មាស ចាន់ណា៖ ជើងទី២នេះ ត្រឹមឈ្នះ ១-០ ឬស្មើគឺល្អហើយ
- 2017-08-14 03:32:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាស ចាន់ណា៖ ជើងទី២នេះ ត្រឹមឈ្នះ ១-០ ឬស្មើគឺល្អហើយ
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់ណាហ្គាវើល នឹងត្រូវប្រកួតជើងទី២របស់ខ្លួនជាមួយក្រុម Hougang United របស់សឹង្ហបុរី នៅល្ងាចម៉ោង៦:៣០នាទីនេះ ក្រោយពីបរាជ័យកាលពីជើងទីមួយ ៤-១។
យោងតាមលទ្ធផលជើងទី១នេះ ក្រុមរបស់លោកគ្រូ មាស ចាន់ណា នឹងត្រូវធ្វើការធ្ងន់មែនទែន ដើម្បីបានឡើងទៅវគ្គបន្ដ។ ខណៈដែលក្រុម Hougang United វិញ មាន៤គ្រាប់ក្នុងដីសង្ឃឹមកាន់តែខ្ពស់។ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលបាននិយាយដែរថា៖ “សម្រាប់ជើងទី២ យើងសង្ឃឹមថានឹងទទួលបានលទ្ធផលល្អ។ បើទោះមិនអាចស៊ុតបាន៤គ្រាប់ ប៉ុន្តែបើអាចឈ្នះ ១-០ ឬស្មើគឺជាលទ្ធផលមួយល្អហើយ”។
ទន្ទឹមនឹងនេះដែរ គ្រូបង្វឹកខាងលើបញ្ជាក់ទៀតថាក្រុមរបស់លោកនឹងលេងប្រយុទ្ធឱ្យខ្លាំង មិនការពារនោះទេ ព្រោះបើចាញ់ក៏នៅតែត្រលប់ទៅកម្ពុជាវិញដដែល ដូច្នេះគ្មានហេតុផលអ្វីដែលត្រូវលេងការពារឡើយ។
ក្នុងពានរង្វាន់ Singapore Cup នាវគ្គ៨ក្រុមចុងក្រោយនេះ ក្រុមបឹងកេតរបស់កម្ពុជាបានធ្លាក់ចេញ១ទៅហើយ ដោយបរាជ័យក្រោមថ្វីជើងរបស់ Global FC ខណៈដែលណាហ្គាវើលនេះនឹងត្រូវលេងនៅល្ងាចនេះ ដើម្បីបញ្ជាក់ថានរណាធ្លាក់ នរណាឡើង៕
ចុចអានអត្ថបទបន្ដ៖
Ronaldo អបអរគ្រាប់បាល់លើកអាវតាម Messi តែត្រូវចុកឈាមនៅនាទីបន្ទាប់
Leonardo ៖ គោលដៅខ្ញុំគ្មានអ្វីទេ ប៉ុន្តែយកតែមេដាយមាស១បានហើយ