កម្ពុជា បញ្ជូនកីឡា ៣ ប្រភេទទៅប្រកួត Asian Beach Games 2014 នៅថៃ
- 2014-11-10 21:19:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា បញ្ជូនកីឡា ៣ ប្រភេទទៅប្រកួត Asian Beach Games 2014 នៅថៃ
ចន្លោះមិនឃើញ
ឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានចុះហត្ថលេខាលើលិខិតឧទ្ទេសនាមមួយកាលពីពេលថ្មីៗ សម្រេចបញ្ជូនកីឡាចំនួន ៣ ប្រភេទទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាស៊ីលើកទី ៤ (Asian Beach Games) នៅខេត្តភូកេត ប្រទេសថៃ ចាប់ពីថ្ងៃទី ១៤ ដល់ ២៣ វិច្ឆិកា ឆ្នាំ ២០១៤។ កីឡាទាំង ៣ ប្រភេទមាន ចំបាប់, បាល់ទះលើឆ្នេរខ្សាច់ និង Foot-Volley។
| បញ្ជីឈ្មោះថ្នាក់ដឹកនាំ និង កីឡាករដែលចូលរួម | ||
| ១ | ធិន វិចិត្រ | គ្រូបង្វឹកកីឡាចំបាប់ |
| ២ | កាង ដែនពិសិដ្ឋ | កីឡាករចំបាប់ |
| ៣ | ចាប លឿន | កីឡាករចំបាប់ |
| ៤ | ជុន ធួន | កីឡាករចំបាប់ |
| ៥ | នី សំណាង | កីឡាការិនីចំបាប់ |
| ៦ | ជុំ រដ្ឋា | គ្រូបង្វឹកកីឡាបាល់ទះលើឆ្នេរខ្សាច់ |
| ៧ | លឹម សំអាត | កីឡាករបាល់ទះលើឆ្នេរខ្សាច់ |
| ៨ | ស៊ឹម ឃ្លោក | កីឡាករបាល់ទះលើឆ្នេរខ្សាច់ |
| ៩ | ហេង ចាន់ឆាង | គ្រូបង្វឹក Foot-Volley |
| ១០ | គឹម ហាប់ | កីឡាករ Foot-Volley |
| ១១ | សេង ខន្តី | កីឡាករ Foot-Volley |
តាមគម្រោង Asian Beach Games 2014មានអត្តពលិកប្រមាណ ២.៦៤៥ នាក់មកពីប្រទេសក្នុងទ្វីបអាស៊ីចំនួន ៤២ ប្រទេស ចូលរួមប្រកួតប្រជែងលើវិញ្ញាសា ១៦៩ ប្រភេទ ក្នុងចំណោម ២៦ កីឡាផ្សេងគ្នា៕
អត្ថបទ៖ ម៉ឺន រស្មី រូបថត៖វេបសាយផ្លូវការ