Galaxy Note 8 ចេញ​ខែ​ក្រោយ​​ អាច​នឹង​មាន​តម្លៃ​លើស ១០០០ ដុល្លារ

  • 2017-07-18 13:05:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

- Note 8 នឹង​ចេញ​លក់​នៅ​ថ្ងៃ​ទី ​២៣​ ​សីហា​ ​២០១៧​ ​ខាង​មុខ​នេះ។

- Note 8 អាច​នឹង​ដាក់​លក់​នៅ​អឺរ៉ុប​តម្លៃ​ខ្ទង់ £870 ស្មើ​នឹង $1120។

យោង​តាម​គេហទំព័រ pocket-lint បាន​បញ្ចេញ​ព័ត៌មាន​សរុប​ពីការ​រចនា​រូប​រាង​ បច្ចេកវិទ្យា ថ្ងៃ​ចេញ​លក់ និង​​តម្លៃ​​​របស់ Galaxy Note 8 ជាមួយ​តម្លៃ​ខ្ទង់ £870 ស្មើ​នឹង $1120(តម្លៃ​បរទេស)។

រូបរាង​គម្រូ Note 8

ប្រភព​ដដែល​បន្ត​ថា​ ​Galaxy Note 8​ ​​នឹង​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ផលិត​ផល​ប្រចាំ​ឆ្នាំ​ដែល​ ​Samsung​ ​នឹង​ធ្វើ​ក្នុង​ទីក្រុង​ញូវយ៉ក​ ​សហរដ្ឋអាមេរិក​ ​ហើយ​ស្មាតហ្វូន​ម៉ូដែល​ ​អាច​ចេញ​លក់​នា​ខែ​កញ្ញា​ ​២០១៧​ ​នេះ​តែ​ម្ដង។

គេហទំព័រ pocket-lint ក៏​បាន​បញ្ជាក់​ពី​លក្ខណៈ​សម្បត្តិ​របស់​ Note 8 ដែល​អាច​នឹង៖

  • មាន​បំពាក់​អេក្រង់​រាង​កោង​ទំហំ ៦,៣ អ៊ីញ ប្រភេទ Infinity Display ដូច​នៅ​លើ​ Galaxy S8/S8+ ប៉ុន្តែ​វា​​នឹង​ខុស​ពី Galaxy S8 ​ដោយ​ដំបូង​គឺ​
  • មាន​ប្រើ​ប៊ិច​ S-Pen ដែល​អាច​នឹង​បន្ថែម​សមត្ថភាព​​ពិសេសៗ​ជា​​ច្រើន​លើស​ពី​មុន។
  • មាន​បំពាក់​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាង​ក្រោយ​កម្រិត ១២ MP និង មាន​ RAM ទំហំ​​ដល់ ៦ GB ធំ​ជាង S8 មាន​ RAM ត្រឹម ៤ GB
  • មាន​បំពាក់​ឈីប Snapdragon 835 ឬ Exynos 8895 ដូច​មាន​លើ Galaxy S8 ដែរ
  • មាន​ទ្រនាប់​ស្កេន​ក្រយៅ​ដៃ​វិញ​នឹង​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោយ ប៉ុន្តែ​អាច​មាន​ទីតាំង​ឆ្ងាយ​ពី​កាមេរ៉ា​បន្តិច
  • ថាមពល​ថ្ម​មាន​ ៣៣០០ mAh តូច​ជាង Galaxy Note 7 ២០០ mAh។
រូបរាង​គម្រូ Note 8

ទោះ​ជា​យ៉ាង​ណា​ក្ដី ទាំង​នេះ​គ្រាន់​តែ​ព័ត៌មាន​ចចាមអារ៉ាម​ខ្លះៗ​ពី​លក្ខណៈ​សម្បត្តិ​របស់​វា ដូច​នេះ​ ដើម្បី​ចង់​ដឹង​ច្បាស់​ មាន​តែ​រង់​ចាំ​ទស្សនា​​ទាំង​អស់​គ្នា​ ពេល​ប្រកាស​ចេញ​ផ្លូវការ​នៅ​ខែក្រោយ​នេះ​៕

រូប​រាង Note 8 បែក​ធ្លាយ​ចុង​ក្រោយ​បំផុត

ប្រភព៖ Pocket Lint   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី