មិត្តស្រីយល់ព្រមតាមសំណើរសុំរៀបការ អរពេកធ្លាក់ពីលើស្ពានស្លាប់
- 2017-09-07 07:51:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តស្រីយល់ព្រមតាមសំណើរសុំរៀបការ អរពេកធ្លាក់ពីលើស្ពានស្លាប់
ចន្លោះមិនឃើញ
បុរសជនជាតិជប៉ុនវ័យ ៣២ឆ្នាំម្នាក់ បានធ្លាក់ពីលើស្ពានបាត់បង់ជីវិត បន្ទាប់ពីសុំមិត្តស្រីរៀបការ រួចទទួលចម្លើយយល់ព្រមកាលពីយប់ថ្ងៃទីទី ៤កញ្ញាថ្មីៗ។
យោងទៅតាមសារព័ត៌មានជប៉ុន Japan Today ប៉ូលិសបានរាយការណ៍ថា បុរសខាងលើបានផឹកស្រាស្រវឹងនៅពេលកើតមានឧបទ្ទវហេតុនាវេលាម៉ោង ១២៖០៥ នាទីរំលងអាធ្រាត្រ។ ប្រភពដដែលបន្តថា បុរសរងគ្រោះ និងមិត្តស្រីបានបើករថយន្តឡើងស្ពាន Irabu Bridge ក្នុងទីក្រុង Miyakokima តំបន់អូគីណាវ៉ា។ ស្ពាននេះប្រវែង ៣,៥គីឡូម៉ែត្រ ភ្ជាប់ពីចំណុច Miyako ទៅកោះ Irabu។
ពេលពួកគេបើករថយន្តទៅកណ្ដាលស្ពាន ជនរងគ្រោះបានសុំមិត្តស្រីរៀបការ រួចក៏ទទួលចម្លើយយល់ព្រម ពេលនោះបុរសជាសង្សារមានចិត្តត្រេកអររំភើបខ្លាំង ហើយបានឡើងឈរអបអរសាទរលើបង្កាន់ដៃស្ពាន ស្រាប់តែធ្លាក់ចូលទឹកសមុទ្រនៅកម្ពស់ជាង ៣០ម៉ែត្រតែម្ដង។
ភ្លាមៗនោះមិត្តស្រីបានទូរសព្ទហៅប៉ូលិស ប៉ូលិសក៏ចុះមកដល់កន្លែងកើតហេតុ តែរកសាកសពពុំឃើញឡើយ។ នៅរយៈពេល ៧ម៉ោងក្រោយ ទើបគេស្រាវជ្រាវស្រង់បាន និងបញ្ជូនទៅកាន់មន្ទីរពេទ្យ តែគ្រូពេទ្យអះអាងថា ស្លាប់ជាយូរមកហើយ៕
ចុចអាន៖
ប្រជាជនជប៉ុនមួយចំនួនផ្អើលរកទិញត្រង់សេទុក ព្រោះខ្លាចកូរ៉េខាងជើងបាញ់
ប្តីប្រពន្ធមួយគូ ប្រថុយថតរូបមង្គលការ ជាមួយការបំផ្ទុះដ៏គួរឲ្យខ្លាច