កូន​ស្រី​តារា​ម៉ូដែល​ Cindy Crawford ដើរ​បង្ហាញ​ម៉ូដ រូប​រាង​ស្អាត​ខ្លាំង​មិន​ចាញ់​ម្ដាយ

  • 2017-09-27 08:59:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ស្រី​របស់​កំពូល​តារា​ម៉ូដែល Cindy Crawford ឈ្មោះ Kaia Gerber បាន​ត្រូវ​គេ​ជ្រើស​រើស​ជា​តារា​ជួរមុខ​ដើម្បី​ដើរ​ម៉ូត​ក្នុង​កម្មវិធី Yves Saint Laurent Paris Fashion Week កាល​ពី​ថ្ងៃ​អង្គារ​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​ល្បី​ៗ​ជា​ច្រើន ដើម្បី​បង្ហាញ​ម៉ូត​សំលៀក​បំពាក់​រដូវ​ផ្ការីក​និង​រដូវ​ក្ដៅ​ ឆ្នាំ ២០១៨ ឈ្មោះ​ថា "Ready to Wear collection” របស់​អ្នក​រចនា​ម៉ូដ​សំលៀក​បំពាក់​សញ្ជាតិ​បែលហ្សិក លោក Anthony Vaccarello។

Kaia Gerber
តារា​ម៉ូដែល​ល្បីឈ្មោះ Cindy Crawford

តារា​វ័យ​ ១៦ ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចូលរួម​កម្មវិធី​នេះ​ដោយ​បាន​ដើរ​បង្ហាញ​ម៉ូត​សំលៀក​បំពាក់​ស្រស់ៗ​ស្អាត​ជា​ច្រើន​ឈុត។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​ កម្មវិធី​នេះ​ធ្វើ​ឡើង​នៅ​ទីតាំង​ដ៏​ពិសេស​មួយ​ ដែល​តម្រូវ​ឲ្យ​តារា​ម៉ូដែល​ដើរ​បង្ហាញ​ម៉ូត​ក្បែរ​ប៉ម Tour Eiffel តែ​ម្ដង។

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល Kaia ចូល​រួម​បង្ហាញ​ម៉ូត​ក្នុង​កម្មវិធី​ធំៗ​បែប​នេះ នាង​ត្រូវ​បាន​គេ​កត់សម្គាល់​ថា​បាន​ចូល​រួម​បង្ហាញ​ម៉ូត​នៅ​កម្មវិធី Versace show ជា​កម្មវិធី​ដ៏​ពិសេស​មួយ​បាន​ចូល​រួម​ដោយ​ម្ដាយ​នាង​ តារា​ម៉ូដែល​ល្បី​ឈ្មោះ Cindy Crawford ទៀត​ផង៕

តោះ​! អីចឹង​មក​មើល​ទិដ្ឋភាព​ទាំង​នេះ​ទាំង​អស់​គ្នា៖

ហើយ​នេះ​ជា​ឈុត​ខ្លះៗ​ កាល​ពី​នាង​ចូល​រួម​កម្មវិធី Versace show៖

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម
អត្ថបទថ្មី