ឡូយ AirAsia បើក​ជើង​ហោះ​ហើរ​ទៅ​មក​រវាង​​ខេត្ត​​ព្រះសីហនុ និង​កូឡាឡាំពួរ ហើយ

  • 2017-08-09 10:01:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AirAsia ក្រុមហ៊ុន​អាកាសចរណ៍​ដឹក​អ្នក​ដំណើរ​តម្លៃ​ទាប​ជាងគេ​ក្នុង​ពិភព​លោក​បាន​បន្ថែម​ចំណត​គោលដៅ​មួយ​ទៀត​គឺ​ពី​ក្រុង​កូឡាឡាំពួរ មកក្រុងព្រះសីហនុ ៤ដង ក្នុង​មួយ​សប្ដាហ៍ ព្រម​ទាំង​បម្រើ​ការ​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​ហើយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ Spencer Lee ប្រធាន​ពាណិជ្ជកម្ម AirAsia Berhad​ ថ្លែង​ក្នុង​ជំនួប​រវាង​អ្នក​សារព័ត៌មាន​ខ្មែរ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​ទៅ​០៣ សីហា កន្លង​ទៅ​។​​

លោក​ Spencer Lee ប្រធាន​ពាណិជ្ជកម្ម AirAsia Berhad​

បន្ថែម​ពី​នេះ​លោក Spencer Lee និយាយ​ថា៖ "ក្នុង​នាម​ជា​ក្រុមហ៊ុន​ទី​មួយ​ពី​ម៉ាឡេស៊ី​បើក​ប្រតិបត្តិការ​សម្រាប់​ផ្លូវ​អាកាស យើង​ចង់​បន្ត​នាំ​មុខ​ទីផ្សារ​នេះ ដោយ​ប្រើ​ប្រាស់​ទ្រព្យ​ដ៏​មាន​តម្លៃ​ដែល​មិន​ទាន់​ដឹង​ក្នុង​តំបន់​អាស៊ាន​ដូច​ទីក្រុង​មួយ​នេះ​របស់​កម្ពុជា ទៅ​កាន់​ពិភព​លោក"។

ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​ខាង​លើ​បាន​អះអាង​ថា ការ​ហោះហើរ​ត្រង់​នេះ នឹង​ធ្វើ​ឱ្យ​ប្រទេស រួម​ទាំង​​ប្រជាជន​ទាំងពីរ បង្កើន​កិច្ច​សហប្រតិបត្តិការ​គ្នា​កាន់​តែ​ជិតស្និទ្ធ និង​កាន់​តែ​ងាយស្រួល​ជាង​មុន មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ជួយ​ដល់​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​ទៀត​ផង។

មិន​មែន​មាន​តែ​ពី​កូឡាឡាំពួរ​មក​ ព្រះសីហនុ​ ប៉ុណ្ណោះ​ទេ តែ​ក្រុមហ៊ុន​អាកាសចរណ៍ Air Asia ក៏​មាន​ការ​ហោះហើរ​ត្រង់​ពី​ទីក្រុង​កូឡាឡាំពួរ មក​កាន់​រាជធានី​ភ្នំពេញ និង​មាន​ការ​ហោះហើរ​ត្រង់​ពី ទីក្រុង​បាងកក ប្រទេស​ថៃ មក​កាន់​រាជធានី​ភ្នំពេញ​ និង​ពី​ទីក្រុង​បាងកក ប្រទេស​ថៃ ទៅ​កាន់​ទីក្រុង​សៀមរាប​ផងដែរ។​

ជាក់​ស្តែង​កម្មវិធី​​ទស្សនកិច្ច​​នេះ​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​ស្ថាប័ន​ផ្ទាល់​របស់​ក្រុមហ៊ុន AirAsia កាល​ពី​ថ្ងៃ​០៣ ឧសភា មាន​ការ​ចូល​រួម​ពី​បណ្ដា​អ្នក​សារព័ត៌មាន​៥ស្ថាប័ន​ពី​កម្ពុជា ក្នុង​នោះ​ក៏​មាន​វិបសាយ Sabay ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ​​ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា​​ត្រូវ​បាន​អ្នក​រៀប​ចំ​កម្មវិធី​ទស្សនកិច្ច​តំបន់​ជា​ច្រើន​នៅ​ប្រទេស​ម៉ាឡេស៊ី​ដូចជា​ ស្នាក់​ការ​កណ្តាល​របស់ AirAsia, RedQ, KL Arch Gallery, តំបន់​ផ្សារ​ទំនើប Mitsui Outlet Park, Merdeka Square, KLCC Shopping Mall, Awana transport Hub, Skyavenue, senikomeនិង​តំបន់​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម