មិន​ងាយ​ទេ! ទម្រាំ​ស្រក​ទម្ងន់ តារា​ថៃ ៧​​រូប​​នេះ​ប្រឹង​អនុវត្ត​ច្រើន​​វិធី​ណាស់!

  • 2017-09-25 04:23:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡើង​ទម្ងន់ គឺ​ជា​បញ្ហា​កង្វល់​មួយ​របស់​តារាៗ ជាពិសេស​វា​ក៏​ជា​ផ្នែក​មួយ​អាច​ប៉ះពាល់​ដល់​ប្រជាប្រិយ​ភាព​របស់​ពួកគេ​ដែរ។ ពិត​ណាស់​ នៅ​ពេល​ជួប​បញ្ហា​នេះ​ សិល្បករ-សិល្បការិនី​ទាំង​អស់​ តែង​ព្យាយាម​រិះរក​វិធី​ផ្សេងៗ​ ដូចជា​លំហាត់​ប្រាណ​ និង​ប្រុងប្រយ័ត្ន​ចំពោះ​របប​អាហារ​ជា​ដើម​ ដើម្បី​ទទួល​បាន​រាង​ស្អាត​ សង្ហា​របស់​ខ្លួន​មក​វិញ។​

ខាងក្រោម​នេះ​ជា​ តារា​ថៃទាំង​ ៧​ដួង​ដែល​ធ្លាប់​មាន​រាង​ធាត់​បែក​សាច់​ទ្រលុកទ្រលន់​ ហើយ​ប្រែ​ជា​មាន​រាង​ស្អាត​វិញ។ តើ​ពួកគេ​មាន​វិធី​សាស្ត្រ​អ្វី​ខ្លះ​ ដើម្បី​ថែ​រាង៖

១. តារា​ចម្រៀង​ Gam The Star

នាង​ធ្លាប់​ឡើង​ទម្ងន់​រហូត​ទៅ​ដល់​ ៧០​គីឡូ​ឯណោះ ប៉ុន្តែ​ពេល​នេះ​នាង​មាន​រាង​ស្អាត​ប្លែក​ នៅ​សល់​តែ​ ៥០គីឡូ​ប៉ុណ្ណោះ។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​តារា​ស្រី​រូប​នេះ​ស្រក​ទម្ងន់​ គឺ​ដោយសារ​នាង​ទម្លាប់​មិន​ញ៉ាំ​បាយ​ល្ងាច​ និង​ធ្វើ​លំហាត់​ប្រាណ​ទៀងទាត់។

២. តារាសម្ដែង​ Kimberley

Kim ក៏​ជា​តារា​ស្រី​ម្នាក់​ដែល​ធ្លាប់​មាន​រាង​ម៉ាប់​ដែរ​ តែ​ក្រោយ​មក​នាង​ក៏​ស្រក​វិញ​ អស់​ ២០​គីឡូ ដោយសារ​យុទ្ធសាស្រ្ត​ផ្ទាល់​ខ្លួន។ មិត្ត​ស្រី​របស់​ Mark Prin រូប​នេះ​ តែង​ញ៉ាំ​ផ្លែ​ប៉ោម​ពណ៌​ខៀវ​ ជំនួស​អាហារ​ពេល​ល្ងាច ព្រោះ​តែ​ផ្លែ​ឈើ​នេះ​សម្បូរ​ទៅ​ដោយ​សារជាតិ​ហ្វៃបឺរ​ ដែល​មាន​ប្រយោជន៍​ខ្ពស់​សម្រាប់​អ្នក​ចង់​សម្រក​ខ្លាញ់។ យ៉ាង​ណា​មិញ​ នាង​ក៏​ញ៉ាំ​សាច់​ដែរ​ ប៉ុន្តែ​ញ៉ាំ​តែ​ ២​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍។ ក្រៅ​ពី​នេះ​ នាង​ហាត់​យូហ្គា​ និង​ហាត់​ប្រាណ​ជា​ហូរហែ​ផងដែរ។

៣. តារា​សម្ដែង​ Ploy Chermarn

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ Ploy មាន​រាង​ធាត់​ណាស់​ ប៉ុន្តែ​ដោយសារ​ការ​ប្រឹងប្រែង​ហាត់​ប្រាណ​ជា​ប្រចាំ​ និង​គ្រប់គ្រង​របប​អាហារបាន​ត្រឹម​ត្រូវ​ ទើប​នាង​ប្រែ​ជា​មាន​រាង​ស្អាត​គួរ​ឲ្យ​ទាក់ទាញ​ដូច​សព្វថ្ងៃ។

៤. តារាចម្រៀង​ Kangsom Tanatat

មុន​ពេល​ចូល​សិល្បៈ​ Kangsom គឺ​ជា​ក្មេង​ប្រុស​ម៉ាប់​ម្នាក់ តែ​បន្ទាប់​ពី​ហាត់ប្រាណ​មិន​ឈប់​ ទើប​លោក​ប្រែ​ជា​ប្រុស​សង្ហា​ ជាទី​ប្រាថ្នា​របស់​នារីៗជា​ច្រើន​វិញ។

៥. តារា​ចម្រៀង​ Waii Panyarisa

រី​ឯ​ស្រី​ស្អាត Waii វិញ​ បាន​ប្រែ​ពី​នារី​រាង​មូល​តាល់ មក​មាន​រាង​រាង​ស្លីម​វិញ។ នេះ​ជា​លទ្ធផល​គួរ​ជាទី​ពេញ​ចិត្ត​ ក្រោយ​ញ៉ាំ​តែ​ផ្លែឈើ​ និង​បន្លែ​ បូក​ផ្សំ​នឹង​ហាត់​ប្រាណ​ និង​រាំ​ជា​ប្រចាំ។

៦. តារា​សម្ដែង​ Alek Teeradetch

ប្រិយមិត្ត​ខ្លះ​អាច​ភ្ញាក់​ផ្អើល​ ពេល​ដឹង​ថា​​ពីមុន​ ប្រុស​សង្ហា​ Alek មាន​ទម្ងន់​ដល់​ទៅ ៩៥គីឡូ។ ប៉ុន្តែ​ដោយសារ​ ជ្រើស​យក​អាហារ​ដែល​មាន​កាឡូរីទាប​ បូករួម​នឹង​ការ​ធ្វើ​លំហាត់​ប្រាណ​ ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ទើប​ធ្វើ​ឲ្យ​លោក​មាន​រាង​មាំទាំ​សង្ហា​វិញ។

៧. តារា​កំប្លែង​ Kootee

តួ​កំប្លែង​សម្បូរ​វោហារ​មិន​ចេះ​រីង​ស្ងួត​នេះ​ បាន​សម្រក​ទម្ងន់​ដោយ​ជោគជ័យ​ ដោយ​ស្រក​អស់​ជាង​ ២០​គីឡូ និង​បាន​ក្លាយ​ខ្លួន​ជា​មនុស្ស​ថ្មី​ម្នាក់​ទៀត​ មាន​រាង​សង្ហា​ជាង​មុន។ វិធី​ងាយៗ​ដែល​ ធ្វើ​ឲ្យ​លោក​ស្រក​ទម្ងន់​ គឺ​ដោយសារ​លោក​ហាត់ប្រាណ​ និង​ញ៉ាំ​អាហារ​យ៉ាងត្រឹមត្រូវ៕

ចុចអាន៖

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម