ​បំផុត​ចំនួន​៥​ក្រុម​ផ្សេង​​ទៀត នឹង​បាន​ឡើង​ទៅ​គឺ​គ្រប់​ចំនួន១៦​ក្រុម។ ​

សម្រាប់ U23 ​កម្ពុជា​​បើ​ចង់​ទទួល​បាន​ឱកាស​ឡើង​ទៅ​លេង​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​ខាង​លើ ​យ៉ាង​ហោច​ណាស់​ក៏​​ត្រូវ​តែ​បញ្ចប់​​ត្រឹម​​លេខ២​ក្នុង​ពូល​ ​ហើយ​ក៏​ជា​លេខ​២​​ក្នុង​ចំណោម​ល្អ​បំផុត​​ផង​ដែរ៕

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​