ពីមួយថ្ងៃទៅមួយថ្ងៃ ចំនួនអ្នកផលិតវីដេអូបង្ហោះលើ YouTube តែងកើនជាលំដាប់ ព្រោះបណ្ដាញសង្គមមួយនេះបានធ្វើឲ្យម្ចាស់វីដេអូទាំងនោះអាចរកប្រាក់ចំណូលបានគួរសម ហើយនឹងកេរ្តិ៍ឈ្មោះល្បីតាមតំបន់ ឬអាចដល់ជុំវិញពិភពលោក។ ក្នុងនោះ Sabay ក៏សូមបង្ហាញនូវកាមេរ៉ាតម្លៃធូរថ្លៃមួយចំនួនដែលអាចផលិតវីដេអូដែលមានគុណភាពសម្រាប់បង្ហោះក្នុង YouTube។
Nikon D5600 DX-Format
- កម្រិតចាប់រូប ២៤,២ មេហ្គាភិចសែល
- គុណភាពវីដេអូ 1080p ជាមួយល្បឿន ៦០fps
- ថ្មពេញប្រើបាន ១២០ នាទី
- តម្លៃ (បរទេស, គិតតែតួកាមេរ៉ា) ៦៩៦ ដុល្លារ
Canon EOS 77D
- កម្រិតចាប់រូប ២៤,២ មេហ្គាភិចសែលមានបន្ថែមបច្ចេកវិទ្យា Dual Pixel AF
- គុណភាពវីដេអូ 1080p ជាមួយល្បឿន ៦០fps
- ថ្មពេញប្រើបាន ៩០ នាទី
- តម្លៃ (បរទេស, គិតតែតួកាមេរ៉ា) ៨៤៩ ដុល្លារ
GoPro Hero 5 Black Action
- កម្រិតចាប់រូប ១២ មេហ្គាភិចសែល
- គុណភាពវីដេអូ 4K ជាមួយល្បឿន ៣០fps
- ថ្មពេញប្រើបាន ៩០ នាទី
- តម្លៃ (បរទេស, គិតតែតួកាមេរ៉ា) ៣៩៩ ដុល្លារ
- អាចប្រើក្នុងទឹក
Panasonic Lumix G7
- កម្រិតចាប់រូប ១៦ មេហ្គាភិចសែល
- គុណភាពវីដេអូ 4K Ultra HD ជាមួយល្បឿន ៣០fps
- ថ្មពេញប្រើបាន ៩០ នាទី
- តម្លៃ (បរទេស, គិតតួកាមេរ៉ា និង Lens 14-42mm) ៥៩៧ ដុល្លារ
Sony Alpha a6300
- កម្រិតចាប់រូប ១៦ មេហ្គាភិចសែល និងថតបាន ១១ សន្លឹកក្នុងមួយវិនាទី
- គុណភាពវីដេអូ 4K ជាមួយល្បឿន ៣០fps
- ថ្មពេញប្រើបាន ៨០ នាទី
- តម្លៃ (បរទេស, គិតតួកាមេរ៉ា និង Lens 16-50mm) ៩៩៨ ដុល្លារ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖
ប្រភព៖
BeeBom
ប្រែសម្រួល៖ រដ្ឋ