AFC U-16 ៖ ព្រឹក​នេះ​ កម្ពុជា ​ប៉ះ​​យុវជន អូស្រ្តាលី​​

  • 2017-09-21 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម U16 ​ជម្រើស​ជាតិ​កម្ពុជា​ នឹង​ត្រូវ​ជួប​ក្រុម​ជម្រើស​ជាតិ U16 ​អូស្ដ្រាលី​​នា​វេលា​ម៉ោង ១១:០០ ​នាទី​ ព្រឹក​នេះ​នៅ​​ទឹក​ដី​ប្រទេស​ម៉ុងហ្គោលី ក្នុង​ការ​ប្រកួត​លើក​ទី​២ ក្នុង​ពូល I វគ្គ​ជម្រុះ​ពាន​រង្វាន់​ 2018 AFC U-16 Championship ។ ​តើ​​ U16 កម្ពុជា ​អាច​ទប់​​ U16 អូស្រា្តលី​ ​បាន​ទេ?

U-16 កម្ពុជា ហ្វឹកហាត់​នៅ​ប្រទេស​ថៃ (រូប​ថត៖ FFC)

​​ក្រុម​យុវជន​កម្ពុជា ​បាន​ធ្វើ​ការ​ត្រៀម​ខ្លួន​ចូល​លេង​ពាន​រង្វាន់​ខាង​លើ ដោយ​ទៅ​​ហ្វឹកហាត់​នៅ​​ប្រទេស​ថៃ​ចំនួន ១​ សប្ដាហ៍ ព្រាម​ទាំង​បាន​ប្រកួត​មិត្ត​ភាព​ស្មើ U16 មីយ៉ាន់ម៉ា ២-២ ​ឈ្នះ​ U16 ថៃ​ហុងដា ៥-១ ជាង​នេះ​ទៅ​ទៀត U16 កម្ពុជា​ក៏​បាន​យក​ឈ្នះ U16 ថៃ​នៃ​ជំនួប​មិត្ត​ភាព​នៅ​ទី​​នោះ​ផង​ដែរ។ ​

ជំនួបយុវជន​អូស្ត្រាលី ​គឺ​ជា​ការ​ប្រកួត​ទី​២ របស់​កម្ពុជា ខណៈ​ប្រកួត​ទី​៣ នឹង​​ប៉ះ​ក្រុម យុវជន​ម៉ុងហ្គោលី ម៉ោង ៣:០០ នាទី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ​ឆ្នាំ​២០១៧៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី