មក​មើល​ជំនាញសិល្បៈ​កូន​ទាំង២ ​ខាត់ សុឃីម អាច​ស្នង​ត្រកូល​ខាត់​បាន​អត់?​

  • 2017-07-19 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ប្រុស​ច្បង​អ្នក​នាង​ខាត់ សុឃីម មាន​អាយុ​ជិត ១២ឆ្នាំ ចំណែក​កូន​ស្រី​វ័យ​ជិត​៤ឆ្នាំ អ្នក​ទាំង​ពីរ សុទ្ធតែ​មាន​ជំនាញ​សិល្បៈ​ផ្សេងៗ​គ្នា នេះ​​បើ​​លើក​ឡើង​របស់​អ្នក​​នាង​ខាត់ សុឃីម ប្រាប់ Sabay។

កូន​ប្រុស​ច្បង​មាន​ឈ្មោះ បញ្ញា ស្កាយ យសសក្ក័ កើត​ថ្ងៃ​ទី២០ ខែ តុលា ​ឆ្នាំ ២០០៥ បច្ចុប្បន្ន​​ទើប​តែ​បញ្ចប់​ថ្នាក់​ទី៧ ហើយ​ចូល​កង​វិញ​ឡើង​ថ្នាក់​ទី៨។ ចំណែក​កូន​ស្រី​ឈ្មោះ​ បញ្ញា ហ្វូតូ​ស្អាត នៅ​ថ្ងៃ​ទី៩ ខែ តុលា ​ឆ្នាំ ២០១៣។ អ្នក​នាង​ប្រាប់​ថា កូន​ច្បង​របស់​ខ្លួន​ចេះ​ជំនាញ​សិល្បៈ​ច្រើន​ ក្នុង​នោះមាន​ទាំង​ផ្នែក​ឧបករណ៍​​ភ្លេង​បូរាណ និង សម័យ ចំពោះ​​​​​ស្គរ​មាន​ជំនាញ​ខ្លាំង​ជាង​គេ។

"​ឧបករណ៍​វា​ចេះ​ច្រើន​មុខ​តើ ហើយ​វា​​ច្រៀង​បាន​ តែ​វា​ច្រៀង​បែប​រ៉េប វា​យវ៉ៃ​​ស្គរ​ផង​ច្រៀង​ផង បើ​កីឡា​វិញ​វា​ចូល​ចិត្ត​បាល់​ទាត់​ណាស់" អ្នក​នាង ​ខាត់ ​សុឃីម ​ថ្លែង។

ចំពោះ​កូន​ស្រី​​វិញ​ដោយសារតែ​​ទើប​តែអាយុ​ជិត​៤ឆ្នាំ ដូច​នេះ​មិន​​ទាន់​ចេះ​អ្វី​ច្រើន​ទេ ពោល​គឺ​ចេះ​តែ​រាំលេង​ប៉ុណ្ណោះ ប៉ុន្តែ​បើ​តាម​សង្កេត​មើល​អ្នក​នាង​ថា កូន​ទាំង​២របស់​​ខ្លួន​មាន​គឺ​មាន​ជំនាញ​ទៅ​ខាង​សិល្បៈ​ច្រើន មិន​​ខុស​សមាជិក​​ផ្សេង​ទៀត​ក្នុង​ត្រកូល​ខាត់​ឡើយ។

ទោះបី​ជា​កូន​អាច​​មាន​សមត្ថភាព​​សម្ដែង​​សិល្បៈ​ដែល​អាច​ជួយ​រក​ប្រាក់​បាន​ក្ដី អ្នក​នាង ខាត់ សុឃីម មិន​បាន​ឲ្យ​កូន​​ដើរ​តាម​ក្រុម​អក​កេស ឬក្រុម​ភ្លេង​ខ្មែរ ជា​មួយ​ម្ដាយ​​ឡើយ គឺ​ទុក​​ពេល​ឲ្យ​កូន​រៀន​ឲ្យ​បាន​ច្រើន​សិន។ "ខ្ញុំ​អត់​ទាន់​ឲ្យ​ដើរ​ច្រៀង​​តាម​ខ្ញុំ​ទេ​ ទុក​ឲ្យ​វា​រៀនសិន តែ​បើ​ឡើង​កម្មវិធី​ថ្នាក់​ជាតិ​ធំៗ​ជុំ​ក្រុម​ត្រកូល​ខាត់​ទេ ដូច​កម្មវិធី​ជា​មួយ​សម្ដេច​នៅ​ស្តាត​អូឡាំពិក​ថ្ងៃ​មុន​អីចឹង ដឹង​ថា​ខ្ញុំ​ឲ្យ​​ពួក​គាត់​ឡើង​ហើយ " តារា​ស្រី​​មាន​ពហុ​ជំនាញ​​បញ្ជាក់​បន្ថែម។

តាម​ការ​​ឲ្យ​ដឹង​ពី​អ្នក​នាង ខាត់ សុឃីម ត្រកូល​ខាត់​មាន​កូន​បង្កើត​ចំនួន​៩នាក់ ប្រុស៥ស្រី ៤រៀប​ការ​អស់​៨ សល់​១ ហើយ​បច្ចុប្បន្ន​មាន​ចៅ​១៤នាក់ប្រុស ៧ស្រី៧ ៕

អត្ថបទៈ ស៊ុនហួត

អត្ថបទពេញនិយម
អត្ថបទថ្មី