បែក​ធ្លាយ! ហាង Addidas លក់​អាវ​ Man Utd លេខ ១០ មាន​ឈ្មោះ Zlatan ពី​ក្រោយ

  • 2017-08-22 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ច​ចាម​អារាម​ទាក់​ទង​នឹង​ការ​វិល​ត្រលប់​មក​វិញ​ឆាប់ៗ របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត Zlatan Ibrahimovic មក​ក្លឹប​បិសាច​ក្រហម Manchester United ​កក្រើក​​ខ្លាំង​ក្នុង​ថ្ងៃ​នេះ បន្ទាប់​ពី​ហាង Addidas ផ្លូវ​ការ (អ្នក​ផ្គត់ផ្គង់​ដ៏​ធំ​សម្រាប់​ក្លឹប​បិសាច​ក្រហម) នៅ​សហរដ្ឋ​អាមេរិក បាន​ដាក់​លក់​ខោ​អាវ​ លេខ ១០ របស់​ក្លឹប​មួយ​នេះ​ដោយ​មាន​ឈ្មោះ​ Zlatan Ibrahimovic នៅ​ពី​ខាង​ក្រោយ។

កីឡាករ​វ័យ ៣៥​ឆ្នាំ​រូប​នេះ បច្ចុប្បន្ន​កំពុង​ចរចា​ជាមួយ​ក្លឹប​បិសាច​ក្រហម ក្នុង​ការ​ចុះ​កុង​ត្រា​ថ្មី ដើម្បី​ចូល​លេង​​ឲ្យ​​ក្លឹប​វិញ បន្ទាប់​ពីរូប​គេ​ជិត​ជា​ពី​របួស​ក្បាល​ជង្គង់​វិញ​ តាំង​ពី​ខែមេសា​​កន្លង​មក​។

ព័ត៌មាន​បែក​ធ្លាយ​នៃ​ការ​លក់​អាវ​របស់​កីឡាករ​រូប​នេះ បាន​បង្ហាញ​ពី​ភាព​ជឿ​ជាក់​របស់ Addidas ថា ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​ចុះ​កុង​ត្រា​ឲ្យ​របស់​ក្លឹប​បិសាច​ក្រហម​ជាក់​ជា​មិន​ខាន។ រីឯ​អាវ​លេខ ៩ របស់​ក្លឹប​ត្រូវ​បាន​ពាក់​ដោយ​ខ្សែ​ប្រយុទ្ធ​ទើប​នាំ​ចូល​ថ្មី Romelu Lukaku បើ​សិន​ជា​ Zlatan ត្រលប់​ចូល​រួម​ក្លឹប​បិសាច​ក្រហម​មែន គេ​អាច​នឹង​ពាក់​អាវ​លេខ ១០ ដែល​ជា​អាវ​ទំនេរ​មិន​ទាន់​មាន​ម្ចាស់ បន្ទាប់​ពី​ការ​ចាក​ចេញ​របស់​ខ្សែ​ប្រយុទ្ធ Wayne Rooney ទៅ​ Everton កាល​ពី​ពេល​ថ្មីៗ​នេះ។

អាវ​ Man Utd លេខ ១០ មាន​ឈ្មោះ Zlatan

កាល​ពី​ខែ​មិថុនា ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​រូប​នេះ មិន​ត្រូវ​បាន​ក្លឹប​ផ្ដល់​កុង​ត្រា​ថ្មី​ឲ្យ​ឡើយ ដោយ​សារ​របួស​ជង្គង់​របស់​គេ ហាក់​មាន​សភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ ហើយ​ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​គិត​ថា កីឡាករ​រូប​នេះ​នឹង​មិន​អាច​ចូល​លេង​វិញ​បាន​រហូត​ដល់​ដើម​ឆ្នាំ​ក្រោយ។ ក៏​ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ដំណើរ​ការ​នៃ​ការ​ជា​សះ​ស្បើយ​នៃ​របួស​របស់​កីឡាករ​រូប​នេះ ដែល​ធ្វើ​ឲ្យ​គេ​អាច​ចូល​លេង​វិញ​បាន​ក្នុង​អំឡុង​ខែ តុលា​ឆ្នាំ​នេះ។

ជាមួយ​គ្នា​នេះ​ដែរ​ កីឡាករ​ខ្សែ​ការពារ​របស់​ក្លឹប​បិសាច​ក្រហម Eric Bailly កាល​ពី​ថ្មីៗ បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ Instagram របស់​ខ្លួន ក្នុង​ន័យ​សង្ឃឹម​ថា Zlatan នឹង​ត្រលប់​មក​ក្លឹប​ម្ចាស់​ជើង​ឯក​លីគ​អង់គ្លេស ២០​សម័យ​នេះ​វិញ។ ជាមួយ​នឹង​ការ​ដាក់​លក់​អាវ​មាន​ឈ្មោះ​ ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​រូប​នេះ របស់​ហាង​ផ្លូវ​ការ​របស់ Addidas នៅ​សហរដ្ឋ​អាមេរិក​ថែម​ទៀត ធ្វើ​ឲ្យ​ពាក្យ​ច​ចាម​អារាម​មួយ​នេះ រឹត​តែ​ពុះ​កញ្ជ្រោល៕

ប្រភព៖ The Sun   ប្រែសម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី