ឃឹម ឌីម៉ា ៖ ខ្ញុំ​វ៉ៃ​ទាំង​ឈឺ​ដៃ ​ក៏​ព្រោះ​ចង់​បាន​មេដាយ​មាស ​ជូន​ប្រជាជន​ខ្មែរ​យើង

  • 2017-08-30 01:01:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឃុន ឌីម៉ា ឬ​បង​ប្អូន​ធ្លាប់​តែ​ស្គាល់​ឈ្មោះ​ថា ឃឹម ឌីម៉ា ​នោះ ​ជា​កីឡាករ​ប្រដាល់​សេរី​កម្ពុជា​តែ​ម្នាក់​គត់​ដែល​ទទួល​បាន​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ។

អ្នក​ប្រដាល់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​រូប​នេះ ​មាន​បញ្ហា​ឈឺ​ដៃ​តាំង​ពី​ប្រកួត​ដំបូង​មក​ម្ល៉េះ ​ប៉ុន្តែ​រូបគេ​នៅ​តែ​ធ្វើ​បាន​ល្អ ​ហើយ​តែងតែ​ប្ដូរ​កែង​ធ្វើ​ឱ្យ​ដៃ​គូ​ចុះ​ចាញ់​បាន​រហូត។ ហេតុផល​ដែល​ទ្រាំ​វ៉ៃ​ទាំង​ឈឺ​នេះ​ដែរ ឌីម៉ា ​ប្រាប់​ថា​ខ្លួន​ជា​ជនជាតិ​កម្ពុជា ត្រូវ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ជាតិ​ខ្លួន​ឯង ​អ្វី​ដែល​អាច​ធ្វើ​បាន​ត្រូវ​តែ​ធ្វើ ​មិន​ស្ដាយ​ក្រោយ​នោះ​ទេ។ កីឡាករ​គេ​ហៅ​ថា នាគ​ខ្មៅ ​រូប​នេះ​សឹង​តែ​បោះបង់​ការ​ប្រកួត​នៅ​ទឹក​៣​ទៅ​ហើយ​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ ​ប៉ុន្តែ​ដោយសារ​ចិត្ត​និង​បេះដូង​បញ្ជា​ថា​ត្រូវ​តែ​ប្រកួត ទើប​ខ្លួន​វ៉ៃ​ទាំង​ឈឺ​ដៃ រហូត​ទាល់​តែ​បាន​ជ័យជម្នះ​តែ​ម្ដង។

សម្រាប់​មេដាយ​មាស​នេះ​ដែរ ឌីម៉ា ​ថា​មិន​មែន​សម្រាប់​តែ​ខ្លួន​ឯង​ម្នាក់​ទេ វា​ជា​មេដាយ​សម្រាប់​បងប្អូន​ប្រជាជន​កម្ពុជា​ទាំង​អស់។ ប្រដាល់​នេះ ជា​កីឡា​មាន​ជា​យូរ​មក​ហើយ​នៅ​ស្រុក​ខ្មែរ ដូច្នេះ​ឌីម៉ា ​មិន​ធ្វើ​ឱ្យ​បងប្អូន​អស់​សង្ឃឹម​នោះ​ទេ៕

អត្ថបទ៖ មុន្នីរម្យ