​​​​​ចាប់​​​ពី ​៨០ដុល្លារ​ទៅ!​ ​​​​​​ហោះ​​​ផ្ទាល់​រវាង​ម៉ាឡេ​ និង​កំពង់សោម​

  • 2017-08-16 09:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងឱកាស​បើកសម្ពោធ​ជើង​ហោះហើរ​ដំបូ​ង​​​បង្អស់​របស់​អាកា​ស​ចរណ៍ AirAsia ពី​ក្រុង​កូឡា​ឡាំ​ពួ​រ ម៉ាឡេស៊ី ទៅ​ក្រុងព្រះសីហនុ សម្រេចបាន​ជោគ​ជ័យ​ដោយមាន​ផ្ទុក​អ្នក​ដំ​ណើ​រ​ពេញ​យ​ន្ត​​ហោះ​គ្មាន​កៅអី​ទំ​នេ​រ​ឡើយ​។ ផ្លូវអាកាស​ថ្មី​របស់ ​Air Asia ទៅកាន់​ក្រុងព្រះសីហនុ មាន ៤​ជើង ក្នុង​មួយ​សប្ដាហ៍ ហោះ​​ផ្ទាល់​​ពី​​ក្រុង​ព្រះ​សីហនុ​​ទៅ​កាន់​​កូ​ឡា​​ឡាំ​​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​​​​មាន​​តម្លៃ​ចាប់​​​ពី ៨០​​ដុល្លារ​​​ឡើង​​​ទៅ ​​។ នេះ​គឺ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ទី​មួយ​របស់​ម៉ាឡេស៊ី​ដែល​បើក​ដំ​ណើ​រការ​ផ្លូវអាកាស​តែ​មួយ​គត់​នេះ​នៅ​កម្ពុជា​។

​ការ​ហោះហើរដ៏​ថ្មីស្រឡាង​ដោយ​យ​ន្ត​ហោះ AK264 ចេញពី​កូឡា​ឡាំ​ពួ​រ​នេះ ត្រូវបាន​កត់ត្រា​ទុកជា​​ជើង​ហោះហើរ​ពិសេ​សដោយ​ការផ្ទុក​ពេញ​ចំ​ណុះ 100% ហើយ​ភ្ញៀវ​ទាំងអស់​ត្រូវបាន​បម្រើ​​ដោយ​មាន​រៀ​ប​ចំ​នូ​វ​ពិធី​អបអរ​ជូន​ដំ​ណើ​រ​ភ្ញៀ​វ​យ៉ាង​ពិសេស​ផងដែរ​។ ចំណែក​នៅឯ​ព្រលាន​ចំ​ណត​​គោលដៅ​ក្នុង​ក្រុងព្រះសីហនុ​វិ​ញ ក៏​មាន​ពិធី​ទទួល​ភ្ញៀវក៏​ត្រូវបាន​រៀ​ប​ចំ​យ៉ាង​ឱឡារិក​ដោយ​ការបាញ់ទឹក អបអរ​យ​ន្ត​ហោះ​នៅពេលចុះ​សំ​ចត​។

​លោក Spencer Lee នាយក​ពាណិជ្ជកម្ម​អាកាសចរណ៍ AirAsia Berhad បាន​ថ្លែងថា « ដំណើរ​ហោះ​ហើរ​លើកទីមួយ​មកកាន់​ក្រុង​ក្រុង​ព្រះ​ព្រះសីហនុ​ត្រូវ​បានចាត់ទុក​ការវិវត្តន៍​ថ្មី​មួយ​ដោយ​ការដឹកជញ្ជូន​ភ្ញៀ​វ​ពេញ​យ​ន្ត​ហោះ​សម្រាប់​ផ្លូវអាកាស​ទី ៥០ របស់​យើង​នេះ​។ ក្នុងនាម​ជា​អាកាសចរណ៍​ចេញពី​ប្រជាជាតិ​អាស៊ាន​ពិតៗ យើង​នឹង​បន្ត​ការ​ប្ដេជ្ញា​ដើម្បី​លើកស្ទួយ និង​ជំរុញ​វិស័​យ​ទេសចរណ៍​សម្រាប់​គ្រប់​ប្រទេស​ទាំងអស់​ដែល​យើង​បាន​បើក​ដំ​ណើ​រការ ជាពិសេស​ប្រទេស​ក្នុង​តំបន់​នេះ​»។​

​« ទីក្រុង​មាត់សមុទ្រ​របស់​កម្ពុជា​មួយ​នេះ​បង្ហាញនូវ​កាលា​នុ​វត្ត​សក្ដា​នុព​ល​ដ៏​ធំ​ធេង​និង​ការវិវត្ត​យ៉ាង​ឆាប់រ​ហ័​ស​សម្រាប់​វិ​ស័​យ ទេសចរណ៍ ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ដែល​យើង​សប្បាយចិត្ត​ក្នុង​ការចូលរួម​មួយផ្នែក​ដើម្បី​ដើម្បី​អភិ​វ​ឌ្ឍ​ក្រុងព្រះសីហនុ​បន្ថែមទៀ​ត​។ ឆ្លៀត​ក្នុងឱ​កាសនេះ យើង​ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ​ដល់ អាកាសចរណ៍​កម្ពុជា អាជ្ញាធ​រ​ដែនដី​និង​អាជ្ញាធ​រ​ទេសចរណ៍​កម្ពុជា​ចំពោះ​ការជួយ​គាំទ្រ​យ៉ាង​កក់ក្ដៅ​របស់គាត់​ក្នុង​ការបើក​ដំ​ណើ​រការ​ផ្លូវ​ហោះ​ហើរ​ថ្មី​មួយ​នេះ» ។​

​«​ដោយ​ការបន្ថែម​ផ្លូវអាកាស​ក្រុងព្រះសីហនុ​ចូល​ក្នុង​បណ្ដាញ​របស់​យើង​ខ្ញុំ​ដែល​មានជាង ១២០ ចំណត​គោលដៅ យើង​ខ្ញុំ​សង្ឃឹមថាទី​ក្រុងនេះ​នឹង​រីកចម្រើន​ទៅមុខ​ដោយ​ក្លាយជា​ចំ​ណត​គោលដៅ​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​មួយ​ដែល​បើកផ្លូវ​ដល់​អ្នក​ធ្វើ​ដំ​ដំ​ណើ​រ​ទទួលបាន​នូ​វ​បទពិសោធន៍​ថ្មីៗ​ជាច្រើន​នូ​វ​ទឹកដី​លាក់​កំបាំងដ៏​មាន​សក្ដា​នុព​ល​ក្នុង​តំ​បន់​អាស៊ាន​ដែល​មិនទាន់​បានដឹង​នៅឡើយ​» ។​

​លោក​បន្ថែមថា «​សំខាន់​ជាង​នោះ ការបើក​ការ​ហោះហើរ​ដោយផ្ទាល់​នេះ គឺ​យើង​ចង់​បើកឱកាស​ដល់​ប្រជា​ជន​ក្រុងព្រះសីហនុ​មាន​ភាពងាយស្រួល​ក្នុង​ក្នុង​ការធ្វើ​ដំណើរតាម​អាកាស​ទៅកាន់​តំ​បន់​អាស៊ាន​ផ្សេងៗ​និង​ទៅកាន់​ពិ​ភព​លោក​ដោយ​បណ្ដាញ​ត​ភ្ជាប់​ទូ​លំ​ទូលា​យរបស់​យើង​ដែលមាន ២៧​ប្រទេស​។​»​

​ក្រុង​កូឡា​ឡាំ​ពួ​រ ជា​ចំណុច​ប្រសព្វ​ដ៏​ធំ​របស់​អាកាសចរណ៍ AirAsia ដោយ​ត​ភ្ជាប់​ទៅកាន់ ២៧​ប្រទេស​ដែលជា​ចំណត​គោលដៅ​រួមមាន Gold Coast ស៊ីដនី Perth, Auckland តូ​ក្យូ ប៉េកាំង សៀង​ហៃ និង​ចំណត​ផ្សេងៗ​ដែល​ជា​ការ​ហោះហើរ​ត្រង់​ចេញពី​ទីក្រុង​នេះ​។

​អាកាសចរណ៍ AirAsia ភ្ជាប់​ការ​ហោះហើរ​ពី​ក្រុង​ភ្នំ​ពេញ​ទៅ​ក្រុង​កូ​ឡា​ឡាំ​ពួរ ដោយ​មាន​ជើង​ហោះហើរ ២១​ដង​ក្នុង​មួយ​សប្ដាហ៍ និង​ព្រលាន​យ​ន្ត​ហោះ​សៀមរា​បមាន​ជើង​ហោះ​ហើរ ១៤​ដង​ក្នុង​មួយ​សប្ដាហ៍​។ អាកាសចរណ៍​នេះ​ក៏​មាន​សេវា​បម្រើ​សម្រាប់​ការ​ហោះ​ហើរ​មិន​ឆ្លង​ការត្រួត​ពិ​និត្យ​អន្តោប្រវេសន៍ (Fly-Thru ) ពី​កម្ពុជា​ទៅកាន់​ជើង​ហោះហើរ​ចំនួន ៥៨​ផ្លូវអាកាស​ដែល​ចេញពី ១៣​ប្រទេស​រួមមាន ឥណ្ឌូណេស៊ី អូស្ត្រាលី ម៉ាឡេស៊ី នូ​វែល​ហ្សេ​ឡ​ង់ តៃវ៉ាន់ ជប៉ុន ចិន ឥណ្ឌា កូរ៉េខាងត្បូង ហ្វីលីពីន ប្រ៊ុយណេ នេ​ប៉ាល់ និង​អ៊ីរ៉ង់​។​

​ដើម្បី​ទទួល​ព័ត៌មាន​ថ្មី​ពី ​AirAsia សកម្មភាព​ផ្សេងៗ និង​កម្មវិធី​ពិសេសៗ សូម​តាមដាន តាម​ប្រព័ន្ធ Twitter.com/AirAsia និង Facebook.com/AirAsia​។​ ​ ​ ​

ដោយ៖ លីដា

អត្ថបទពេញនិយម