«មហាចោរ​​នៅ​ទល់​ដែន» រឿង​បែប​បុរាណ តែ​ទាក់​ចិត្ត​យុវជន​សម័យ​ថ្មី

  • 2017-07-18 12:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទោះ​បី​ជា​ប្រភេទ​អក្សរសិល្ប៍​បុរាណ​ក្ដី ប៉ុន្តែ​មហាចោរ​នៅ​ទល់​ដែន នៅ​តែ​ទាក់​ទាញ​ប្រិយមិត្ត​អ្នក​អាន​ដែល​ជា​យុវវ័យ​ឱ្យ​ស្ងើច​សរសើរ​មិន​ដាច់​ពី​មាត់ ពី​ភាព​ប៉ិនប្រសប់​រៀប​រាប់​ដំណើរ​រឿង និង​ចរិត​លក្ខណៈ​តួ​របស់​អ្នក​និពន្ធ។

យុវជន​អន សាវ៉ាន់​បាន​ឱ្យ​បាន​បញ្ចេញ​មតិ​ថា រឿង​នេះ​ត្រូវ​ជា​មួយ​អ្នក​អាន​គ្រប់​សម័យ​កាល ទោះ​រាប់​រយ​ឆ្នាំ​ទៀត ក៏​នៅ​តែ​ទាក់​ចិត្ត​ដែរ។ អ្នក​ភ្នំពេញ​រូប​នេះ​លើក​ឡើង​ទៀត​ថា «មុន​ដំបូង​គិត​ថា វា​ជា​រឿង​បែប​បុរាណ ប្រហែល​ជា​ត្រូវ​តែ​ជាមួយ​មនុស្ស​ចាស់​ទេ​មើល​ទៅ! តែ​ពេល​អាន​បាន​ពីរ​បី​ទំព័រ ក៏​ចាប់​ផ្ដើម​ជក់​ចិត្ត ចង់​អាន​ត​ទៅ​ទៀត!»។ ​

ស្រដៀង​គ្នា​នេះ​ដែរ កញ្ញា​សេន​គឹម​ណេង​ជា​អ្នក​និពន្ធ​វ័យ​ក្មេង​មួយ​រូប បាន​សរសើរ​ពី​ការ​តុបតែង​ចរិត​លក្ខណៈ​តួ​របស់​អ្នក​និពន្ធ ដោយ​មិន​នឹក​ស្មាន​ថា​ចរិត​តួ​អង្គ​មាន​លក្ខណៈ​ទំនើប​ដូច​មនុស្ស​សម័យ​ដែរ​សោះ។ គឹម​ណេង​ប្រាប់​ថា «និយាយ​ពី​មានន្ទ​វិញ... អង់អាច ឆ្លាត​វៃ មាន​ឧត្ដមគតិ ពាក្យ​សម្ដី​មួយ​ឃ្លាៗ អាន​ហើយ​អាច​ធ្វើ​ឱ្យ​ស្រីៗ​លង់​បាន!» ។

ងាក​មក​​មើល​ការ​បញ្ចេញ​យោបល់​របស់​អ្នក​អាន​នៅ​លើ​ប្រលោមលោក​Sabay វិញ គឺ​សុទ្ធ​តែ​សរសើរ​ថា​រឿង​នេះ​ល្អ​អាន ចំណែក​អ្នក​ខ្លះ​ស្នើ​ឱ្យ​ផលិត​ជា​ខ្សែ​ភាព​យន្ត​ទៀត​ផង។

មហាចោរ​ទល់​ដែន​គឺ​ជា​រឿង​ប្រលោមលោក​បែប​បុរាណ​របស់​លោក សាង សាវាត បោះពុម្ព​ជា​សៀវភៅ​នៅ​ឆ្នាំ​១៩៥៥ ពេល​នេះ​មាន​ជា digital format ដែល​អ្នក​អាន​អាច​អាន​នៅ​លើ​ទូរសព្ទ​ដៃ​ឬ​កុំព្យូទ័រ​បាន ដោយ​ការ​ចូល​ទៅ​កាន់​ website ឬ App ប្រលោមលោក​Sabay។

ចុច​ត្រង់​នេះ​ដើម្បី​អាន​រឿង​មហាចោរ​នៅទល់ដែន​


របៀប​ងាយៗ​ដើម្បី​អាន​ប្រលោម​លោក​sabay ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ ios ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ Android ចុច​ត្រង់​នេះ

អត្ថបទ៖ ខ្មៅ

អត្ថបទថ្មី