អ្នក​ថត​រូប​ម្នាក់​ ​ប្រើ​កម្មវិធី​កែ​ក្រាហ្វិក​ជួយ​ក្មេង​ពិការ​ឲ្យ​ក្លាយ​ជា​អ្នក​ក្លាហាន

  • 2017-08-29 07:47:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ​Josh Rossi​ ​ដែល​ជា​អ្នក​ថត​រូប​ម្នាក់​ធ្លាប់​បាន​ចំណាយ​ប្រមាណ​ ​១ ៥០០​ ​ដុល្លារ​ដើម្បី​ប្រើ​កម្មវិធី​កែ​ក្រាហ្វិក​តាម​កុំព្យូទ័រ​ធ្វើ​រូប​កូន​ស្រី​ ​៣​ ​ឆ្នាំ​របស់​គាត់​ឲ្យ​ទៅ​ជា​ស្ត្រី​ក្លាហាន​ដូច​តួ​វីរនារី​ក្នុង​រឿង​ ​Wonder Women​ ​ហើយ​រូប​នោះ​បាន​ល្បី​ពេញ​បណ្ដាញ​អ៊ីនធឺណិត។

លោក​ ​Josh Rossi​ ឆ្វេង

​ព្រោះ​ឃើញ​ពី​ភាព​ទាក់ទាញ​នៃ​ការ​ធ្វើ​ក្រាហ្វិក​ទាំង​នោះ​ ​លោក​ ​Josh Rossi​ ​ក៏​បាន​ជួយ​ធ្វើ​ឲ្យ​ក្មេង​ៗ​ពិការ​ ​៦​ ​នាក់​ផ្សេង​ទៀត​ ​ដែល​ឲ្យ​ពួក​គេ​មា​រូប​ក្រាហ្វិក​ក្លាយ​ជា​អ្នក​ក្លាហាន​ក្នុង​រឿង​ ​Justice League ​ ​ដែល​ពួក​គេ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង។

លោក​ ​Rossi​ ​និយាយ​ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា​ ​"គាត់​ពិត​ជា​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ពេល​ឃើញ​ក្មេង​ៗ​ទាំង​នោះ​រីករាយ​ជា​មួយ​រូបភាព​ទាំង​នោះ”

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ រដ្ឋ