បញ្ចប់​ការសិក្សា​ជាជោគជ័យ​មួយ តែចាំបាច់បំផុតស្វែងរក​ការងារ​ ចឹង​និស្សិត​គួរ​ត្រៀម​ខ្លួន​បែបណា?

  • 2017-07-31 09:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​យូរ​ទេ​សម័យ​ប្រឡង​សញ្ញាប័ត្រ​ជិត​មក​ដល់​ហើយ ស្រប​ពេល​នោះ​វា​ក៏​ជិត​បាន​បញ្ចប់​ដែរ សិស្ស​ទាំង​អស់​កំពុង​តែ​រៀប​ចំ​ខ្លួន​ ក៏​ដូចជា​រំលឹក​មេរៀន​ដើម្បី​ត្រៀម​ប្រយុទ្ធ​នា​ពេល​ឆាប់ៗ​នេះ។ យ៉ាងណាមិញ​ មាន​សិស្ស​មួយ​ចំនួន​នៅ​មាន​ការ​បារម្ភ​ខ្លះៗ​ ជុំវិញ​បញ្ចប​ការ​សិក្សា​មិន​ដឹង​ថាគួរ​ជ្រើស​រើស​សាលា​ណា​ដើម្បី​បន្ត​ថ្នាក់​បរិញ្ញាបត្រ។

ជួប​ជាមួយ​ កញ្ញា ឃន ស៊ីថា​​ ដែល​​​ជា​និស្សិត​ដែល​ទើបនឹង​​​បញ្ចប់​​​ការ​​​សិក្សា​ផ្នែក​​​ធនាគារ​​​និង​​​ហិរញ្ញវត្ថុ​ពី​សាកល​​​វិទ្យា​ល័យហ្សា​ម៉ាន់​​​បាន​​​ថ្លែង​កាល​​​ដែល​​​ប្អូន​​​ទើបបាន​​​ទទួល​​​សញ្ញាប័ត្រ​ថ្មី​​​នេះ គឺ​​​គ្រាន់​​​តែ​​​ជា​​​ការ​​​ចាប់​​​ផ្តើម​​​វិថី​​​ថ្មី​​​មួយ​ទៀត​​​សម្រាប់​​​ប្អូន​​​តែ​ប៉ុណ្ណោះ​ទេ​​​។ ប្អូន​​​ស៊ីថា​​​គឺ​​​ជា​​​និស្សិត​ម្នាក់​​​ក្នុង​​​ចំណោម​​​និស្សិត​​៥៦​​នាក់​​​ផ្សេង​ទៀត​ដែល​​​ទើប​​​តែ​​​បញ្ចប់​​​ការ​​​សិក្សា​ពី​សាកល​វិទ្យាល័យហ្សា​ម៉ាន់​ក្នុង​ឆ្នាំ​២០១៧​​នេះ​។​

គួរ​បញ្ជាក់​​ផង​ដែរ​​​ថា​​​កាល​​​ពី​ថ្ងៃ​សៅរ៍​​​ទី​២៩ ខែ​កក្កដា​​ ឆ្នាំ​​២០១៧ កន្លង​ទៅ​នេះ​​ សាកល​​​វិទ្យាល័យ​​​បាន​​​​រៀបចំ​​​​កម្មវិធី​អបអរសាទរ​ការ​បញ្ចប់​​​ការ​​​សិក្សា​​​ថ្នាក់​​​បរិញ្ញាបត្រ​​​របស់​​​និស្សិត​ជំនាន់​​​ទី​៣​របស់​​​ខ្លួន​​​នៅ​​​ឯ​សណ្ឋាគារ​​​សុខា​​​ភ្នំពេញ​​​ដែល​​​មាន​​​ការ​​​ចូល​​​រួម​​​ជា​កិត្តិយស​​​ពី​ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការ​ក្រសួង​អប់​រំ យុវ​ជន​​ និង​​​កីឡា និង​លោក  Thomas Hundt នាយក​ប្រតិបត្តិ​​​នៃ​ក្រុមហ៊ុន Smart Axiata​ ដែល​​​ជា​​​វាគ្មិន​កិត្តិ​យស​​​នៅ​​​ក្នុង​​​កម្មវិធី និង​​​បាន​​​ផ្តល់​​​មតិ​សំណេះសំណាល​ និង​​​លើកទឹកចិត្ត​ទៅ​​​កាន់​​ និស្សិត ដែល​​​បាន​​​បញ្ចប់​​​ការសិក្សា​នៅ​​​ក្នុង​​​ឆ្នាំ​សិក្សា​២០១៦-២០១៧​នេះ ។​​

នៅ​ក្នុង​ថ្លែង​សុន្ទរកថា​គន្លឹះ​របស់​លោក ក្នុង​​​​កម្មវិធី​​​​បញ្ចប់​​​ការ​​​សិក្សា​​​ថ្នាក់​​​​បរិ​ញ្ញាប​ត្រ​របស់​​​ និស្សិត ​​ជំនាន់​​​ទី​​៣​​នៃ​សាកល​វិទ្យា​ល័យ​ហ្សា​ម៉ាន់ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​​ Smart Axiata​ លោក  Thomas Hundt បាន​លើក​ឡើង​ថា​៖ "ខ្ញុំ​សូម​ជំរុញ​លើកទឹកចិត្ត​អ្នក​ទាំងអស់​គ្នា​ឱ្យ​កំ​ណ​ត់​គោលដៅ​ប្រកបដោយ​មហិច្ឆតា​ធំ ហើយ​ខិត​ខំ​ធ្វើ​កិច្ចការ​ដើម្បី​សម្រេច​ឱ្យ​បាន​គោលដៅ​ទាំង​នោះ​។ ក្នុង​ការ​គិត​អំពី​ការ​រៀ​ប​ចំ​គោលដៅ​អាជីព​​ វា​មាន​សារៈសំខាន់​ដែល​អ្នក​ត្រូវ​ចោទសួរ​ខ្លួនឯង​នូ​វ​សំ​នួ​រ​សំ​ខាន់ៗ​មួយ​ចំនួន​។ សូម​កុំ​ជ្រើស​យក​ការងារ​ដែល​មាន ភាព​សាមញ្ញ ឬ​ភាព​ងាយស្រួល​ពេក អ្នក​គួរ​ធ្វើ​ការងារ​ណា​ដែល​ជំរុញ​ឱ្យ​អ្នក​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទើប​ធ្វើ​ឱ្យ​អ្នក​មាន​ភាព​រីកចម្រើន​។

បើសិនជា​ការងារ​ដែល​អ្នកធ្វើ​​​ហាក់​ដូចជា​មាន​ភាព​ងាយ​ពេក​សម្រាប់​អ្នក នោះ​មានន័យ​ថា​អ្វី​ដែល​អ្នក​កំ​ពុង​ធ្វើ គឺ​មិន​ត្រឹមត្រូវ​សម្រាប់​អ្នក​ឡើយ​។​​ សូម​ចងចាំ​ថា ការ​ធ្វើ​ខុស​មិនមែន​ជា​បញ្ហា​ទេ ព្រោះ​ការងារ​អ្វី​ដែល​មាន​សារប្រយោជន៍ ជាទូទៅ​ច្រើនតែ​ជា​កិច្ចការ​ដែល​ពិបាក​សម្រេច ដូច​នេះ​ត្រូវ​រៀន​ពី​កំហុស​ទាំង​នោះ​។ នេះ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​អ្នក​អាច​រីកចម្រើន និង​អភិ​វ​ឌ្ឍ​វិន័យ​សម្រាប់​ខ្លួន ហើយ​វា​នឹង​តាម​បម្រើ​អ្នក​យ៉ាង​ល្អ​អស់​មួយ​ជីវិត​។​​ ភាព​ជោគ​ជ័យ មិន​អាច​កើតឡើង​ដោយ​ឯកឯង​បាន​ទ អ្នក​ត្រូវ​ខិត​ខំ​ធ្វើការ​ទើប​វា​បានសម្រេច​។ ប្រសិនបើ​អ្នក​មាន​ការ​តាំង​ចិត្ត​ខិត​ខំ​ប្រឹងប្រែង ឱកាស​ផ្សេងៗ​គឺ​នឹង​ស្ថិត​ក្នុង​ដៃ​របស់​អ្នក​។​"​

សម្រាប់​លោក​លោក​​​បណ្ឌិត ដេត សុខ​ឧត្តម សកលវិទ្យាធិការ​​​សាកល​វិទ្យាល័យ​ហ្សា​ម៉ាន់​​ ការ​ត្រៀមខ្លួន​របស់​និស្សិត​គឺ​ត្រូវ​មាន​តាំងពី​មុន​ការ​បញ្ចប់​ការសិក្សា​របស់​ខ្លួន​មក​ម្ល៉េះ​ ឧទាហរណ៍ តាម​រយៈ​ការ​ចុះ​ហាត់​ការ (Internship) ក្នុង​កំឡុង​ពេល​វិស្សមកាល។

ជាក់ស្ដែងកញ្ញា ឃន ស៊ីថា ជា​និស្សិត​ដែល​​​ទើប​​​តែ​​​បញ្ចប់​​​ការ​​​សិក្សា​ថ្នាក់​​​បរិញ្ញាបត្រ​​​លើ​​​ជំនាញ​​​ធនាគារ​​ និង​​​ហិរញ្ញវត្ថុ​ពី​សាកល​វិទ្យា​ល័​យ​ហ្សា​ម៉ាន់​​ បាន​​​ចែក​​​រំលែក​ថា​​ ប្អូន​​​នឹង​​​ចូល​​​បម្រើការ​​​ងារ​​​ពេញ​​​ម៉ោង​​​នៅ​​​ក្នុង​​​ក្រុមហ៊ុន​​​ស​វន​កម្ម​មួយ​បន្ទាប់​​​ពី​បញ្ចប់​​​ការ​​​សិក្សា​។ និស្សិត​រូប​នេះបាន​​​បញ្ជាក់​​​ថា ការ​​​ដែល​​​ប្អូន​​​បាន​​​ទទួល​​​ការ​​​ងារ​​​នេះ​ភ្លាមៗ​បន្ទាប់​​​ពី​បញ្ចប់​​​ការ​​​សិក្សា​​​នោះ គឺ​ដោយ​​​សារ​​​តែ​​​ប្អូន​​​ធ្លាប់​បាន​​​ចុះ​​​​ហាត់​​​ការ​​​នៅ​​​ក្រុមហ៊ុន​​​នោះ នៅ​​​ពេល​​​ដែល​​​ប្អូន​​​កំពុង​​​រៀន​នៅ​​​ឆ្នាំ​ទី​៤ ដោយ​​​សាស្ត្រាចារ្យ​​​មុខ​​​វិជ្ជា​មួយ បាន​​​ត​ម្រូ​វ​ឱ្យ​​​ប្អូន​​​ត្រូវ​​​តែ​ចុះ​​​ហាត់​ការ​​​ដើម្បី​ទទួល​​​បាន​​​ក្រេឌីត​សម្រាប់​​​មុខ​​​វិជ្ជា​នោះ​។ បន្ទាប់​​​ពី​ខាង​​​​ផ្នែក​​​ធន​ធាន​​​មនុស្ស​​​និង​​​អ្នក​​​គ្រប់​​​គ្រង​​​របស់​​​ប្អូន​ស៊ីថា​​​បាន​​​វាយ​​​តម្លៃ​​​ទៅ​​​លើ​​​ល​ទ្ធ​ផល​​​ការ​​​របស់​​​ប្អូន​​​ហើយ ខាង​​​ក្រុមហ៊ុន​​​ក៏​​​បាន​​​ទំនាក់ទំនង​​​មក​​​ស៊ីថា​​ ហើយ​​​ផ្ដល់​​​ឱកាស​​​ការ​​​ងារ​​​ពេញ​​​ម៉ោង​​​ដល់​​​ប្អូន​ស៊ីថា​តែម្តង​​​។

នៅ​ក្នុង​​​មតិ​ស្វា​គមន៍ និង​​​បើក​​​កម្មវិធី លោក​​​បណ្ឌិត ដេត សុខ​ឧត្តម​ ក៏បាន​​​ថ្លែង​ថា​​ លោក​​​ពិតជា​​​មាន​​​ក្តី​សោមនស្ស​​ និង​មោទនភាព​​​ណាស់​​​ដែល​​​បាន​​​ឃើញ​​​ភាព​​​ជោគ​ជ័​​​យ​​​របស់​​​អតីត​និស្សិត​​​ដែល​​​បាន​​​បញ្ចប់​​​ការ​​​សិក្សា​​​កាល​​​ពី​២​ឆ្នាំ​​​កន្លង​មក​​​នេះ​​ ដែល​​​មួយ​ចំនួន​​​កំពុង​​​តែ​​​បម្រើការ​​​ងារ​​​នៅ​​​ក្រុមហ៊ុន​​ ​​អង្គការ​​​អន្តរជាតិ​​​នានា និង​​​ស្ថាប័នរដ្ឋ​​ ហើយ​​​មួយ​ចំនួន​​​ទៀត​កំពុង​​​តែ​​​បន្ត​ថ្នាក់​ក្រោយ​ឧត្តម​សិក្សា របស់​​​ខ្លួន​​​នៅ​​​សាកល​វិទ្យា​ល័យ​ធំៗ​​​នៅ​​​ប្រទេស​ជុំវិញ​ពិ​ភព​លោក ។ លោក​​​បន្តថា ជាក់​​​ស្តែង​​​និស្សិត​​​របស់​​​ហ្សា​ម៉ាន់​​​មួយ​ចំនួន​​​ក្នុង​​​កម្មវិធី​នេះ​​​ក៏បាន​​​ត្រូវ​បាន​​​ផ្តល់​​ ការ​​​ទទួល​​​ឱ្យចូល​​​រៀន​​​ថ្នាក់​​​អនុបណ្ឌិត និង​​​ចូល​​​បម្រើ​ការងារ​​​នៅ​​​ក្រុមហ៊ុន​មួយ​ចំនួន​​​​រួច​ទៅ​ហើយ៕

ដោយ៖ ថា ម៉ាលីដា