“ ផ្លែសណ្ដែកផ្កាយ" ដើមកំណើតពីប្រទេសប៉េរូ កំពុងត្រូវប៉ាន់សម្រាប់អ្នករាងធាត់ និងមានជម្ងឺរ៉ាំរៃ
- 2017-08-18 06:49:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“ ផ្លែសណ្ដែកផ្កាយ" ដើមកំណើតពីប្រទេសប៉េរូ កំពុងត្រូវប៉ាន់សម្រាប់អ្នករាងធាត់ និងមានជម្ងឺរ៉ាំរៃ
ចន្លោះមិនឃើញ
សណ្ដែកផ្កាយ ជារុក្ខជាតិម្យ៉ាងដែលងាយស្រួលដាំ យើងដាំរយៈពេលតែ៨ខែ អាចប្រមូលផលបាន។ ដើមវាមានអាយុរវែង និងដុះរហូតគ្មានរដូវកាលឡើយ ទន្ទឹមនឹងនេះ អត្ថប្រយោជន៍វាគឺតាំងពីសំបករហូតដល់សាច់ខាងក្នុង។ តំណាងហគមន៍ ដាំផ្លែសណ្ដែកផ្កាយនៅខេត្តរតនគីរីបានឲ្យដឹងថា គ្រាប់វាមានដើមកំណើតពីប្រទេសប៉េរូ ហើយបច្ចុប្បន្នកំពុងត្រូវប៉ាន់សម្រាប់ប្រជាជនកម្ពុជាទាំងក្មេង និងចាស។
អ្នកនាង សុខ ណាវី បុគ្គលិកទីផ្សារនៃសហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជា បានរៀបរាប់អត្ថប្រយោជន៍ ផ្លែរបស់វាចែកចេញជា៣ផ្នែកគឺ៖ ១.យកធ្វើជាឱសថ ២.ធ្វើជាគ្រឿងសំអាង ៣.ធ្វើជាអាហារ។ អ្នកនាងថា គ្រាប់នេះបែងចែក ៣សារជាតិ ដូចជា Omega3 សម្រាប់អ្នកមានជម្ងឺលើសឈាម ទឹកនោមផ្អែម, Omega6 សម្រាប់ថែរក្សាសម្រស់ និងOmega9 ជាប្រេងសម្រាប់ចម្អិនអាហារនានា បំប៉នសុខភាព។
អ្នកនាងថាៈ « នៅពេលណាដែលយើងមានវ័យកាន់តែចំណាស់ទៅ យើងទទួលទានគ្រាប់នេះ ជារៀងរាល់ថ្ងៃយើងនឹងមានសុខភាពល្អ និងជួយទប់ស្កាត់ជម្ងឺនានា...តែសម្រាប់អ្នកមានជម្ងឺស្រាប់ ទទួលទាន វានឹងព្យាបាលជម្ងឺសះស្បើយ»។
ដោយឡែកសម្រាប់ការបរិភោគ អ្នកនាងបញ្ជាក់ថា សម្រាប់អត់មានជម្ងឺ គួរញ៉ាំវាតិចតួច ១ថ្ងៃ ១គ្រាប់ និងអ្នកមានជម្ងឺ គួរទទួលទានច្រើនជាប្រចាំថ្ងៃ។ ជាពិសេសសម្រាប់អ្នកធាត់ មានជាតិខ្លាញ់ច្រើន លើសជាតិអាស៊ីត ស្ទះសសៃឈាម គួរទទួលទានជាប្រេងសុទ្ធដែលចម្រាញ់ពីគ្រាប់សណ្ដែកផ្កាយ នឹងជួយសម្រួលដល់សរសៃឈាមបានល្អ។
សូមទស្សនាវីដេអូបង្ហាញខាងក្រោមនេះ
**ចុចអានបន្ទាប់** - [ការនាំផ្លែស្វាយកែវរមៀតកម្ពុជាចេញទៅក្រៅប្រទេស កំពុងជួបរបាំងពីរ](http://news.sabay.com.kh/article/961760#utm_campaign=onpage) - [អឺរ៉ុបទទួលស្គាល់ ”ខេត្តព្រះវិហារ” ជាតំបន់ផលិតកសិកម្មសរីរាង្គល្អបំផុតរបស់កម្ពុជា](http://news.sabay.com.kh/article/961859#utm_campaign=onpage) - [កម្ពុជានឹងចំណេញលើសពីការគិត បើកសិករនាំគ្នាដាំស្រូវសរីរាង្គ](http://news.sabay.com.kh/article/957430#utm_campaign=onpage)