អ្នកភូមិមួយ​នៅខេត្ត​តាកែវ​ចូលចិត្តចិញ្ចឹម​ពពែជាង​ចិញ្ចឹម​គោឬក្របី

  • 2017-09-27 08:40:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខ​របរចិញ្ចឹម​ពពែ​កំពូង​ពេញ​និយម​សម្រាប់​ពល​រដ្ឋ​ខ្មែរ​ឥស្លាម​នៅ​ក្នុង​កោះអណ្តែត​ខេត្ត​កាកែវ ដោយ​ថា​មុខ​របរ​នេះជួយ​ផ្តល់​ចំណូលបន្ថែមពី​ការងារ​ស្រែចម្ការ និង​ថា​ម្យ៉ាង​ងាយ​ស្រួល​ចិញ្ចឹម ហើយ​មាន​ទីផ្សារ។

បើ​គេ​ធ្វើ​ដំណើរ​ទៅ​កាន់​ឃុំ​រមេញ ស្រុក​កោះ​អងណ្តែត នោះ​នឹង​ជឃើញ​ពល​រដ្ឋ​ខ្មែរ​ឥស្លាម​មួយ​ចំនួន​កំពុង​ឃ្វាល​ពពែ​របស់​គាត់​ឲ្យ​ដើរ​ស៊ី​ស្មៅ និង​ស្លឹក​ឈើនៅតាម​ភ្លឺស្រែ។

លោក​ ស៊ូ សេន មានវ័យ៧៥​ឆ្នាំ កំពុង​ឃ្លាវ​ពពែ​របស់គាត់​ឲ្យ​ស៊ី​ស្មៅ និង​ស្លឹក​ឈើ​តាម​ភ្លឺ​ស្រែក​ប្រាប់ Sabay ថា​លោក​បាន​សហការជាមួយ​កូន​ដើម្បី​ទិញ​ពូជពពែចិញ្ចឹម​កាលពី​ឆ្នាំ​២០០៩។ លោក​បន្តថា កាលណោះ​លោក​ទិញ​ពពែ​ញឺចំនួន​ប្រាំ​ក្បាល និង​ឈ្មោល​មួយ​ក្បាល។

(លោក ស៊ូ សេន ពេលកំពុង​ដើរ​ឃ្វាល​ពពែ​របស់​គាត់)

​លោកឲ្យ​ដឹង​ថា​ដោយ​ក្នុង​មួយ​ឆ្នាំ​ពពែ​អាច​បង្ករកំណើតបានពី​រដង​ ចំណួន​ពពែ​របស់​លោកបាន​កើន​ដល់​៥០​ក្បាល​នាពេលនេះ ដោយ​មិន​គិតពី​ការ​លក់​ដូច​នាពេល​កន្លងមក​នោះទេ។ លោក​ឲ្យ​ដឹងទៀតថា​ពពែអាចលក់​បាន​នៅ​អាយុ​ពី​ប្រាំទៅ​ប្រាំ​ខែ ហើយ​ថា​ក្នុង​មួយ​គីឡូក្រាម​បាន​តម្លៃ​ពី​ម៉ឺន​រៀន និង​ពពែមួយ​អាច​មាន​ទម្ងន់ពី​១៥​ទៅ​២០គីឡូ​ក្រាម៊ លោក​​បន្តថាៈ «វាជាសត្វងាយ​បន្ត​ពូជ ហើយ​សាយកូនច្រើន មួយ​ឆ្នាំកូនពីរ​ដង...ហើយ​ដើរឃ្លាលវាបែបនេះ​ដូចជា​យើង​ដើរ​លំហែរ​ដែរ»។

(សត្វពពែ​កំពុង​ដើរ​ស៊ី​ស្មៅ​នៅ​តាម​មាត់ប្រឡាយ)

ចំណែក​លោក​ ម៉េត ម៉ាត់ កសិករ​ចិញ្ចឹមពពែ​ខ្មែរ​ឲស្លាម​ម្នាក់ទៀតដែរ ឲ្យ​ដឹង​ថា​ចិញ្ចឹមពពែ​ស្រួល​ជាង​ចិញ្ចឹម​គោ ឬក្របី ដោយ​ថា​ពពែអាច​មាន​កូន​ញឺក និង​មិន​បាច់​រក​ចំណី​ច្រើន​ដូច​សត្វគោ និង​ក្របី ហើយ​មាន​ទី​ផ្សារ​លក់​បាន​ស្រួល​ទៀត​ផង។

លោក​បន្ថែមៈ «វាស្រួលជាង​ចិញ្ចឹម​គោ ក្របី ហើយ​លក់​បាន​លឿន​ចំណេញ​ជាង​ចិញ្ចឹម​គោ ក្របី»។ លោក​ឲ្យ​ដឹងថា​ឈ្មួយ​បាន​មក​ទិញ​ពពែនេះ​សម្រាប់​ភោជនីដ្ឋាន​នៅ​ក្នុង​ខេត្ត និង​ខ្លះ​បាន​ដឹក​មក​លក់​នៅភ្នំពេញ៕​

អត្ថបទដោយ៖ ជិន វេន