Sony XA1 Ultra​ ​ស្មាតហ្វូន​កាមេរ៉ា​ខ្លាំង​ ​អេក្រង់​ពណ៌​ច្បាស់​កប់

  • 2017-07-31 08:16:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony XA1 Ultra​ ​ជា​ស្មាតហ្វូន​កម្រិត​មធ្យម​តម្លៃ​ប្រមាណ​ ​៣៩៩​ ​ដុល្លារ​ ​តែ​សមត្ថភាព​មិន​ចាញ់​ស្មាតហ្វូន​តម្លៃ​កប់​នានា​នោះ​ទេ។

អាច​ប្រើ​បាន​ស៊ីម​ពីរ​ ​និង​ដំណើរការ​ដោយ​បន្ទះ​ឈីប​ប្រភេទ​ ​Mediatek MT6757 Helio P20, CPU : Octa-core​ ​និងGPU​ ​ម៉ូដែល​ ​Mali-T880MP2, អង្គ​ផ្ទុក​ទិន្នន័យ​ ​៣២GB​ ​ឬ៦៤GB​ ​អាច​បន្ថែម​មេម៉ូរីកាត​ ​microSD​ ​ដល់​ ​២៥៦GB​ ​ហើយ​មាន​ ​RAM​ ​៤GB។ កាមេរ៉ា​ក្រោយ​ ​២៣​ ​មេហ្គាភិចសែល​ ​និង​កាមេរ៉ា​មុខ​ ​១៦​ ​មេហ្គាភិចសែល​ ​ថត​វីដេអូ​ ​1080p​ ​ក្នុង​ល្បឿន​ ​៣០fps​ ​និង​មាន​បច្ចេកវិទ្យា​ទប់​លំនឹង​រូប។

អេក្រង់​ទំហំ​ ​៦​ ​អ៊ីញ​ ​ប្រភេទ​ ​IPS LCD​ ​អាច​បង្ហាញ​រូប​ទំហំ​ ​១០៨០x១៩២០​ ​ភិចសែល​ ​ហើយ​មាន​ដង់ស៊ីតេ​រូប​ ​៣៦៧​ ​ppi​ ​ដែល​បង្ហាញ​កម្រិត​ពណ៌​ច្បាស់​ត្រជាក់​ភ្នែក៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

អត្ថបទ៖ រដ្ឋ