ស៊ន សៀវម៉ី ថា ស៊ីហ្គេមឆ្នាំនេះពិតជាបារម្ភខ្លាំងពេលប៉ះម្ចាស់ផ្ទះវគ្គ១/២
- 2017-08-30 07:09:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ន សៀវម៉ី ថា ស៊ីហ្គេមឆ្នាំនេះពិតជាបារម្ភខ្លាំងពេលប៉ះម្ចាស់ផ្ទះវគ្គ១/២
ចន្លោះមិនឃើញ
ម្ចាស់មេដាយមាសស៊ីហ្គេម ២០១៧ ប្រភេទកីឡាតេក្វាន់ដូ ស៊ន សៀវម៉ី បង្ហើបថា ខ្លួនមានអារម្មណ៍ភ័យខ្លាចម្ចាស់ផ្ទះពេលប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាងបារម្ភពេលប៉ះកីឡាការិនីហ្វីលីពីននៅវគ្គផ្ដាច់ព្រ័ត្រ ដោយសារការឲ្យពិន្ទុមិនសុក្រឹតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី។
ការលើកឡើងបែបនេះបន្ទាប់ពីកញ្ញាបានឃើញមិត្តរួមជាតិ កីឡាជម្រើសជាតិតេក្វាន់ដូ ប៉ាន់ ខេមរា ប៉ះម្ចាស់ផ្ទះមានភាពមិនប្រក្រតី។ អ្វីដែលគួរឲ្យគាត់សម្គាល់គឺ ការឲ្យពិន្ទុលម្អៀងទៅខាងម្ចាស់ផ្ទះទាំងអាជ្ញាកណ្ដាល និងប្រពន្ធអេឡិចត្រូនិកមិនលូតពិន្ទុមកខាងកម្ពុជាជាដើម។
ស៊ន សៀវម៉ី និយាយថា ចំពោះបច្ចេកទេសនៃការវាយកញ្ញាគ្មានការព្រួយបារម្ភឡើយនៅពេលប៉ះម្ចាស់ផ្ទះកីឡាការិនី Narul Nur Hafizza។ ប៉ុន្តែភ័យខ្លាចចំពោះបញ្ហាទាំងឡាយដែលខ្លួនបានឃើញមិត្តរួមជាតិ ប៉ាន់ ខេមរា បានទទួល។
ម្ចាស់មេដាយមាសតេក្វាន់ដូអាស៊ីឆ្នាំ២០១៤ រូបនេះយល់ឃើញថា សម្រាប់សមត្ថភាពម្ចាស់ផ្ទះគឺនៅក្មេងខ្ចីជាងខ្លួន។ ចំណែកនៅវគ្គផ្ដាច់ព្រ័ត្រកញ្ញាក៏មិនគិតថា អាចឈ្នះពិន្ទុកីឡាការិនី ហ្វីលីពីន Alora រហូតដល់ ១៣-៦នោះដែរ ពីព្រោះធ្លាប់ជួបគ្នាពីមុនមកជាច្រើនដងគឺ សៀវម៉ី ឈ្នះត្រឹមពិន្ទុប្រដំប្រសងគ្នាប៉ុណ្ណោះ។
កាលពីព្រឹកមិញនេះក្រុមកីឡាតេក្វាន់ដូ និងកីឡាសីបាក់តាក្រ បានវិលត្រឡប់មកដល់ទឹកដីកម្ពុជាវិញហើយ ក្រោយបញ្ចប់ភារកិច្ចក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩នៅម៉ាឡេស៊ីជាលទ្ធផលស៊ីប៉ាក់តាក្រទទួលបានមេដាយសំរឹទ្ធមួយ ស្របពេលតេក្វាន់ដូឈ្នះមេដាយមាស១ និងសំរឹទ្ធចំនួន២៕