កំពូល Drone ថ្លៃបំផុតលើលោក មានខ្លះតម្លៃស្មើរថយន្តទំនើបមួយគ្រឿង
- 2017-09-24 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូល Drone ថ្លៃបំផុតលើលោក មានខ្លះតម្លៃស្មើរថយន្តទំនើបមួយគ្រឿង
ចន្លោះមិនឃើញ
ដ្រូនជាយន្តហោះបញ្ជាដោយបច្ចុប្បន្នវាត្រូវបានគេពេញនិយមប្រើប្រាស់យ៉ាងទូលំទូលាយរហូតធ្វើឱ្យទីផ្សាររបស់វាហក់ខ្ពស់។
ខាងក្រោមនេះ Sabay នឹងបង្ហាញជូនដ្រូនទាំង ៩ ដែលមានតម្លៃកប់ពពកដូចជា៖
9. DJI Matrice 600 Pro Drone តម្លៃ ៥ ០០០ ដុល្លារ
DJI Matrice 600 Pro Drone ស្លាបចក្រ ៦ របស់ក្រុមហ៊ុនចិន DJI អាចដឹកទំនិញ ១៥ គីឡូក្រាមក្នុងចម្ងាយហោះហើរបាន ៣៥ នាទី។ រូបរាងរបស់វាធ្វើពីសរសៃរកាបូនដើម្បីមាន ទម្ងន់ស្រាលតែរឹងមាំ។
DJI Matrice Pro បង្កប់សេនស័រចាប់សញ្ញាជាច្រើនជួយការពារកុំឱ្យមានមានគ្រោះថ្នាក់។
8. Lifter Series v1.0 Octocopter តម្លៃ ៧ ០០០ ដុល្លារ
Faucon’s Drone ជាដ្រូនផលិតសម្រាប់តែទឹកដីអាមេរិក មានស្លាបចក្រ ៨ ដើម្បីរក្សាលំនឹងក្នុងទីតាំងខ្ពស់បានយ៉ាងល្អ។
7. FlyByCopters’ X8 640R តម្លៃ ១២ ០០០ ដុល្លារ
សម្រាប់ប្រិយមិត្តចូលចិត្តការប្រមាញ់រូបភាពកម្រិតខ្ពស់ ដ្រូន FlyByCopters’ X8 640R មានកាមេរ៉ាចាប់យករូបភាពក្នុងទីងងឹតបានក្នុងកម្រិត 4K។
ក្រៅពីនេះវាក៏ភ្ជាប់មកជាមួយប្រព័ន្ធ GPS និងការហោះហើរស្វ័យប្រវត្តិទៀតផង។
6. Freefly Systems ALTA 8 តម្លៃ ១៧ ៤៩៥ ដុល្លារ
ដ្រូន ALTA 8 មានស្លាបចក្រ៨ផលិតពីសរសៃរកបូនដែលអាចដឹកឥវ៉ាន់បាន ៩ គីឡូក្រាមនិងបំពាក់កាមេរ៉ាផ្តល់រូបភាពគុណភាពច្បាស់ត្រជាក់ភ្នែក ។
5. Xact SenseMAX-8 Utility UAV v1.2 តម្លៃ ១៩ ៦៩៥ ដុល្លារ
ការហោះហើរ និងចុះចតដោយស្វ័យប្រវត្តិ។ ដ្រូន MAX-8 បង្កប់កាមេរ៉ា ២ កន្លែងងាយស្រួលចាប់យករូបភាពកម្រិត 3D។
4.Draganflyer X4-ES 2 តម្លៃ ២៥ ០០០ ដុល្លារ
កាមេរ៉ា ២១ មេហ្កាភិចស៊ែលរបស់ដ្រូន Draganflyer X4-ES អាចប្រមាញ់រូបភាពច្បាស់ល្អ។
3.MULTIROTOR G4 Eagle V2 Cargo តម្លៃ ៣ ០០០ ដុល្លារ
ស្លាប់ចក្រ ៨ ដ្រូន MULTIROTOR G4 Eagle V2 អាចដឹកជញ្ជូនទំនិញទម្ងន់តិចជាងពីរគីឡូក្រាមគ្រប់ទីកន្លែង។
2. AEE F100 តម្លៃ ៥៨ ០០០ ដុល្លារ
ដ្រូន AEE F100 មានបច្ចេកវិទ្យាពិសេសខុសប្លែកពីដ្រូនដ៏ទៃទៀតពោលគឺ មានបច្ចេកវិទ្យាឆ្លាតវៃ AI។
1. EHang 184 តម្លៃ ៣៥០ ០០០ ដុល្លារ
EHang 184 គឹជាដ្រូនកូនកាត់មានន័យថាអាចមានកាប៊ីនសម្រាប់អ្នកបើកបរម្នាក់អង្គុយ ក្នុងរយៈចម្ងាយ ៦០ គីឡូម៉េត្រក្នុង ១ ម៉ោងនិងហោះហើរអតិបរមា ២៥ នាទី ។