វិធីសាមញ្ញ៥ អាចជួយឲ្យខួរក្បាលរីកចម្រើន គិតកាន់តែរហ័ស
- 2017-10-04 07:30:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាមញ្ញ៥ អាចជួយឲ្យខួរក្បាលរីកចម្រើន គិតកាន់តែរហ័ស
ចន្លោះមិនឃើញ
មនុស្សគ្រប់រូប មានសមត្ថភាពខួរក្បាលមិនដូចគ្នាទេ ព្រោះអ្នកខ្លះអាចគិតលឿននិងឆ្លាតតាំងពីកំណើត ឯអ្នកខ្លះទៀតមានភាពស្ពឹកស្រពន់ឆាប់ភ្លេចភ្លាំង គិតអ្វីមិនទៅមុខ។ ទោះបែបនេះក្ដី មានលំហាត់ខួរក្បាលមួយចំនួន ដែលអាចជួយអភិវឌ្ឍខួរក្បាលរបស់អ្នកឲ្យគិតកាន់តែរហ័ស។
១. ផ្លាស់ប្ដូរបរិយាកាស៖ គួរទៅលំហែកាយ ឬដើរស្រូបខ្យល់អាកាស ឬសម្រាកញ៉ាំកាហ្វេ ដើម្បីដកឃ្លាបន្តិចពីភាពតប់ប្រមល់ក្នុងខួរក្បាល។ ពេលអ្នកផ្លាស់ប្ដូរមជ្ឈដ្ឋានជុំវិញខ្លួន អ្នកនឹងមានអារម្មណ៍ថាចិត្តគំនិតអ្នកផ្លាស់ប្ដូរ ហើយគិតអ្វីក៏បានលឿនជាងមុន។
២. ប្ដូរទម្លាប់៖ គួរផ្លាស់ប្ដូរផ្លូវដើរធម្មតារបស់អ្នក កុំធ្វើអ្វីដដែលៗ។ ទម្លាប់ដដែលៗ នឹងធ្វើឲ្យខួរក្បាលរបស់អ្នកចាប់ផ្ដើមស្ពឹកស្រពន់ មិនចម្រើនឡើងឡើយ។
៣. សាកអ្វីថ្មីៗ៖ អ្នកអាចរៀនរាំ ឬរៀនភាសាថ្មី ឬចម្អិនអាហារតានរូបមន្ដថ្មី ដើម្បីជួយធ្វើលំហាត់ខួរក្បាល។ តាមការសិក្សារបស់ Koutastaal មនុស្សចាស់ដែលចូលរួមក្នុងការអានប្រលោមលោក និងសកម្មភាពផ្សេងៗជាងបីខែ អាចមានភាពច្នៃប្រឌិត និងសមត្ថភាពក្នុងការដោះស្រាយបញ្ហាច្រើនជាងក្រុមមនុស្សចាស់ដែលមិនបានចូលរួម។ ការអានជួយឱ្យមានភាពបត់បែននៃចិត្តគំនិត និងអភិវឌ្ឍខួរក្បាលពេញមួយជីវិត។
៤. លើកសំនួរចំពោះការគិត និងពាក្យសម្ដីរបស់អ្នក៖ ត្រូវប្រយ័ត្នប្រយែង និងយកចិត្តទុកដាក់ចំពោះអ្វីដែលអ្នកបានគិត និងបាននិយាយចេញទៅ។ គួររៀនវាយតម្លៃលើគំនិតនិងសម្ដីរបស់ខ្លួនឯង ហើយលុបចោលគំនិតនិងសម្ដីដែលមិនជួយអ្នក រួចជំនួសដោយគំនិតនិងប្រយោគល្អៗ។
៥. បូកបញ្ចូលរបៀបនៃការគិតរបស់អ្នក៖ គំនិតថ្មី និងគំនិតច្នៃប្រឌិតច្រើន កើតមានបន្ទាប់ពីវេលាទាំងពីរគឺពេលផ្ដោតអារម្មណ៍ និងពេលរំសាយអារម្មណ៍។ Koutstaalនិយាយថា ដើម្បីបំផុសគំនិតច្នៃប្រឌិត គួរទុកឱ្យមានពេលផ្ចង់អារម្មណ៍លើការងារ និងពេលរំសាយអារម្មណ៍ ខណៈអ្នកកំពុងធ្វើអ្វីផ្សេង។
គន្លឹះទាំងនេះមិនត្រឹមតែធ្វើឱ្យអ្នកមានចិត្ដគំនិតវាងវៃ រឹងមាំ និងប្រកបដោយភាពច្នៃប្រឌិតទេ តែក៏ជួយអ្នកឆ្ពោះទៅរកគោលដៅដ៏វិសេសវិសាលរបស់ខ្លួនដែរ៕
ចុចអានអត្ថបទ៖