XPERIA L1​ ​ស្មាតហ្វូន​ ​៨៥​ ​ម៉ឺន​រៀល​ ​ស៊ីម​ ​២​ ​កម្លាំង​កប់

  • 2017-07-24 04:17:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

XPERIA L1​ ​ជា​ស្មាតហ្វូន​ម៉ូដែល​ថ្មី​របស់​ ​Sony​ ​មាន​តម្លៃ​ប្រមាណ​ ​៨៥​ ​ម៉ឺន​រៀល​ ​ឬ​ ​២០៩​ ​ដុល្លារ​ ​ដែល​អាច​ប្រើប្រាស់​បាន​ស៊ីម​ ​២​ ​និង​បន្ថែម​មេម៉ូរីកាត​ ​micro SD​ ​ក្នុង​ពេល​តែ​មួយ។

ទម្ងន់​ ​១៨០​ ​ក្រាម​ ​អេក្រង់​ទំហំ​ ​៥,៥​ ​អ៊ីញ​ប្រភេទ​ ​IPS​ ​បង្ហាញ​រូប​កម្រិត​ ​៧២០x១២៨០​ ​និង​មាន​ដង់ស៊ីតេ​អេក្រង់​ ​២៦៧​ ​ppi​ ​និង​សំបក​ក្រោយ​ផលិត​ពី​ជ័រ​គ្រើម​មិន​ងាយ​ឆ្កូត។ ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ ​Mediatek MT6737T, ខួរ​​ក្បាល​គណនា​ ​(CPU)​ ​៤​ ​គ្រាប់​ ​Cortex-A53​ ​ល្បឿន​ ​១,៤៥GHz, អង្គ​ផ្ទុក​ទិន្នន័យ​ ​១៦GB​ ​អាច​បន្ថែម​មេម៉ូរីកាត​ ​micro SD​ ​ដល់​ ​២៥៦GB, RAM ២GB។

កាមេរ៉ា​ក្រោយ​ ​១៣​ ​មេហ្គាភិចសែល​ ​និង​កាមេរ៉ា​មុខ​ ​៥​ ​មេហ្គាភិចសែល​ ​ខណៈ​ពួក​វា​ទាំង​ពីរ​នេះ​មាន​មុខងារ​កំណត់​ ​Setting​ ​ការ​ថត​រូប​ដូច​កាមេរ៉ា​អាជីព​ ​និង​អាច​ថត​វីដេអូ​ក្នុង​កម្រិត​ ​1080p​ ​ល្បឿន​ ​៣០fps៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

អត្ថបទ៖ រដ្ឋ