១បទនេះនៅតែពីរោះរណ្ដំចិត្ត តារាចម្រៀងស្រីស្ទើរគ្រប់ជំនាន់យកមកច្រៀងត្រាប់ឡើងវិញ
- 2017-09-12 03:25:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១បទនេះនៅតែពីរោះរណ្ដំចិត្ត តារាចម្រៀងស្រីស្ទើរគ្រប់ជំនាន់យកមកច្រៀងត្រាប់ឡើងវិញ
ចន្លោះមិនឃើញ
បទចម្រៀង"ចាំនៅតែចាំ" ជាសំនៀងដើមរាជិនីសំឡេងមាស រស់ សេរីសុទ្ធា ត្រូវបានតារាចម្រៀងស្រីល្បីឈ្មោះពីមួយជំនាន់ទៅមួយជំនាន់យកមកច្រៀងសាឡើងវិញជាបន្តបន្ទាប់ ហើយនៅតែពីរោះ និងទទួលបានការគាំទ្រពីមិត្តអ្នកស្ដាប់ដដែល ។
ដោយសារតែមានការគាំទ្រពីសំណាក់មហាជនថ្ងៃនេះ Sabay សូមធ្វើការបង្ហាញតារាចម្រៀងស្រីល្បីឈ្មោះ៣រូបបានយកបទ "ចាំនៅតែចាំ" មកច្រៀងត្រាប់តាមសារជាថ្មីមាន ម៉េង កែវពេជ្ជតា ទូច ស៊ុននិច និង លី អ៊ីវ៉ាធីណា ។
គួរបញ្ជាក់ថា “ចាំនៅតែចាំ" និពន្ធទំនុកច្រៀងដោយ អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ដឹកនាំភ្លេងលោក មែរ ប៊ុន និងបកស្រាយយ៉ាងពីរោះរណ្ដំចិត្តពីរាជិនីសំឡេងមាស រស់ សេរីសុទ្ធា ។ចំណែកឯបទភ្លេងវិញមានប្រភពមកពីប្រទេសចិន។
"ចាំនៅតែចាំ" ច្រៀងដោយរាជនីសម្លេងមាស រស់ សេរីសិទ្ធា
ដើម្បីកុំឲ្យខាតពេលយូរទៅរីករាយសណ្ដាប់ និងទស្សនាបទ "ចាំនៅតែចាំ" ដែលបកស្រាយពីតារាចម្រៀងស្រីទាំង៣ រូបខាងក្រោមនេះទាំងអស់គ្នា៖
១/"ចាំនៅតែចាំ" ច្រៀងដោយអ្នកនាង ម៉េង កែវពេជ្ជតា
២/ "ចាំនៅតែចាំ" ច្រៀងដោយ ទូច ស៊ុននិច
៣/"ចាំនៅតែចាំ" ច្រៀងដោយ លី អ៊ីវ៉ាធីណា