ឌូតឺតេ យល់ព្រមឲ្យនិស្សិតរៀននៅសាលារដ្ឋទូទាំងប្រទេស​ មិនបាច់បង់ប្រាក់

  • 2017-08-04 07:46:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​ហ្វីលីពីន រ៉ូឌ្រីហ្គូ ឌូតឺតេ បាន​យល់​ព្រម​ចុះ​ហត្ថលេខា​លើ​ច្បាប់​មួយ ដោយ​ឲ្យ​និស្សិត​សិក្សា​តាម​សាកល​វិទ្យាល័យ និង​មហាវិទ្យាល័យ​រដ្ឋ​ទាំង​អស់ មិន​ចាំ​បាច់​​បង់​ប្រាក់​​ឡើយ​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​អនុ​លេខាធិការ​រង​ជាន់​ខ្ពស់​លោក Menardo Guevarra ​នៅ​ថ្ងៃ​សុក្រ​នេះ។

លោក​បញ្ជាក់​ថា "​ខ្ញុំ​រីករាយ​ណាស់​ក្នុង​ការ​ប្រកាស​ថា កាល​ពី​យប់​ថ្ងៃ​ទី ៣​សីហា ​ម្សិលមិញ លោក​ប្រធានាធិបតី​ បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​ស្ដី​ពី​ការ​បង់​ថ្លៃ​​ចូល​រៀន​របស់​និស្សិត​មិន​អស់​ប្រាក់​។ ការ​សិក្សា​ឥត​បង់​ថ្លៃ​នៅ​សាកល​វិទ្យាល័យ និង​មហាវិទ្យាល័យ គឺ​ជា​សសរ និង​គ្រឹះ​ដ៏​រឹង​​មាំ​ក្នុង​គោល​នយោបាយ​អភិវឌ្ឍ​សង្គម​របស់​ប្រធានាធិបតី"។

ប្រភព​ដដែល​បន្ត​ថា ទោះ​ជា​មាន​បញ្ហា​ប្រឈម​ខាង​ផ្នែក​ថវិកា​រយៈ​ពេល​ខ្លី​ក្ដី តែ​ផល​ប្រយោជន៍​ដែល​ទាញ​បាន​ពី​វិស័យ​អប់​រំ​នេះ ​គឺ​មាន​រយៈ​ពេល​យូរ​សម្រាប់​សង្គម​ជាតិ។ ច្បាប់​នេះ​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ចេញ​ថ្លៃ​​បង់​សាលា និង​ថ្លៃ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ឲ្យ​និស្សិត​។

ចំណែក​លេខាធិការ​ផ្នែក​ថវិកា​ជាតិ​លោក Benjamin Diokno ​មាន​ប្រសាសន៍​ថា "កញ្ចប់​ថវិកា​​សម្រាប់​​បង់​ថ្លៃ​ឲ្យ​និស្សិត​នេះ​​​គេ​រំពឹង​ថា​ នឹង​​​ត្រូវ​​ចំណាយ​ប្រមាណ ១០០​ពាន់​លាន​ប៉េសូ​ហ្វីលីពីន ឬ​ប្រមាណ ១,៩៩ពាន់​លានដុល្លារ​អាមេរិក"។ តែ​ក្រុម​អ្នក​ជំនាញ​សេដ្ឋកិច្ច​អះអាង​ថា ​រដ្ឋាភិបាល​មិន​មាន​ថវិកា​​គ្រប់​គ្រាន់​សម្រាប់​អនុវត្ត​គម្រោង​នេះ​ឡើយ។

ទោះ​យ៉ាងណា​ លោក Guevarra បន្ថែម​ថា ​នៅ​ពេល​សភា​បញ្ជូន​ច្បាប់​នេះ​ទៅ​ដល់​វិមាន​ប្រធានាធិបតី Malacanang នឹង​មាន​ការ​ពិភាក្សា​​ដេញ​ដោល​យ៉ាង​ច្រើន​​ ព្រោះ​វា​ពាក់​ព័ន្ធ​ទៅ​នឹង​កញ្ចប់​ថវិកា​ដ៏​ច្រើន​​សម្បើម​ ប៉ុន្តែ​គោល​បំណង​របស់​ប្រធានាធិបតី ឌូតឺតេ គឺ​ផ្ដល់​ថ្លៃ​សិក្សា​ថ្នាក់​ឧត្ដមសិក្សា​មិន​យក​ប្រាក់៕

ចុចអាន៖

ប្រភព៖ GMA Network   ប្រែ​សម្រួល៖ ឡេង ភារុណ

បិទ