ប៉ូលីសអាមេរិកនឹងប្រើ iPhone ជំនួស Windows phones ព្រោះ...
- 2017-08-29 11:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូលីសអាមេរិកនឹងប្រើ iPhone ជំនួស Windows phones ព្រោះ...
ចន្លោះមិនឃើញ
ប៉ូលីសក្រុងញ៉ូយ៉ក New York Police Department នឹងមាន iPhone ចំនួន ៣៦ ០០០ គ្រឿងប្រើក្នុងដៃជំនួសទូរសព្ទប្រព័ន្ធ Windows នៅចុងឆ្នាំនេះដោយសារតែក្រុមហ៊ុន Microsoft ប្រកាសបញ្ឈប់គាំទ្រប្រព័ន្ធប្រតិបត្តិការ Windows 8.1 កាលពីខែកក្កដាកន្លងទៅខណៈក្រសួងកំពុងប្រើប្រាស់នៅឡើយ ។
វាជាចំណុចឈានទៅរកការបញ្ចប់ជីវិតទូរសព្ទប្រព័ន្ធ Windows ដែលភាគហ៊ុនទីផ្សាររបស់ Microsoft បានស្ថិតក្រោម ១% រួចទៅហើយអំឡុងពេល NYPD ចាប់ផ្តើមប្រើទូរស័ព្ទកាលពីឆ្នាំមុន។
ម៉ូឌែល Lumia 830 និង Lumia 640XL ត្រូវបានភ្ជាប់កម្មវិធីសង្រ្គោះបន្ទាន់ពិសេស 911 កម្មវិធីគ្រប់គ្រងករណី និងអាចទទួលកិច្ចការទៀតដែលក្រសួងបានចំណាយ ១៦០ លានដុល្លារ។ NYPD មិនបានបញ្ជាក់ថា ម៉ូឌែល iPhone មួយណានឹងប្រើនោះទេតែនឹងកំណត់ច្បាស់ក្រោយ iPhone 8 ប្រកាសជាផ្លូវការ។ យ៉ាងណាមិញ ខាងក្រសួងក៏មិនទំនងជាប្រើម៉ូឌែល iPhone ចុងក្រោយរបស់ Apple ដែរ៕
ចុចអានអត្ថបទ៖
អ្នកថតរូបម្នាក់ ប្រើកម្មវិធីកែក្រាហ្វិកជួយក្មេងពិការឲ្យក្លាយជាអ្នកក្លាហាន
មានលុយល្មមៗ ស្មាតហ្វូនកម្លាំងកប់ ៤ ម៉ូដែលនេះអាចគិតគូរបាន
ជើងចាស់ថតរូបវ័យ ៦៩ ឆ្នាំ មុនស្លាប់មានបំណងប្រាថ្នាចម្លែក ២