មក​ដឹង​ពី​សាច់​រឿង​នារី​រឹងមាំ ដែល​មិន​ទន់ជ្រាយ​ពេល​ប្ដី​មាន​ស្រី

  • 2017-07-26 03:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុន្និយ៉ា​បាន​រៀបការ​ជាមួយ​ប្ដី​នាង​៨​ឆ្នាំ​ហើយ ប៉ុន្តែ​ដោយ​សារ​គេ​មាន​ស្រី​ម្ដង​ជា​ពីរ​ដង ហើយ​បំផ្លាញ​ក្រុម​ហ៊ុន​ដែល​ជា​ញើស​ឈាម​របស់​គេ​ទាំង​ពីរ​ទៀត ទើប​ធ្វើ​ឱ្យ​នាង​សម្រេច​ចិត្ត​លែង​លះ​ប្ដី។ ទាំង​ក្រុម​គ្រួសារ ទាំង​ប្ដី​នាង​ខ្លួន​ឯង គឺ​មិន​ចង់​ឱ្យ​នាង​លែងលះ​ទេ តែ​សុន្និយ៉ា​នៅ​តែ​ជម្នះ​ទាំង​ដែល​ខ្លួន​កំពុង​ពរ​ពោះ​កូន​ទី​ពីរ។ ចង់ដឹងថានាងអាចលែងលះបានសម្រេចទេ? តោះទៅអានទាំងអស់គ្នា!

ខ្ញុំ​អង្គុយ​មើល​រូប​ថត​អាពាហ៍ពិពាហ៍​ដ៏​មាន​សុភមង្គល​របស់​ខ្ញុំ​និង​គេ ដែល​ប្រព្រឹត្ត​ទៅ​តាំង​ពី​៨​ឆ្នាំ​មុន។ ស្នាម​ញញឹម​របស់​ខ្ញុំ​នៅ​គ្រា​នោះ គឺ​ពិត​ជា​មាន​ក្ដី​សុខ​ខ្លាំង​ណាស់ ព្រោះ​វា​ជា​ក្ដី​ស្រមៃ​របស់​នារី​គ្រប់​រូប ដើម្បី​ស្លៀក​រ៉ូប​រៀប​ការ ធ្វើ​ជា​កូន​ក្រមុំ​របស់​មនុស្ស​ប្រុស​ដែល​ខ្លួន​ស្រឡាញ់។

ពិធី​កាត់​នំ... កូន​កំលោះ​ឡើង​ឈរ​លើ​ឆាក ដៃ​គេ​ម្ខាង​​កាន់​ម៉ៃក្រូហ្វូន ដៃ​ម្ខាង​កាន់​ដៃ​ខ្ញុំ​ជាប់។ នៅ​ចំពោះ​មុខ​ភ្ញៀវ​កិត្តិយស​រាប់​រយ​នាក់ និង​លោក​មេបា​ទាំង​សង្ខាង គេ​និយាយ​យ៉ាង​ជឿជាក់​និង​ដោយ​ស្មោះ​ត្រង់៖

«អរគុណ​ភ្ញៀវ​កិត្តិយស​ដែល​បាន​ចូល​រួម​ក្នុង​មង្គល​ការ​របស់​ខ្ញុំ​និង​សុន្និយ៉ា! អ្នក​ទាំង​អស់​គ្នា​គឺ​ជា​សាក្សី​នៃ​ក្ដី​ស្នេហ៍​របស់​យើង​ទាំង​ពីរ! ទម្រាំ​មាន​ថ្ងៃ​នេះ យើង​តស៊ូ​ណាស់! លំបាក​ណាស់! តែ​យើង​មិន​ដែល​គិត​ថា​នឹង​បោះបង់​គ្នា​នោះ​ទេ! អរគុណ​ដល់​ប៉ា​ម៉ាក់​ដែល​អនុញ្ញាត​ឱ្យ​ខ្ញុំ​មើល​ថែ​សុន្និយ៉ា ហើយ​​ទោះ​មាន​រឿង​អ្វី​កើត​ឡើង ខ្ញុំ​នឹង​មើល​ថែ​នាង​ឱ្យ​ល្អ​បំផុត... ស្រឡាញ់​​នាង​រហូត​តទៅ... ធ្វើ​ឱ្យ​នាង​ញញឹម​រាល់​ថ្ងៃ បើ​ទោះ​បី​ជា​​លំបាក​ក៏​ខ្ញុំ​អាច​ធ្វើ​បាន ដើម្បី​ឱ្យ​នាង​ញញឹម!»

សំឡេង​ភ្ញៀវ​ទះ​ដៃ ហ៊ោ​កញ្ជ្រៀវ​អបអរ​ពួក​យើង​ទាំង​ពីរ។ ខ្ញុំ​វិញ​គ្មាន​ធ្វើ​អ្វី​បាន​ក្រៅ​ពី​ទ្រោប​មុខ​លើ​ស្មា​គេ ហើយ​ស្រក់​ទឹក​ភ្នែក​នោះ​ទេ។

ខ្ញុំ​យំ ព្រោះ​តែ​រំភើប​នឹង​ពាក្យ​សច្ចា​របស់​គេ ហើយ​ពេល​នឹក​ដល់​រឿង​ដែល​យើង​បាន​តស៊ូ​ជាមួយ​គ្នា​មុន​រៀបការ គឺ​ច្រើន​ស្ទើរ​តែ​នឹង​បោះបង់​ទៅ​ហើយ។ តែ​គេ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ថា ក្នុង​ជីវិត​មនុស្ស​ជួប​រឿង​តស៊ូ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ឯ​ការ​ដែល​តស៊ូ​ដើម្បី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​គឺ​ជា​មោទនភាព​បើ​ទោះ​ជា​ការ​តស៊ូ​នោះ​មិន​បាន​ផ្លែផ្កា​ច្រើន​ដូច​ការ​រំពឹង​ទុក​ក៏​ដោយ។

បញ្ហា​គឺ​នៅ​ត្រង់​ថា គ្រួសារ​យើង​ទាំង​ពីរ​មិន​សូវ​ធូរធារ​ដូច​គ្នា។ ដូច្នេះ​ហើយ​​ម៉ាក់​ប៉ា​មិន​ចង់​ឱ្យ​ខ្ញុំ​រៀបការ​ជាមួយ​គេ​នោះ​ទេ។ គាត់​ថា យើង​ក្រ​ឆ្អែត​ហើយ ហេតុអ្វី​ក៏​ខ្ញុំ​នៅ​ចង់​រៀបការ​ជាមួយ​អ្នក​ក្រ​ដូច​គ្នា​ទៀត? ខ្ញុំ​មាន​ចំណេះ​ដឹង ខ្ញុំ​មាន​សម្រស់... ប្រាកដ​ជា​មាន​ឱកាស​បាន​ជួប​ជាមួយ​អ្នក​ធូរធារ​ជាង​នេះ។

ទោះ​បី​ជា​មាន​ការ​ហាម​ឃាត់​បែប​នេះ ពួក​យើង​នៅ​តែ​ជម្នះ ខំ​ធ្វើ​ការ​សន្សំ​លុយ ដើម្បី​​រៀបការ ទិញ​ផ្ទះ​ដោយ​មិន​ពឹង​លុយ​ឪពុក​ម្ដាយ​ខាង​ណា​ឡើយ។ រៀបការ​បាន​ពីរ​ឆ្នាំ ជា​ពេល​ដែល​ខ្ញុំ​ទម្ងន់​កូន​ដំបូង ពួក​យើង​បាន​បើក​ក្រុមហ៊ុន​នាំ​ចូល​ទុយោជ័រ​ពីរ​ថៃ ចែកចាយ​ឱ្យ​ដេប៉ូ​នានា​នៅ​ស្រុក​ខ្មែរ។

ជីវភាព​របស់​យើង​កាន់​តែ​រីកចម្រើន​ទៅ រហូត​ម៉ាក់ប៉ា​ទាំង​សង្ខាង​យក​ចិត្ត​ថ្លើម​យើង​រៀង​ខ្លួន លែង​មើល​ងាយ​ការ​សម្រេច​ចិត្ត​របស់​យើង ដូច​កាល​មុន​រៀប​ការ​ទៀត​ហើយ។ ចុច​អាន​បន្ត


ចូល​ទៅ​កាន់​ផេក​ហ្វេសប៊ុក​របស់​ប្រលោមលោកsabay ចុច​ត្រង់​នេះ

របៀប​ងាយៗ​ដើម្បី​អាន​ប្រលោម​លោក​sabay ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ ios ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ Android ចុច​ត្រង់​នេះ

អត្ថបទ៖ ខ្មៅ

អត្ថបទថ្មី