ខ្មែរ​១​​ជីវិត អះអាង​ថា​មិន​បាន​លុប​បទ "Look In My Eyes" ចេញ​ឡើយ​

  • 2017-09-18 03:27:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​គូស្នេហ៍​ប្រធាន​ "សមាគម​សិល្បករ​ខ្មែរ" លោក​ ហេង ឡុង បាន​បង្ហោះ​វីដេអូ​មួយ​រៀប​​រាប់​​ថា ខាង​ក្រុម​សមាគម​របស់​លោក​បាន​​ស្នើ​ទៅ ខ្មែរ​១​ជីវិត ឬ ឡេង សុវណ្ណ​តារា ឲ្យ​លុប​ចម្រៀង​ "Look In My Eyes" ចេញ​ពី​បណ្ដាញ​សង្គមហើយ វីដេអូ​នោះ​ក៏​ត្រូវ​បាន​បាត់​ចេញ​ពី​ទំព័រ​ Facebook ខ្មែរ​១​ជីវិត​។ តែ​សាមីខ្លួន​បាន​អះអាង​ថា​រូប​លោក​មិន​បាន​លុប​វាចេញ​ឡើយ។​

អាន៖ ខ្មែរ១ជីវិត សម្រេចលុប​បទ "Look in My Eyes" ចេញ​ពី​ Facebook

​​​​​​ម្ចាស់​បទ "Look in My Eyes" បាន​ចេញ​ប្រតិកម្ម​ភ្លាមៗ​ ក្រោយ​វីដេអូ​នេះ​បាន​បាត់​កាល​ពី​យប់​មិញដោយ​បង្ហោះសារ​​លើ​គណនី និង​ទំព័រ​ Facebook ផ្ទាល់​ខ្លួន​ថា វីដេអូ​នេះ​អាច​បាត់​ដោយ​មិនដឹងមូលហេតុ ឬអាច​មាន​គេ Report៕

អត្ថបទ៖ សុខណា

អត្ថបទថ្មី