AirAsia ចេញកម្មវិធីថ្មី គឺហោះហើរសន្សំពិន្ទុ
- 2017-09-26 04:44:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
AirAsia ចេញកម្មវិធីថ្មី គឺហោះហើរសន្សំពិន្ទុ
ចន្លោះមិនឃើញ
ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានបង្ហាញពីកម្មវិធី Freedom Flyer Programme ដំបូងរបស់ពិភពលោកកាលពីថ្ងៃទី៨ កញ្ញា ២០១៧ ដែលមានគោលបំណងធ្វើឱ្យងាយស្រួល រហ័ស និងល្អជាងមុនសម្រាប់ភ្ញៀវដែលមានភក្ដីភាពដើម្បីទទួលបាន BIG Points របស់ AirAsia។
Freedom Flyer Programme ដែលត្រូវបានរៀបចំដោយ AirAsia BIG Loyalty គឺផ្អែកលើប្រព័ន្ធស្ថានភាពជាសមាជិកតែមួយគត់ ដោយភ្ញៀវហោះហើរកាន់តែញឹក ពួកគេកាន់តែឆាប់ទទួលបាន BIG Points ដោយមិនគិតពីចំនួនទឹកប្រាក់នោះទេ។
លោក Datuk Kamarudin Meranun ជាសហស្ថាបនិក និងនាយកប្រតិបត្តិ AirAsia X Group មានប្រសាសន៍ថា៖ "នេះជាវិធីរបស់យើងក្នុងការនិយាយអរគុណដល់ភ្ញៀវដែលមានភក្ដីភាពសម្រាប់ការហោះហើរជាមួយយើង"។
រាល់ការចំណាយ RM10 សមាជិកពណ៌៖
នាយកប្រតិបត្តិ AirAsia BIG Loyalty លោក Dato 'Eddy Leong បាននិយាយថា៖ "កម្មវិធី Freedom Flyer Programme របស់យើងគឺជាប្រភេទដំបូងគេនៅក្នុងពិភពលោកដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់មនុស្សគ្រប់រូប មិនថាអ្នកជានរណា និងអ្នកធ្វើអ្វីនោះទេ Freedom Flyer Programme ជាវិធីរបស់យើងក្នុងការនិយាយអរគុណអ្នក ដែលធ្វើឲ្យ AirAsia អស្ចារ្យ"។
ដើម្បីស្វែងយល់បន្ថែមពី Freedom Flyer Programme ឬដើម្បីចុះឈ្មោះ ចូលវិបសាយ airasiabig.com ឬទាញយកកម្មវិធីទូរសព្ទដែលមានស្រាប់របស់ AirAsia BIG Loyalty។
AirAsia ជាជើងហោះហើរមានតម្លៃទាប និងធំមួយនៅអាស៊ី តាមរយៈការដឹកអ្នកដំណើរ ការបម្រើសេវាបណ្ដាញជាង ១២០គោលដៅ ដោយចាប់តាំងពីប្រតិបត្តិការក្នុងឆ្នាំ២០០១ មក AirAsia បានដឹកជញ្ជូនភ្ញៀវជាង ៤០០លាននាក់ និងបានពង្រីកយន្តហោះដល់ទៅជាង ២០០គ្រឿង៕