Samsung ថា​នឹង​អាច​​​ប្រមូល​​បាន​វត្ថុធាតុ​មាន​តម្លៃ ១៥៧ តោន​ ពី Note 7 ​មាន​បញ្ហា​ថ្ម

  • 2017-07-19 01:48:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រហែល​ជា​ដឹង​ហើយ​ថា​​ Note 7 ដែល​មិន​ទាន់​បាន​ហែក​ប្រអប់​ប្រើ​​ត្រូវ​បាន​គេ​យក​ជួសជុល​ឡើង​វិញ​​ដោយ​ផ្លាស់​ប្ដូរ​ថ្ម​ ប្រើ​ថ្ម​ដែល​មាន​ទំហំ​ត្រឹម​ ៣២០០ mAh វិញ ហើយ​ដាក់​លក់​សា​ឡើង​វិញ​ក្នុង​ឈ្មោះ​ថ្មី Galaxy Note FE។ ចុះ​ចំណែក​ Note 7 ដែល​នៅ​សល់​តើ Samsung នឹង​យក​ទៅ​ណា?

បើ​តាម​ការ​​លើក​ឡើង​របស់​ Samsung ឲ្យ​ដឹង​ថា​ Galaxy Note 7 ដែល​បាន​ហែក​ប្រអប់​ និង ប្រើ​ប្រាស់​រួច​នោះ​នឹង​ត្រូវ​យក​បំបែក​គ្រឿង​បន្លាស់​ចេញ​ពី​គ្នា​ដើម្បី​យក​គ្រឿង​បន្លាស់​ទាំង​នោះ​មក​ប្រើ​ឡើង​វិញ។ ត្បិត​ថា​ Samsung មិន​បាន​បញ្ជាក់​ថា​ Note 7 ដែល​គេ​នឹង​បំបែក​គ្រឿង​បន្លាស់​មាន​សរុប​ប៉ុន្មាន​គ្រឿង ប៉ុន្តែ​​បាន​ឲ្យ​ដឹង​ថា​​គេ​​រំពឹង​នឹង​អាច​ទទួល​បាន​​​វត្ថុធាតុ​សំខាន់​ៗ​រួម​មាន​មាស, ប្រាក់, ​កូប័ល និង ទង់ដែង​ប្រមាណ ១៥៧ តោន។

ចំពោះ​គ្រឿង​បន្លាស់​ដែល Samsung សម្រេច​ថា​នឹង​បំបែក​ចេញ​ពី Note 7 ហើយ​យក​មក​ប្រើ​ឡើង​វិញ​មាន​ដូច​ជា​អេក្រង់​ AMOLED, Memory Semiconductor និង បង្គំ​កាមេរ៉ា​ជា​ដើម។ គ្រឿង​បន្លាស់​ទាំង​នេះ​​មាន​ខ្លះ​នឹង​ទុក​សម្រាប់​ជា​គ្រឿង​បម្រុង​សម្រាប់​ជួសជុល​ Galaxy Note FE ដែល​ខូច ហើយ​សល់​ប៉ុន្មាន​ទុក​សម្រាប់​លក់​ចេញ។ ការ​បំបែក​គ្រឿង​នឹង​ចាប់​ផ្ដើម​មុន​ដំណាច់​ខែ​កក្កដា​នេះ៕​

ចុចអាន៖

​​​​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម