ពាន​វាយ​កូន​គោល CGA ​លើក​ទី​១០ ​ទទួល​បាន​ការ​គាំទ្រ​លើស​ការ​រំពឹង​ទុក

  • 2017-10-02 05:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​វាយ​កូន​គោល​មិន​អាជីព The CGA Tournament លើកទី​១០ ​នៅ​ទីលាន​ Grand Phnom Penh ​កាល​ពី​ថ្ងៃ​សៅរ៏​កន្លង​ទៅ​នេះ ​ពិត​ជា​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​មែនទែន ដោយ​មាន​អ្នក​ចូល​រួម​រហូត​ដល់​៩៣​នាក់​ឯ​ណោះ។

ការ​ប្រកួត​ពាន​រង្វាន់​ខាង​លើ​នេះ ​បើក​ទូលាយ​ដល់​កីឡាករ កីឡាការិនី ​កម្ពុជា ​និង​បរទេស ​ក្នុង​ន័យ​លេង​កីឡា ​ដើម្បីសុខភាព មិត្តភាព និង​សាមគ្គីភាព។ ជាពិសេស​គឺ​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​ជា​រៀងរាល់​៣​ខែ​ម្តង ជា​ប្រយោជន៍​បង្កើន​កម្រិត​បច្ចេកទេស​របស់​កីឡាករ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​ ជាមួយ​គ្នា​នោះ​គឺ​បណ្តុះបណ្តាល​ថ្នាល​យុវជន​ឲ្យ​កាន់​តែ​ល្អ។ ការ​ធញវើ​ដូច្នេះ​គឺ​សម្រាប់​អនាគត​របស់កម្ពុជា មានធនធានកីឡាករ កីឡាការិនី​បានចូលរួមក្នុងព្រឹត្តិការណ៍ អន្តរ​ជាតិនានា នា​ពេល​ខាង​មុខ និង​គោលដៅ​ធំ​គឺ​ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ ដែល​កម្ពុជា​ទទួល​ធ្វើ​ ជា​ម្ចាស់​ផ្ទះ​នោះ​។

ដោយ​ឡែក​លោក ឯក វណ្ណឌី ប្រធាន​ក្លឹប CGA អាណត្តិ​ថ្មី​ក៏បាន​ថ្លែង​ប្រាប់​ឲ្យ​ដឹង​ថា​ នេះ​ជា​មោទនៈ​ភាព ដែល​មានការ​​ចូលរួម​ពីបងប្អូនកីឡាករជាច្រើន ហើយការ​ចូលរួម​មាន​ចំនួន​ច្រើន​ជាង​ក្តី​រំពឹង​ទុក​ទៅ​ទៀត​ជាពិសេស​គឺមានការចូលរួម​ពីដៃគូរសហការដើម្បីដំណើរការប្រកួតយ៉ាងរលូន​ផង​ដែរ ។ អ្វី​ដែល​ពិសេស​ទៀត​នោះ គឺ​មាន​វត្តមាន​របស់​សម្តេច​ពិជ័យសេនា ទៀ បាញ់ ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​គោល​កម្ពុជា​ផង​ដែរ។

ចំពោះ​ជ័យលាភី​សម្រាប់​ការ​ប្រកួត CGA ​លើក​ទី​១០​នេះ​គឺ ជើងឯកពានរង្វាន់ Gross Score Winner បានទៅលោក កែម សម្រេច ហៅ(សេម) ជើងឯកពានរង្វាន់ Flight Premier Winner បានទៅលោក ឈិន ចាន់សង្ហា ជើងឯកពានរង្វាន់ Flight A Winner បានទៅលោក ស៊ីវ ខាយ ជើងឯកពានរង្វាន់ Flight B Winner បានទៅលោក ឆ័រ វិចិត្រ ជើងឯកពានរង្វាន់ Flight Senior Winner បានទៅលោក សំ បុរីរាក់ ជើងឯកពានរង្វាន់ Non-Handicap បានទៅលោក Wong Chiv ។

អត្ថបទ៖ មុន្នីរម្យ