ទីបំផុត! រក​ឃើញ​អ្នក​ច្នៃ​ម៉ូដ​វ័យ​ក្មេងឆ្នាំ​ ២០១៧ របស់ AirAsiaហើយ

  • 2017-08-23 08:26:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​១៨ សីហា កម្មវិធីស្វែងរកអ្នកច្នៃម៉ូតវ័យក្មេងប្រចាំឆ្នាំរបស់ AirAsia ​បាន​រកឃើញអ្នកឈ្នះ​​ហើយ​ ដែល​មក​ពី​វៀតណាម​បាន​ត្រលប់​ទៅ​ប្រទេស​ខ្លួន​វិ​ញ​ជាមួយ​ហ្នឹង​រង្វាន់​ជា​ទឹកប្រាក់ 350.000 រីង​ហ្គី​ត រួម​ហ្នឹង កម្រ​ង​សំលៀកបំពាក់​ចេញពី​ការ​ច្នៃ​ម៉ូត​លក់​នៅ​គេហទំព័រ FashionValet និង​កន្លែង​ប្រកប​អាជីព​ ពី​ម្ចាស់​កម្មវិធី​ និង​ទស្សនាវដ្ដី​ប្រជុំ​ម៉ូដ​ល្បីៗ KL Fashion Week Ready To Wear 2018 ។

វគ្គ​ប្រកួត​ចុងក្រោយ​នេះ​មាន​វត្តមាន​អ្នក​ច្នៃ​ម៉ូត​វ័​យ​ក្មេង​សរុប​ចំ​នួន 20​នាក់ មកពី​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ទាំង​10​ប្រទេស​ដោយ​ការ​បង្ហាញ​នូ​វ​ម៉ូត​សំលៀក​បំពាក់​ប្រកបដោយ​គំ​និ​ត​ឆ្លាត​វៃ​ដែល​ជា​សញ្ញាណ​ប្រចាំ​ប្រទេស​នីមួយៗ​។

អ្នក​រចនា​ម៉ូត​ពីរ​រូប​ត្រូវ​បាន​ជ្រើសរើស​តំណាង​ប្រទេស​ខ្លួន បន្ទាប់​ពី​ឆ្លង​ផុត​វ​គ្គ​ជម្រុះ​ទូទាំង​តំ​បន់​អាស៊ាន​កាលពី​ខែមេសា​កន្លង​ទៅ​ដោយ​ផ្ដើម​ចេញពី​ក្រុង​ម៉ានីល មុន​មកដល់​ក្រុង Bandar Seri Begawan កូឡា​ឡាំ​ពួ​រ ប្រទេស​សិង្ហ​បុរី ក្រុង​ហូ​ជី​មិញ ក្រុង​រ៉ង់​ហ្គូ​ន ក្រុង​ហ្សា​កាតា ក្រុង​បាងកក ក្រុង​វៀង​ចន្ទន៍ និង​បញ្ចប់​នៅ​ក្រុង​ភ្នំពេញ កាលពី​ខែ​មិថុនា​។

អ្នក​រចនា​ម៉ូត​ឈ្មោះ Tran Thi Tu ជន​ជាតិ​វៀតណាម ត្រូវ​បាន​គណៈមេប្រយោគ​ប្រកាស​ជា​អ្នកឈ្នះ​និង​ទទួល​បាន​រ​ង្វាន់​រួមមាន កន្លែង​ប្រកប​អាជីព​ពី​ម្ចាស់​កម្មវិធី​និង​ទស្សនាវដ្ដី​ប្រជុំ​ម៉ូដ​ល្បីៗ KLFW RTW 2018 កុងត្រា​រយៈពេល​មួយ​ឆ្នាំ​ក្នុង​ការ​ប​ណ្ដុះ​បណ្ដាល​មុខជំ​នា​ញ​ពី​ក្រុម​KLFW RTW ទឹកប្រាក់ 25.000 ពី​ម្ចាស់​ឧបត្ថម្ភ FashionValet ក្នុង​ការ​ជួយ​ផលិត​ម៉ូត​លក់​នៅលើ​គេហ​ទំព័រ fashionvalet.com រ​ង្វាន់​ពិន្ទុ BIG Points ចំនួន 150.000​ពិន្ទុ​ពី​AirSia ការផ្សព្វផ្សាយ​លើ​ទស្សនាវដ្ដី AirAsia’s Travel3Sixty ចំនួន​6​ទំព័រ ការ​ផ្សព្វ​ផ្សេង​លេខ​ពិសេស​នៅលើ​ទស្សនាវដ្ដី​ស្ត្រី​ម៉ាឡេស៊ី និង​សំបុត្រ​ហោះហើរ​ទៅមក​ចំ​នួន​ពីរ​ពី​AirAsia​។

លោកស្រី Aireen Omar នាយក​ប្រតិបត្តិ​ក្រុមហ៊ុន AirAsia Berhad ថ្លែងថា​«​ក្នុងនាម​ជា​អាកាសចរណ៍​ចេញពី​អាស៊ាន​ពិតៗ យើង​មាន​មោទនភាព​ក្នុង​ការបន្ត​គាំទ្រ​ដល់​គំ​និ​ត​ច្នៃប្រឌិត​របស់​យើង​តាម​រយៈ​កម្មវិធី​បែប​នេះ និង​ការ​ព​ង្រី​ង​កម្មវិធី​ស្វែង​រក​អ្នក​រចនា​ម៉ូត​ដល់​កម្រិត​តំ​បន់​ក្នុងការ​ប្រមូល​យក​អ្នក​មាន​ទេពកោសល្យ​ពី​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​10 ។

​លោក Andrew Tan ស្ថាបនិក​នៃ​ម្ចាស់​កម្មវិធី Kuala Lumpur Fashion Week Ready To Wear និយាយថា៖ " ក្នុង​រយៈពេល 3​ឆ្នាំ​កន្លង​មក​នេះ AirAsia ក្នុងនាម​ជា​ដៃគូ​របស់​កម្មវិធី Kuala Lumpur Fashion Week គឺជា​អ្នក​ពិសេស​មិនអាច​កាត់ថ្លៃ​បាន​។ ការសហការ​នេះ​ធ្វើឱ្យយើង​មិន​ត្រឹមតែ​មាន​វត្តមាន​នៅលើ​បណ្ដាញ​សារ​ព័​ត៌មាន​និង​ជា​អ្នកមាន​ឥទ្ធិ​ពល​ក្នុង​តំ​បន់​ប៉ុ​ណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្កើន​ទំនាក់ទំនង​ខ្លាំង​ឡើង​នូ​វ​ច្រើន​ផ្នែក​ជាមួយ ថ្នាក់ដឹកនាំ​ក្នុង​ការផ្ដល់​នូ​វ​គំនិត​របស់​ពួកគេ សាលា​រចនា​ម៉ូត អ្នក​រចនា​ម៉ូត​និង​សកម្ម​ជន​ក្នុង​ឧស្សាហកម្ម​ច្នៃ​ម៉ូត​នៅក្នុង​បណ្ដា​ប្រទេសជិតខាង​។"

លោកស្រី Vivy Yusof សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន FashionValet បាន​ថ្លែងថា៖ « ឆ្នាំ​នេះ​មិនអា​ច​ចាត់​ទុកជា​ប្រភេ​ទ​ឆ្នាំ​ពិសេស​នោះ​ទេ​។ ចាប់តាំងពី​អ្នក​ច្នៃ​ម៉ូត​តំបន់ រហូតដល់​អ្នក​មាន​ប​ទ​ពិសោធន៍​ដែល​អាស៊ាន​បាន​ផ្ដល់ជូន​ល្អ​បំផុត​នោះ​។ នេះ​ជា​ដំណើ​រ​ផ្សងព្រេង​ឆាប់រ​ហ័​ស​។ FashionValet មាន​កិ​ត្តិ​យស​ក្នុងនាម​ជា​អ្នក​ទីមួយ​ដែល​ឧបត្ថម្ភ​ដល់​អ្នកឈ្នះ​ឈ្មោះ Anuruk Jaidee កាលពី​ឆ្នាំមុន​មកពី​ប្រទេស​ថៃ ហើយ​យើង​សង្ឃឹមថា វា​នឹង​ជា​ចំណុ​ចចាប់ផ្ដើម​ជំ​រុញ​បន្ថែម​នូ​វ​យីហោ​អាស៊ាន​នៅលើ​គេហ​ទំ​ព័រ​របស់​យើង​។"

កម្មវិធី​ស្វែង​រក អ្នក​ច្នៃ​ម៉ូដ​វ័យក្មេង AIRASIA RUNWAY ត្រូវបាន​បង្កើតឡើង​ក្នុង​បំណង​ជំរុញ​យុវ​វ័​យ​និង​ប​ណ្ដុះ​បណ្ដាល​អភិ​វ​ឌ្ឍ​អ្នក​មាន​ទេពកោសល្យ​ក្នុង​ឧស្សាហកម្ម​រចនា​ម៉ូត​សំ​លៀ​ក​បំ​ពាក់​ក្នុង​តំ​បន់​៕

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម