ទម្លាយការពិត រឿង លោកតា វណ្ណ ម៉ូលីវណ្ណ ទើបទទួលគ្រឿងឥស្សិរយស ក្រោយមរណភាព
- 2017-10-01 06:40:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាយការពិត រឿង លោកតា វណ្ណ ម៉ូលីវណ្ណ ទើបទទួលគ្រឿងឥស្សិរយស ក្រោយមរណភាព
ចន្លោះមិនឃើញ
ព្រះករុណាព្រះបាទនរោត្ដម សីហមុនី បានប្រោសព្រះរាជទាននូវគ្រឿងឥស្សិរយសថ្នាក់ខ្ពង់ខ្ពស់បំផុតចំនួន ៤ដល់ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ដែលជាបិតាស្ថាបត្យកម្មខ្មែរ ក្រោយលោកទទួលមរណភាព។ ព្រះរាជទាន នៃគ្រឿងឥស្សិរយសនេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមានចម្ងល់ថា ហេតុអ្វីបានជាលោកតា វណ្ណ ម៉ូលីវណ្ណ ទើបតែទទួលបានក្រោយលោកទទួលមរណភាពហើយ?
ពាក់ព័ន្ធនឹងមន្ទិលនេះ ឯកឧត្ដម ហង់ ពៅ អគ្គនាយករងអជ្ញាធរជាតិអប្សរា ដែលធ្លាប់ធ្វើការច្រើនជាមួយលោកតា វណ្ណ ម៉ូលីវណ្ណ បានពន្យល់ថា លោកតា ជាមនុស្សម្នាក់ដែលមិនងាយនឹងជួប និងមិនងាយនឹងនិយាយផ្ទាល់នោះទេ លុះត្រាកម្មវិធីប្រជុំធំៗថ្នាក់ជាតិ ទើបលោកបង្ហាញវត្តមាន។ ចំណែកឯគ្រឿងឥស្សិរយស ដែលរាជរដ្ឋាភិបាល ក៏ដូចជាព្រះបរមរាជវាំងចង់ប្រគល់ជូន គឺមិនស្មើនឹងតម្លៃ នៃអ្វីដែលលោកបានធ្វើនោះទេ មានន័យថា សមិទ្ធផលធំៗជាច្រើន ដែលលោកបានកសាង គឺមានតម្លៃជាង គ្រឿងឥស្សិរសទាំងនោះទៅទៀត។ ដូច្នេះហើយ ទើបលោកតា វណ្ណ ម៉ូលីវណ្ណ មិនចង់ទទួលយកគ្រឿងឥស្សិរយសទាំងនោះឡើយ។
ដូចនេះឆ្លើយតបទៅនឹងការលើកឡើងពីសំណាក់ប្រជាពលរដ្ឋ មិនមែនរដ្ឋាភិបាលមិនគិតគូរ ចំពោះការប្រគល់ជូនគ្រឿងឥស្សិរយសឡើយ។ ប៉ុន្តែហេតុផលដ៏សំខាន់មួយ គឺលោកតា វណ្ណ ម៉ូលីវណ្ណ សប្បាយចិត្តនូវអ្វីដែលលោកបានធ្វើជូនជាតិមាតុភូមិកម្ពុជា ចេញពីក្ដីស្រឡាញ់ ចេញពីក្រអៅបេះដូងដ៏ពិតប្រាកដ មិនមែនដោយសារចង់បានគ្រឿងឥស្សិរយស ដោយប្រការណាមួយឡើយ។ នេះបើតាម ការបញ្ជាក់បន្ថែមរបស់ ឯកឧត្ដម ហង់ ពៅ។
សូមជម្រាបជូនថា ព្រះករុណាព្រះបាទ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាណាចក្រកម្ពុជា បានព្រះរាជទានគ្រឿងឥស្សិរយសចំនួន ៤ ដ៏ខ្ពង់ខ្ពស់បំផុតមានដូចជា៖
១. ជាតូបការ
២. មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍
៣. សវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍
៤. សម្ដេចព្រះមហាក្សត្រយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសមៈនារីរ័ត្ន ថ្នាក់មហាសេរីវឌ្ឍន៍