ចង់​ស្គម​ថែម​ទៀត រ៉ា បូទី អត់ទ្រាំហាត់​ប្រាណ​ទាំង​កណ្ដាល​ថ្ងៃ (វីដេអូ)

  • 2017-08-11 03:06:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ សាន់ដេ រ៉ា បូទី ដែល​ធ្លាប់​ទម្លាយ​ពី​អតីត​កាល​របស់​ខ្លួន​ថា​ កាល​ពី​មុន​ចូល​សិល្បៈ​ស៊ប់​ នាង​គឺ​ជា​នារី​ម្នាក់​ដែល​មាន​រូប​រាង​ធាត់​ ដោយ​មាន​ទម្ងន់​រហូត​ទៅ​ដល់​៨០​គីឡូ​ពេល​នោះ។

ក្នុង​នោះ នាង​ក៏​ធ្លាប់​លើក​ឡើង​ពី​វិធី​ដែល​ធ្វើ​ឲ្យ​នាង​សម្រក​​ទម្ងន់ ៨០​ មក​៥៥ គីឡូ​ថា នាង​ខំ​បង្អត់​អាហារ​ និង​ធ្វើ​លំហាត់​ប្រាណ​​នៅ​ក្លឹប​ហាត់​ប្រាណ ដើម្បី​ឲ្យ​រាង​កាយ​មាន​តុល្យភាព​ និង​សាច់​ណែន​ល្អ។

នា​ពេល​ថ្មី​ៗ រ៉ា បូទី ហាក់​ដូច​ជា​ប្ដូរ​ទម្លាប់​ដោយ​ នាង​ងាក​មក​ដើរ​ហាត់​ប្រាណ​នៅ​តាម​សួន​សាធារណៈ​ទៅ​វិញ​ ជា​មួយ​បង​ប្រុស​នាង​។

អាន៖ រ៉ា បូទី បង្អត់​ អាហារ​សម្រក​ទម្ងន់

ស្រព​ពេល​ដែល​មាន​ក្រុម​ការងារ​របស់​ sabay ម្នាក់​មាន​លំនៅ​ម្ដុំ​នោះ​ប្រទះ​ឃើញ ក៏​ឆ្មក់​យក​សកម្មភាព​ហាត់​ប្រាណ​របស់​នាង​តែ​ម្ដង៕

អត្ថបទ៖ សុខណា

អត្ថបទថ្មី