សើចចុកពោះជួបអេឡិចហ្សូរ៉ា និង ឌី សូនីតាក្នុងកម្មវិធី «ស៊ីអារម្មណ៍» របស់PNN
- 2017-08-25 08:26:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សើចចុកពោះជួបអេឡិចហ្សូរ៉ា និង ឌី សូនីតាក្នុងកម្មវិធី «ស៊ីអារម្មណ៍» របស់PNN
ចន្លោះមិនឃើញ
សិល្បករ សិល្បការនី ២រូប ដ៏មានប្រជាប្រិយភាពទាំងក្នុង និងក្រៅប្រទេស គឺកញ្ញា ឌី សូនីតា និងលោក អេឡិចហ្សូរ៉ា នឹងចាប់ដៃគ្នាចូលរួមក្នុងកម្មវិធី «ស៊ីអារម្មណ៍» របស់ភីអិនអិន ដោយបង្កើតឈុតឆាកគ្រប់រសជាតិសម្រាប់ទស្សនិកជន។
កញ្ញា ឌី សូនីតា និងលោក អេឡិចហ្សូរ៉ា គឺជាដៃគូសិល្បៈ ដែលត្រូវបានអ្នកគាំទ្រជាច្រើនសរសើរ ថាពិតជាដៃគូដ៏ស័ក្តិសមគ និងមានទេពកោសល្យសម្តែងសមឥតខ្ចោះ។
នៅក្នុងកម្មវិធី «ស៊ីអារម្មណ៍» របស់ស្ថានីយទូរទស្សន៍ភីអិនអិន ថ្ងៃទី២៧ សប្តាហ៍នេះ អ្នកទាំងពីរនឹងធ្វើឲ្យទស្សនិកជន ទប់សំណើចមិនជាប់ ជាមួយឈុតឆាកសម្តែងក្រម៉ិចក្រមើម ហើយក៏មានការសម្តែងសសម្រក់ទឹកភ្នែកពិតៗ ក្នុងបទចម្រៀងនិពន្ធថ្មី ១បទរបស់កញ្ញា ឌី សូនីតា គឺបទ សន្យាInbox។
អ្វីដែលពិសេសទៀតនោះ អ្នកទាំងពីរនឹងសម្តែងរបាំសហសម័យ ដែលពោរពេញដោយភាពផ្អែមល្ហែម និងរួមបញ្ជូលទាំងមនោសញ្ចេតនាស្នេហាជ្រាលជ្រៅទៀតផង។
កុំភ្លេចទស្សនាកម្មវិធី «ស៊ីអារម្មណ៍» ផ្សាយជូននៅ ថ្ងៃអាទិត្យ ម៉ោង ១១ ដល់ម៉ោង ១១:៣០នាទីព្រឹក នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕ តោះ ! ទស្សនា វីដេអូខ្លីៗ ៖
ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.pnn.com.kh/ ឬ PNN Facebook Page ៖ www.facebook.com/PNNTVCambodia/