កុមារ១២ឆ្នាំ ល្បីមាន IQ ខ្ពស់ជាងអ្នកប្រាជ្ញអាញស្តាញ ឈ្នះពានកុមារអច្ឆរិយឆ្នាំ២០១៧
- 2017-08-20 08:22:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុមារ១២ឆ្នាំ ល្បីមាន IQ ខ្ពស់ជាងអ្នកប្រាជ្ញអាញស្តាញ ឈ្នះពានកុមារអច្ឆរិយឆ្នាំ២០១៧
ចន្លោះមិនឃើញ
កុមារជនជាតិឥណ្ឌាអាយុ ១២ឆ្នាំឈ្មោះ Rahul បានឈ្នះពានរង្វាន់ជាកុមារអច្ឆរិយប្រចាំឆ្នាំ ២០១៧ (Child Genius 2017) នៅប្រទេសអង់គ្លេស បន្ទាប់ពីប្រកួតនៅវគ្គផ្ដាច់ព្រាត់ដ៏តានតឹងឈ្នះគូប្រជែងជាមួយពិន្ទុ ១០ ទល់នឹង ៤។
Rahul ជាបេក្ខជនម្នាក់ចុងក្រោយគេដែលបង្ហាញខ្លួននៅលើប៉ុស្តិ៍ទូរទស្សន៍លេខ ៤ របស់អង់គ្លេស បន្ទាប់ពីប្រជែងឈ្នះកុមារខ្លាំងៗជាង ២០នាក់ផ្សេងទៀត។ កុមារ Rahul ត្រូវគេជឿថាមាន IQ ខួរក្បាលខ្ពស់ជាងអ្នកប្រាជ្ញរូបវិទ្យាអាល់បឺត អាញស្តាញ និងកំពូលអ្នកវិទ្យាសាស្ត្រ Hawking ទៅទៀត គឺ ១៦២ពិន្ទុ ឯលោកទាំងពីរបានត្រឹមតែ ១៦០ ប៉ុណ្ណោះ។
សំណួរចុងក្រោយដែល Rahul បានយកប្រៀបលើដៃគូ គឺសំណួរទាក់ទងនឹងវិចិត្រករអង់គ្លេសពីររូបនាសតវត្សទី ១៩ របស់ក្រុម Pre-Raphaelite Brotherhood និងនៅមានសំណួរជាច្រើនប្រភេទផ្សេងទៀត។ កុមារ Rahul មានឪពុកជាប្រធានផ្នែកព័ត៌មានវិទ្យា (IT Manager) និងម្ដាយជាឱសថការី។
នាថ្ងៃជ័យជំនះ ឪពុករបស់កុមារ Rahul លោក Minesh ប្រាប់ថា គ្រួសាររបស់លោកធ្លាប់ប្រកួតឈ្នះពានជាច្រើន និងធ្វើបានល្អពេលប្រលងម្ដងៗ។ Rahul ទទួលបានពិន្ទុពេញនូវវិញ្ញាសាប្រកបពាក្យអង់គ្លេសពិបាកៗ និងចង់ចាំលំដាប់សន្លឹកបៀរមួយហ៊ូយ៉ាងច្បាស់៕
ចុចអាន៖
កុមារឥណ្ឌាអាយុ១២ឆ្នាំ មាន IQ ខ្ពស់ជាងអ្នកប្រាជ្ញ Albert Einstein គួរឲ្យភ្ញាក់ផ្អើល
កុមារីអាយុទើប៤ឆ្នាំ អាចនិយាយ ៧ភាសា មិនគួរឲ្យជឿ
រកឃើញក្មេងប្រុស១០ឆ្នាំ មានIQខ្ពស់ជាងអ្នកប្រាជ្ញ Enstein និង Hawking