មិន​ធម្មតា​! កូន​ខ្មែរ​បង្កើត MLab បានជ្រើសរើស​ឲ្យ​ចូលរួម​លើឆាក​អន្តរជាតិ​

  • 2017-09-26 11:11:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្នែក​អប់​រំ ដែល​បាន​បង្កើត​ឡើង​ដោយ​និស្សិត​សាកលវិទ្យាល័យ​ហ្សាម៉ាន់ ត្រូវ​បាន​ជ្រើសរើស​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដើម្បី​ចូលរួម​កម្មវិធី StartUp@ASEAN ដែល​រៀបចំ​ដោយ Infocomm Media Development របស់​រដ្ឋាភិបាល​សិង្ហ​បុរី​។​

mLab Cambodia គឺជា​ក្រុមហ៊ុន​មួយ ដែល​បង្កើត​នូ​វ​គំនិត​បច្ចេកវិទ្យា​ថ្មីៗ ក្នុង​គោល​បំណង​ដោះស្រាយ​បញ្ហា​ប្រ​ព័​ន្ធ​កិច្ចការ​ផ្សេងៗ​នៅ​ក្នុង​ស​ង្គ​ម​ជាពិសេស​លើ​វិ​ស័​យ​អប់​រំ​និង​ហិ​រញ្ញ​វត្ថុ ។ ក្រុម​និស្សិត​ខាង​លើ​បាន​បង្កើត​កម្មវិធី​អប់​រំ​លើ​ទូរ​ស័​ព្ទ​ជាច្រើន​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ទាំងអស់​ ក្នុង​គោលដៅ​ជួយ​ជម្រុញពួកគេ​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការសិក្សា​។​

នៅ​ដើមឆ្នាំ​នេះ ក្រុមហ៊ុន mLab Cambodia ក៏​ត្រូវបាន​ជ្រើសរើស​ជា​ក្រុមហ៊ុន​លេចធ្លោ​មួយ​ផងដែរ​ប្រចាំ​កម្ពុជា ដើម្បី​បង្ហាញ​ក្នុង​សន្និសីទ RISE ដែល​ជា​សន្និសីទ​បច្ចេកវិទ្យាដ៏​ធំ​មួយនៅ​ប្រចាំ​តំ​បន់​អាស៊ី ដែល​ប្រព្រឹត្តិ​ទៅ​នៅទីក្រុង​ហុងកុង​។ នៅក្នុង​ព្រឹត្តិការណ៍​នោះដែរ ក្រុម​និស្សិត​ខាង​លើនេះ​ត្រូវបាន​គេ​អញ្ជើញ​ឱ្យ​បញ្ចេញ​គំ​និ​តរបស់​ពួកគេ​ទៅកាន់​វិ​និ​យោគិន ព្រម​ទាំង​ទទួលបាន​ការ​ផ្តល់យោបល់​ពី​អ្នក​ជំនាញ​ផ្នែក​ឧស្សាហកម្ម​បច្ចេកវិទ្យា​មកពី​ក្រុមហ៊ុន​អន្តរជាតិ​ធំ ៗ ជាច្រើន​ដូចជា​ក្រុមហ៊ុន Google Facebook និង Amazon ។​

MLab Cambodia ក៏​ជា​ក្រុមហ៊ុន​មួយ ដែល​ស្ថិតនៅក្រោម​ការ​ប​ណ្តុះ​បណ្តា​លរបស់ MIS Lab ដែល​ត្រូវបាន​បង្កើតឡើង ក្នុង​គោលដៅ​ជម្រុញភាពជា​សហគ្រិន​ទៅកាន់​និ​ស្សិ​តនៃ​សាកល​វិទ្យា​ល័​យ​ហ្សា​ម៉ាន់៕

ដោយ៖ ថា ម៉ាលីដា