ហម ឈរ៉ា ធ្វើឲ្យ ខុន សម្ផស្ស មានអារម្មណ៍ច្របូកច្របល់
- 2017-08-01 02:40:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហម ឈរ៉ា ធ្វើឲ្យ ខុន សម្ផស្ស មានអារម្មណ៍ច្របូកច្របល់
ចន្លោះមិនឃើញ
ហែលឆ្លងក្នុងវិថីសិល្បៈរយៈពេល៧ ឆ្នាំទៅហើយក្ដីតែ ខុន សម្ផស្ស នៅតែមានការខ្មាសអៀនច្រើនជាពិសេសពេលប៉ះតារាសម្ដែងជើងចាស់ លោក ហម ឈរ៉ា ធ្វើឲ្យនាងមានអារម្មណ៍ច្របូកច្របល់រកថាមិនត្រូវ។
ខុន សម្ផស្ស បានប្រាប់ Sabay ថាកន្លងមកខ្លួនធ្លាប់សម្ដែងជាតួកូនរបស់ ហម ឈរ៉ា តែពេលឲ្យមកធ្វើជាតួប្រពន្ធ ហម ឈរ៉ា វិញធ្វើឲ្យនាង មានអារម្មណ៍ខ្មាសអៀន និងភ័យបុកពោះរកថាមិនត្រូវ ជាពិសេសត្រង់សាច់រឿងតម្រូវឲ្យសម្ដែងឱបថើបគ្នា ព្រោះស្វាមីត្រូវថើបលាប្រពន្ធពេលទៅធ្វើការ។
“ពេលខ្ញុំសម្ដែងជាមួយបង ហម ឈរ៉ា មានឈុតគាត់ថើបថ្ពាល់ ប្ដីប្រពន្ធដូចដឹងស្រាប់ហើយ មុនពេលគាត់ចុះទៅបំពេញការងារនៅតាមខេត្ត គាត់បានថើបលាខ្ញុំ ធ្វើឲ្យខ្ញុំអៀនឡើងមុខក្រហម អារម្មណ៍ពេលហ្នឹងនិយាយអត់ចេញ។ អារម្មណ៍មួយទៀតគិតថា នេះគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ គ្មានរឿងអ្វីទេ"។ នេះបើតាមតួអង្គស្រីក្នុងរឿង "ទឹកចិត្តប្រពន្ធ" បានរៀបរាប់។
នាងបន្ថែមថា ទោះបីជាមានការខ្មាសអៀន ព្រមទាំងភ័យបុកពោះខ្លះក៏ដោយ តែនាងអាចធ្វើបាន មិនឲ្យក្រុមការងារលំបាកឡើយ ព្រោះពេលសម្ដែងបានដាក់អារម្មណ៍ ដោយលុបបំបាត់ការអៀនខ្មាស ភ័យខ្លាច មកគិតថានេះជាសាច់រឿងពិត ហើយបានចាត់ទុកខ្លួនឯងថាជាប្រពន្ធ ហម ឈរ៉ា ដើម្បីលេងទៅឲ្យបានល្អ៕
ចុចអាន៖ជុំវិញ ខុន សម្ផស្ស
ចុចអាន៖ហេតុផលទាំងអស់នេះហើយទើប ប៊ឺរី សម្រេចថតជាតួ ដេតភូមិន្ទ
ចុចអាន៖១៦សន្លឹក គៀត សុវណ្ណាឡាង និង លឹម ជាឡាយ ផ្អែមល្ហែមដូចគូស្នេហ៍