បើកបង្ហាញប្រវត្តិបេក្ខនារី Miss Grand 2017 ក្នុងតំបន់អាស៊ាន!
- ច័ន្ទ, 21 សីហា 2017 23:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកបង្ហាញប្រវត្តិបេក្ខនារី Miss Grand 2017 ក្នុងតំបន់អាស៊ាន!
ចន្លោះមិនឃើញ
កម្មវិធីប្រកួតប្រជែងស្រីស្អាត និងឆ្លាត Miss Grand International ជាកម្មវិធីប្រកួតប្រជែងមួយដ៏ធំប្រចាំឆ្នាំ។ ក្នុងឆ្នាំថ្មីនេះ មានស្រីស្អាតជាច្រើនចូលរួមប្រកួត ក្នុងនោះក៏មានប្រទេសកម្ពុជា និងប្រទេសដទៃទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលរួមប្រកួត ព្រមជាមួយរូបសម្រស់ស្រស់ស្អាតមិនចាញ់គ្នាទេ។ ថ្ងៃនេះ Sabay នឹងលើកយកនារីមានសម្រស់ស្រស់ស្អាតទាំងនោះ មកជម្រាបជូននូវជីវប្រវត្តិត្រួសៗរបស់ពួកគេ។ សូមទស្សនាដូចខាងក្រោម៖
១. កញ្ញា ខ្លឹម ស្រីគា (Khloem Sreykea) - Miss Grand ប្រទេសកម្ពុជា ឆ្នាំ ២០១៧
ខ្លឹម ស្រីគា មានអាយុ ១៨ឆ្នាំ កម្ពស់ ១៧៣ សង់ទីម៉ែត្រ ទម្ងន់ ៥៥គីឡូក្រាម។ ស្រីស្អាតម្ចាស់តំណែង Miss Grand Cambodia ប្រចាំឆ្នាំ ២០១៧ មកពីរាជធានីរូបនេះ ជាសិស្សថ្នាក់ទី ១១ សិក្សានៅវិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានីវត្តភ្នំ។
២. កញ្ញា Nguyen Tran Huyen My - Miss Grand ប្រទេសវៀតណាម ឆ្នាំ ២០១៧
Nguyen Tran Huyen My មានអាយុ ២២ឆ្នាំ កម្ពស់ ១៧៤សង់ទីម៉ែត្រ ទម្ងន់ ៥៤គីឡូក្រាម។ នាង ធ្លាប់ទទួលជ័យជម្នះ នារីថតរូបស្អាតជាងគេ ប្រចាំកម្មវិធី Asian Model Contest ឆ្នាំ ២០១១ ដែលធ្វើឡើងក្នុងប្រទេសចិន។
៣. កញ្ញា Pemika Pamela Pansinetti - Miss Grand ប្រទេសថៃ ឆ្នាំ ២០១៧
Pemika Pamela Pansinetti មានអាយុ ២៣ឆ្នាំ កម្ពស់ ១៧៥សង់ទីម៉ែត្រ ទម្ងន់ ៥២គីឡូក្រាម។ នាង ជាម្ចាស់តំណែង "Miss Grand Thailand 2017” ដែលមកពីខេត្ត Krabi។ ម្ចាស់មកុដបវរកញ្ញាឆ្នាំ២០១៧ តម្លៃជាង១ ២០០ ០០បាត (ប្រមាណ ៣៥ ១៨០ ដុល្លារ) រូបនេះ បានទទួលរង្វាន់ជាច្រើនដូចជា ផ្ទះ ដី រួមទាំងឡានទំនើប ១គ្រឿង និងរង្វាន់ជាច្រើនទៀតសរុបជាង ៦លានបាត។
៤. កញ្ញា Shwe Eain Si - Miss Grand ប្រទេសមីយ៉ាន់មា ឆ្នាំ ២០១៧
Shwe Eain Si មានអាយុ ១៩ឆ្នាំ កម្ពស់ ១៧៤សង់ទីម៉ែត្រ ទម្ងន់ ៥៦គីឡូក្រាម។ នាងជាតារាសម្ដែង និងតារាម៉ូដែលម្នាក់ក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមហិច្ឆតាថ្ងៃអនាគតគឺ ចង់ក្លាយជាតារាម៉ូដែលដ៏ជោគជ័យ និងបវរកញ្ញាដ៏ល្បី។
៥. កញ្ញា Chinnaly Norasing - Miss Grand ប្រទេសឡាវ ឆ្នាំ ២០១៧
Chinnaly Norasing មានអាយុ ១៨ឆ្នាំ កម្ពស់ ១៧៣សង់ទីម៉ែត្រ។ នាងបានបញ្ចប់ការសិក្សាពីសាលា Kiettisack International School ហើយអំឡុងពេលសិក្សា នាងក៏បានចូលរួមក្នុងកម្មវិធីប្រកួតប្រជែងចំណេះពី ASEAN ផងដែរកាលពីឆ្នាំ ២០១៦ ជាពិសេស ស្រីស្អាតរូបនេះក៏ជាសមាជិកម្នាក់ក្នុងក្រុមបាល់ទះរបស់សាលាទៀតផង។
៦. កញ្ញា Dea Goesti Rizkita - Miss Grand ប្រទេសឥណ្ឌូណេស៊ី ឆ្នាំ ២០១៧
Dea Goesti Rizkita មានអាយុ ២៤ឆ្នាំ កម្ពស់ ១៧២សង់ទីម៉ែត្រ ទម្ងន់ ៥២គីឡូក្រាម។ នាងបានសិក្សានៅសកលវិទ្យាល័យ Soegijapranata Catholic University។ មហិច្ឆតាទៅថ្ងៃអនាគត គឺរស់នៅប្រកបដោយភាពវៃឆ្លាត និងមានគុណភាពក្នុងជីវិត នៅវ័យក្មេង។
៧. កញ្ញា Elizabeth Clenci - Miss Grand ប្រទេសហ្វីលីពីន ឆ្នាំ ២០១៧
Elizabeth Clenci មានអាយុ ២៦ឆ្នាំ គឺជាស្រីស្អាតម្ចាស់មកុដ “Miss Grand Philipine 2017” ដែលមកពីទីក្រុង Mandaue ប្រទេសហ្វីលីពីន។ នាងធំដឹងក្ដីឡើងក្នុងប្រទេសអូស្ត្រាលី ប៉ុន្តែក្រោយមកគ្រួសាររបស់នាង ក៏បានផ្លាស់មករស់នៅក្នុងប្រទេសហ្វីលីពីនវិញ។ ចំណង់ចំណូលចិត្តរបស់ Elizabeth គឺហែលទឹក អានសៀវភៅ និងធ្វើលំហាត់ប្រាណ។
ព្រឹត្តិការណ៍ដ៏ធំក្នុងឆ្នាំ ២០១៧ នេះនឹងប្រព្រឹត្តិទៅនៅប្រទេសវៀតណាម ខែតុលាខាងមុខនេះ ហើយចង់ដឹងថាតើស្រីស្អាតប្រទេសណា ជាម្ចាស់មកុដប្រចាំឆ្នាំនេះជាអ្នកណាសូមរង់ចាំតាមដានទាំងអស់គ្នា៕
ចុចអាន៖
មកស្គាល់បវរកញ្ញាអាស៊ានទាំង ៦រូប ដែលអាចក្លាយជាបវរកញ្ញាចក្រវាលឆ្នាំ ២០១៧
បេក្ខភាពកម្ពុជា ៤រូប ត្រៀមចេញទៅប្រកួតសម្រស់លំដាប់ថ្នាក់ពិភពលោកចុងឆ្នាំនេះ