មិន​ទៅ​ណា​ទេ iPhone SE អាច​នឹង​បង្ហាញ​ខ្លួន​ជា​ថ្មី​ដើម​ឆ្នាំ ២០១៨

  • 2017-08-05 04:25:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​​ប្រិយមិត្ត​ជា​ច្រើន​ប្រាកដ​ជា​ដឹង​ហើយ​ថា កាល​ពី​ខែ​មីនា​ឆ្នាំ ២០១៦ កន្លង​ទៅ Apple បាន​បញ្ចេញ iPhone ត្រកូល SE ដែល​មិន​ធ្លាប់​មាន​សោះ​តាំង​ពី​កើត​មាន iPhone មក មក​ដល់​ពេល​នេះ Apple គ្រោង​នឹង​ផលិត​វា​លក់​ម្ដង​ទៀត​នៅ​ឆ្នាំ ២០១៨។

iPhone SE 2016

ត្បិត​ថា ចំនួន​លក់ iPhone SE មិន​បាន​ច្រើន​ដូច​ស៊េរី iPhoneដទៃ​ទៀត​ក៏​ពិត​មែន ប៉ុន្តែ Apple នៅ​តែ​មិន​បោះ​ចោល​សង្វាក់​ផលិតកម្ម​ស្មាតហ្វូន​អេក្រង់​ទំហំ ៤ អ៊ីញ​របស់​ខ្លួន​នោះ​ទេ ពោល​គឺ Apple បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុនល្បី​ឈ្មោះ​​មួយ​​របស់តៃវ៉ាន់ Wiston ដែល​មាន​ទីតាំង​នៅ​ទីក្រុង Bangalore ក្នុងប្រទេសឥណ្ឌា ដែល​ជា​ប្រទេស​ដំបូង​គេ ក្នុង​ការ​ទទួល​នឹង​ផលិត iPhone SE ជំនាន់​ថ្មី​នេះ។

iPhone SE 2016

លក្ខណៈសម្បត្តិ​បែក​ធ្លាយៗ​ខ្លះ​ៗរបស់ iPhone SE

  • អេក្រង់​ទំហំ ៤ ឬ ៤,២ អ៉ីញ ប៉ុន្តែ​​បំពាក់​មក​ជាមួយ​បន្ទះ​ឈីប A10 កម្លាំងម៉ាស៊ីន​ស្មើ​​នឹង iPhone 7។
  • មានអង្គផ្ទុកទិន្នន័យពីរ​គឺ 32GB ឬ 128GB
  • ថាម​ពល​ថ្មទំហំ ១,៧០០ mAh ធំជាងមុនបន្តិច
  • ដើរ​ប្រព័ន្ធ​ប្រតិបត្តិការ​​ជំនាន់ថ្មី iOS 11។

iPhone SE ដែល​អាច​នឹង​ប្រកាស​ចេញ​នៅ​ដើម​ឆ្នាំ ២០១៨ ខាង​មុខ​នេះ អាច​នឹង​​តម្លៃ​អាច​ទាប​ជាង iPhone ស៊េរីថ្មី​ប្រហែល​ខ្ទង់ ២០០ ឬ ៣០០ ដុល្លារ​ បើ​ធៀប​នឹង​​​ឆ្នាំ​ ២០១៦ ដែល​ SE បាន​ចេញ​លក់​ មុន iPhone 7/7plus។ ដូច​នេះ​មាន​តែ​រង់​ចាំ​មើល តើ iPhone SE ថ្មី​នេះ​អាច​នឹង​ចេញ​ជារូប​រាង​​ដូចរូប​ខាង​លើ​ ហើយ​តម្លៃ​អាច​សមរម្យ​ដូច​ការ​សន្និដ្ឋាន​ខាង​​លើ​នេះ​ដែរ?

- កុំទាន់​ខកចិត្ត ៥ ចំណុច​លើ​ iPhone SE ខ្លាំង​លើស​ការ​គិត​

- WeChat បណ្ដាញ​សង្គម​លេខ ៥ នៅ​ចិន ចុះ​អ្នក​ចេះ​ប្រើ​ច្បាស់​នៅ?

- ហ៊ាន​ប្រើ​អត់ iPhone 8 ជំនាន់​ពិសេស មើល​ឃើញ​ធ្លុះ​គ្រឿង​ក្នុង

ប្រភព៖ PhoneArena | GSMarena   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម