សន្យា​ផ្ដល់​រង្វាន់ ១​ម៉ឺន​ដុល្លារ​​​ ក្នុង​ករណី​​​រក​​​ឃើញ​​​ភស្តុតាង​ធ្លាយ​វិញ្ញាសា​​​បាក់​ឌុប​

  • 2017-08-18 14:39:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ឱម​​ យ៉ិនទៀង ប្រធាន​អង្គភាព​​​ប្រឆាំង​អំពើ​ពុករលួយ​បាន​អះ​អាង​​​ថា នឹង​ផ្ដល់​​​រង្វាន់​​​លើកទឹកចិត្ត​​១​ម៉ឺន​​​ដុល្លារ​អាមេរិក​​​​ ក្នុង​ករណី​ជន​​​ណា​​​ម្នាក់ ​​​រក​​​ឃើញ​​​មាន​​​​ការ​បែក​ធ្លាយ​វិញ្ញាសា​ការ​ប្រលង​សញ្ញាបត្រ​មធ្យ​ម​សិក្សា​ទុតិយភូមិ ​(​បាក់​ឌុប​)​ ២០១៧​នេះ។

​ ថ្លែង​ក្នុង​ឱកាស​​​ជួប​ជុំ​អ្នកសង្កេតការណ៍​​​ប្រលង​​​បាក់​ឌុប​​​នៅ​ថ្ងៃទី​​១៨ ខែ​សីហា នេះ លោក ឱម យ៉ិនទៀង​​​បាន​​​លើក​​​ឡើង​​​ថា ​ ACU ហ៊ាន​ទិញ ឬ​ផ្ដល់​រង្វាន់​១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ករណី​អ្នក​ស្ម័គ្រចិត្ត​សង្កេតការណ៍​ប្រឡង​បាក់​ឌុប ឬ​​ អ្នក​ផ្សេង​ចាប់​បាន ភស្តុតាង​ច្បាស់លាស់​ថា មាន​ការ​បែក​ធ្លាយ​វិញ្ញាសា​ប្រលង​សញ្ញាបត្រ​ម​ធ្យ​ម​​​ឆ្នាំ​​ ២០១៧​។

«​វា​អត់​​​មាន​​…​បើ​​​មាន​ខ្ញុំ​​​មិនសូវ​ហ៊ាន​ចាយ​លុយ​​​ទេ គឺ​ចាប់​យក​តែ​ម្តង ព្រោះ​ចាប់​វា​មិន​​​បាន បាន​ចាយ​លុយ​ហ្នឹង​…​ខ្ញុំ​មិន​​​ជឿថា​មាន​​​បើ​មាន​ខ្ញុំ​​​ជូន​តម្លៃ​នៃ​ការ​​​ប្រឹង​​​ប្រែ​ង ប៉ុន្តែ​​​ខ្ញុំ​​​មើល​ទៅ​ស៊ី​ឡាក​ទេ​…​ព្រោះ​អត់​មាន​អ្វី​​​ពិតប្រាកដ​ទេ​។»​ ​ ​ កន្លង​​​មក​អំឡុង​​​ការ​ប្រលង​សញ្ញាបត្រ​បាក់​ឌុប ​​​តែង​មាន​ពាក្យ​​​ចរចា​ម​អា​រ៉ា​ម​​​បែក ធ្លាយ​​​វិញ្ញាសា​ប្រលង រហូត​​​មាន​បង្ហោះ​តាម​បណ្ដាញ​ស​ង្គ​ម​​ Facebook ក៏មាន​​​។ ប៉ុន្តែ​ការ​បង្ហោះ​​​នោះ​​​ត្រូវ​​​បាន​​​ក្រសួង​អប់​រំ​​​បដិសេធ និង​ថា ជា​វិញ្ញាសា​ក្លែងក្លាយ​​​។ លោក​​ ឱម យ៉ិនទៀង លើក​​​ឡើង​ថា ក្រសួង​អប់​រំ​ទាំង​​​បច្ចុប្បន្ន និង​ស​ម័​យ​លោក អ៊ឹម សិទ្ធី ជា​រដ្ឋ​ម​ន្ត្រី​​​មាន​ការ​ប្រុង​​​ប្រយ័ត្ន​​​ខ្ពស់​​​ណាស់​​​ជុំវិញ​ការ​រក្សា​សម្ងាត់​​​វិញ្ញាសា​​​ប្រលង​​​នេះ​។ ​ ​ ការ​ប្រលង​​​សញ្ញាបត្រ​ម​ធ្យ​ម​សិក្សា​​​ទុតិយភូមិ​ (​បាក់​ឌុប​)​ ឆ្នាំ​​​នេះ ​​​មាន​បេក្ខជន​ប្រលង​​​ជិត​​ ១០​​ម៉ឺន​​​នាក់​​​។ ​​លោក ហង់​​ ជួនណា​រ៉ុន រដ្ឋ​ម​ន្ត្រី​ក្រសួង​អប់រំ​យុវ​ជន និង​​​កីឡា​ធ្លាប់​​​បាន​​​លើក​​​ឡើង​​​ពី​ការ​រក្សា​ការសម្ងាត់​​​វិញ្ញាសា​ប្រលង​យ៉ាង​ម៉ត់ចត់​បំ​ផុត​​​​មិន​​​ឱ្យ​​​បែក​ធ្លាយ​​​នោះទេ​។ ក្នុង​នោះ​រាប់​​​បញ្ចូល​ទាំង​​​ការ​វេច​​​ខ្ចប់ និង​ការ​ដឹកជញ្ជូន​ក្រដាស​វិញ្ញាសា​ទៅកាន់​មណ្ឌល​​​ប្រលង​ទូទាំង​​​ប្រទេស​៕ ​ ​ ​ ​

អត្ថបទ៖ សុផល

អត្ថបទពេញនិយម
អត្ថបទថ្មី